ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យមើលការប្រើប្រាស់មូលនិធិពិសេសរបស់រាជរដ្ឋាភិបាល និងដាក់ចេញ វិធានការដោះស្រាយបញ្ហាស្រូវចាល់ស្តុក និងការប្រកួតប្រជែងទីផ្សារ
បាត់ដំបង៖ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំនៅ សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាបាត់ដំបង។ កិច្ចប្រជុំនេះមានការចូលរួមពី ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហពន្ធស្រូវអង្ករកម្ពុជា (CRF) ព្រមទាំងតំណាងរោងម៉ាស៊ីនកិនស្រូវធំៗនៅតាមបណ្តាខេត្តគោលដៅដូចជា ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងកំពង់ធំ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ ផ្តោតលើការ ត្រួតពិនិត្យ និងវាយតម្លៃដោយហ្មត់ចត់ ទៅលើលទ្ធផលនៃការប្រើប្រាស់មូលនិធិពិសេសរបស់រាជរដ្ឋាភិបាលដែលបានបញ្ចេញតាមរយៈ ARDB ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវ និងធានាបាននូវការប្រមូលទិញស្រូវពីកសិករឱ្យបានទាន់ពេលវេលា និងចំគោលដៅ។
បញ្ហាប្រឈមដែលត្រូវដោះស្រាយ ហើយកិច្ចប្រជុំបានវាយតម្លៃទៅលើបញ្ហាប្រឈមជាយុទ្ធសាស្ត្រដែលកំពុងកើតមាននៅក្នុងវិស័យស្រូវអង្ករ រួម...








