ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត និងសហការីបានចូលរួមចំណែកក្នុងបេសកកម្មមនុស្សធម៌ ដោយបានពាំនាំនូវ អង្ករចំនួន ២៥តោន អំបុកសាច់ ៥០០ កញ្ចប់ និងថវិកាចំនួន ៤០ លានរៀល

ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត និងសហការីបានចូលរួមចំណែកក្នុងបេសកកម្មមនុស្សធម៌ ដោយបានពាំនាំនូវ អង្ករចំនួន ២៥តោន អំបុកសាច់ ៥០០ កញ្ចប់ និងថវិកាចំនួន ៤០ លានរៀល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ៖ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) នៅថ្ងៃទី៣ខែសីហាឆ្នាំ២០២៥ បានដឹកនាំដោយឧកញ៉ា ឡាយ ឈុនហួ, ឯកឧត្ដម ឡាយ ឈុនហាំង, លោកជំទាវ, លោក លី លាង និងសហការីរបស់ក្រុមហ៊ុនបានចូលរួមចំណែកក្នុងបេសកកម្មមនុស្សធម៌ ដោយបានពាំនាំនូវ អង្ករចំនួន ២៥តោន អំបុកសាច់ ៥០០ កញ្ចប់ និងថវិកាចំនួន ៤០ លានរៀលជូនដល់អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី ដើម្បីចាត់ចែងឆ្លើយតបនឹងស្ថានភាពដ៏ពិបាករបស់បងប្អូន ជនភៀសខ្លួននៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ។ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ក្រុមហ៊ុនសង្ឃឹមថា អំណោយទាំងនេះនឹងអាចជួយសម្រួលការរស់នៅជាបណ្តោះអាសន្ន និងបំបាត់ទុក្ខវេទនាដ៏លំបាករបស់បងប្អូនខ្មែរយើង បានមួយរយៈខ្លី។ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) មានបំណងបន្តរួមចំណែកជាបន្តបន្ទាប់ក្នុងសកម្មភាពសង្គម និងជួយជ្រោមជ្រ...
ឯកឧត្តមបណ្ឌិត កៅ ថាច ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

ឯកឧត្តមបណ្ឌិត កៅ ថាច ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។ យើងខ្ញុំសូមអនុញ្ញាតចូលរួមសម្តែង នូវសេចក្តីអំណរសាទរឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី-សប្បុរសជនក្នុងនិងក្រៅប្រទេស បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី-សប្បុរសជនក្នុងនិងក្រៅប្រទេស បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី-សប្បុរសជនក្នុងនិងក្រៅប្រទេស បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ  ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព។ ជាពិសេស បានរៀបចំនូវសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន និងស្បៀងអាហារផ្ញើជូនវីរកងទ័ពនៅជួរមុខ ដោយការដឹងគុណ ចំពោះវីរភាព និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានដើម្បីជាតិមាតុភូមិ។ កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងសហការី-សប្បុរសជនក្នុងនិងក្រៅប្រទេស បាននាំយកស្បៀងអាហារនិងសម្ភារៈ ជូនដល់ប្រជាជនភៀសសឹកចំនួន 2,650 គ្រួសារ, ឧបត្ថមជូនក្រុមគ្រូទេព្យស្ម័គ្រចិត្តប្រចាំមណ្ឌល និងសម្ភារសំខាន់ៗមួយចំនួនជូនវីរកងទ័ពកម្ពុជា...
The United States has decided to reduce tariffs on Cambodian exports to the U.S. down to 19% (reduction of 30% compared to initial rate of 49%)

The United States has decided to reduce tariffs on Cambodian exports to the U.S. down to 19% (reduction of 30% compared to initial rate of 49%)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
Cambodia: The United States has decided to reduce tariffs on Cambodian exports to the U.S. down to 19% (reduction of 30% compared to initial rate of 49%). This is great news for the people and the economy of Cambodia to continue develope our nation. I would like to express my thanks to President Donald Trump for his initiative and decisive leadership in securing immediate and unconditional ceasefire between Cambodian and Thai military forces, and for continuing to monitor the implementation of the ceasefire directly, until permanent peace and normalization of relations between Cambodia and Thailand is achieved in the future. In addition, President Trump has shown understanding and support for Cambodia by providing the opportunity to further strengthen economic development and trade r...
ក្រុមហ៊ុន Amru Riceនិង CACCនាំយកជំនួយស្បៀងអាហារដល់ប្រជាជនភៀសសឹកគិតជាទឹកប្រាក់ប្រមាណ ២៥,០០០ដុល្លារអាមេរិក

ក្រុមហ៊ុន Amru Riceនិង CACCនាំយកជំនួយស្បៀងអាហារដល់ប្រជាជនភៀសសឹកគិតជាទឹកប្រាក់ប្រមាណ ២៥,០០០ដុល្លារអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្បៀងអាហារនៅចំពោះមុខរបស់ប្រជាជនកម្ពុជាដែលបានភៀសខ្លួន ក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice) និង ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) សូមចូលរួមចំណែកដោយស្មោះស្ម័គ្រ និងសូមបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ចំពោះទំនួលខុសត្រូវសង្គម និងសាមគ្គីភាព។ គណៈគ្រប់គ្រង និងក្រុមការងារ Amru Rice និង CACC បានសហការគ្នាយ៉ាងស្វាហាប់ ក្នុងការនាំយកនូវគ្រឿងឧបភោគបរិភោគសំខាន់ៗ ដែលគិតជាទឹកប្រាក់មានតម្លៃប្រមាណជា ២៥,០០០ ដុល្លារអាមេរិក ដែលរួមមាន អង្ករ ៣៥តោន មី ៥០០០កញ្ចប់ ត្រីងៀត ៣២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ត្រសក់ចាវ និងទឹកប្រាក់មួយចំនួន ដើម្បីចូលរួមបំពេញនូវតម្រូវការស្បៀងអាហារបន្ទាន់ដល់ប្រជាជនភៀសសឹក។ ការចូលរួមចំណែករបស់ Amru Rice និង CACC ក្នុងការនាំយកនូវស្បៀងអាហារជូនដល់ប្រជាជនភៀសសឹកដែលកំពុងត្រូវការជំនួយមួយផ្នែកនេះ មិនត្រឹមតែដើម្បីចូលរួមចំណែកចែករំលែកនូវភាពលំបាកនៅចំពោះមុខន...
ឧកញ៉ា ហុង ឆេងឈុន នាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ជូនដល់យុវជនយុវនារីដែលរងរបួសចំនួនជាង ១០០នាក់ នៅខេត្តព្រះវិហារ

ឧកញ៉ា ហុង ឆេងឈុន នាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ជូនដល់យុវជនយុវនារីដែលរងរបួសចំនួនជាង ១០០នាក់ នៅខេត្តព្រះវិហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឧកញ៉ា ហុង ឆេងឈុន ស្ថាបនិកក្រុមហ៊ុន ឈុនស៊ីង គ្រុប និងជាប្រធានសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់យុវជនយុវនារីដែលរងរបួសចំនួនជាង ១០០នាក់ នៅខេត្តព្រះវិហារ។ តាមរយៈបណ្តាញសង្គម លោកឧកញ៉ា ហុង ឆេងឈុន បានគូសបញ្ជាក់ កាលពីព្រលប់ថ្ងៃទី២៨ ខែកក្កដា បែបនេះថា៖ “រសៀលនេះ ឆ្លើយតបទៅតាមតម្រូវការចាំបាច់ ខ្ញុំបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន យកទៅជូនដល់យុវជនយុវនារី ដែលរងរបួសចំនួនជាង ១០០ នាក់”។ លោកឧកញ៉ាប្រធានក្រុមហ៊ុន ឈុនស៊ីង គ្រុប បានឱ្យដឹងទៀតថា ក្នុងឱកាសនោះដែរ លោកបានចូលរួមក្នុងការឧបត្ថម្ភសម្រាប់ធ្វើម្ហូប បង្គន់ចំនួន១០ និងកន្លែងងូតទឹកចំនួន១០ និងគ្រឿងប្រើប្រាស់មួយចំនួនទៀតស្មើនឹងទឹកប្រាក់សរុប ៤០,០០០,០០០រៀល ដល់បងប្អូនជនភៀសខ្លួន។ សូមជម្រាបថា កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឧកញ៉ា ហុង ឆេងឈុន ស...
ឯកឧត្តម ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព លោកឧត្តមសេនីយ៍ឯក ដួង សំនៀង

ឯកឧត្តម ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព លោកឧត្តមសេនីយ៍ឯក ដួង សំនៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នៃកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលជាវីរកងទ័ពបានពលីជីវិតក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងនឹងការឈ្លានពានរបស់ថៃ។ មរណភាពរបស់លោកឧត្តមសេនីយ៍ឯក ដួង សំនៀង គឺជាការបាត់បង់ស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់វីរកងទ័ពស្នេហាជាតិដ៏អង់អាចក្លាហាន ដែលបានលះបង់ធ្វើពលិកម្មសព្វបែបយ៉ាងប្រកបដោយឆន្ទៈមនសិការមោះមុត ការពារអធិបតេយ្យភាព បូរណភាពដែនដី ដើម្បីធានាថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិ ក្នុងសមរភូមិមុខរហូតដល់ថ្ងៃអវសាននៃជីវិត។ ជាថ្មីម្ដងទៀត ឯកឧត្តម ហេង សួរ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ឯក ដួង សំនៀង សូមឆាប់បានយោនយ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃលើពិភពលោកការពារសិទ្ធិពលករខ្មែរខណៈកំណើននៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃលើពិភពលោកការពារសិទ្ធិពលករខ្មែរខណៈកំណើននៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតចំហរជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ។ ក្នុងលិខិតចំហរដែលចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ចំពោះការកើនឡើងនៃករណីអំពើហឹង្សា និងការគំរាមកំហែងលើកម្មករចំណាកស្រុកនៅប្រទេសថៃ ដែលបានប្រព្រឹត្តឡើងថ្មីៗនេះដោយក្រុមជ្រុលនិយមថៃ សបញ្ជាក់តាមវីដេអូចាក់ផ្សាយអំពីហេតុការណ៍ច្រើនករណី អំពីការវាយប្រហារនិងធ្វើទុក្ខបុកម្និញបានចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម ដែល ជនរងគ្រោះភាគច្រើនគឺជាពលករខ្មែរ។ តាមរយៈលិខិតដដែលនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់ម៉ាក និងអ្នកទិញទាំ...
ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមធ្វើការថ្កោលទោសចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃដែលបានបើកការវាយប្រហារដោយគ្មានមូលហេតុ ដោយចេតនា និងគិតទុកជាមុន

ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមធ្វើការថ្កោលទោសចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃដែលបានបើកការវាយប្រហារដោយគ្មានមូលហេតុ ដោយចេតនា និងគិតទុកជាមុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សេចក្តីថ្លែងការណ៍របស់ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមធ្វើការថ្កោលទោសចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃដែលបានបើកការវាយប្រហារដោយគ្មានមូលហេតុ ដោយចេតនា និងគិតទុកជាមុន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែនក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ។...
ឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជាពីសំ ណាក់កងទ័ពថៃ

ឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជាពីសំ ណាក់កងទ័ពថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តម ហេង សួរ រដ្ខមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាពីសំណាក់កងទ័ពថៃ ដោយបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជាដែលកំពុងតែឈរជើងការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា!។ ខ្ញុំសូមគាំទ្រកងទ័ពកម្ពុជា ដែលបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា!។ I strongly condemn the violation of the Kingdom of Cambodia’s territorial integrity by the Thai military, who opened fire on Cambodian forces stationed on our land to safeguard our sovereignty and territorial integrity. I stand in full support of the Cambodian army for rightfully exercising their self-defense to protect Cambodia’s sovereignty an...