ឧកញ៉ា ហុង ម៉ុងហេង ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន និងជាអគ្គនាយកក្រមហ៊ុន ប្រាយវ៉េគ្រុប គោរពជូនពរ សម្តេចពញាចក្រី ហេង សំរិននិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឯកឧត្តមឧកញ៉ា ហុង ម៉ុងហេង ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន និងជាអគ្គនាយកក្រមហ៊ុន ប្រាយវ៉េគ្រុប និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បុត្រា បុត្រី ព្រមទាំងសហ ការី សូមគោរពជូន សម្តេចទាំងពីរជាទីគោរពដ៏ខ្ពង់ ខ្ពស់បំផុត ក្នុងឱកាសដ៏មហាន ក្ខត្ដឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២១ ។
ឯកឧត្តមឧកញ៉ាបានផ្ញើសារថា" យើងខ្ញុំ និងក្រុមគ្រួសារ សូមលំឱនកាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្ដេចតេ ជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពតរៀងទៅ"។
ជាពិសេសស្ថិតក្នុងស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍ឆ្លងសហគមន៍២០ កុម្...








