ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្ដីកម្ពុជា សម្ដែងការសោកស្ដាយចំពោះការចោទប្រកាន់សម្ដេចថា ប្រមាថអាយុជីវិតពលដ្ឋ ចំពោះការត្រៀមទីបូជា និងបញ្ចុះសព

នាយករដ្ឋមន្រ្ដីកម្ពុជា សម្ដែងការសោកស្ដាយចំពោះការចោទប្រកាន់សម្ដេចថា ប្រមាថអាយុជីវិតពលដ្ឋ ចំពោះការត្រៀមទីបូជា និងបញ្ចុះសព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានសម្ដែងការសោកស្ដាយជាខ្លាំងចំពោះក្រុមមនុស្សមួយចំនួន ដែលចោទប្រកាន់សម្ដេចថា ប្រមាថអាយុជីវិតប្រជាពលរដ្ឋចំពោះការណែនាំឲ្យត្រៀមទីបូជា និងទីបញ្ចុះសព។ ការលើកឡើងដូច្នោះ ក្នុងករណីដែលមានប្រជាជនកម្ពុជា ក៏ដូចជាជនភាគតិចកម្ពុជា និងជនបរទេសនៅកម្ពុជា ទទួលមរណភាពព្រោះជំងឺកូវីដ១៩។ ការចោទប្រកាន់នេះត្រូវបានមេដឹកនាំនយោបាយថា ជាគំនិតអគតិ ដែលងប់និងចោទប្រកាន់ផ្កាប់មុខ៕...
លោក ឧកញ៉ា  ហេងឡុង អគ្គនាយកក្រុមហ៊ុនចំការកៅស៊ូបឹងកេត និង ភរិយា រួមទាំងបុគ្គលិក សហការី ទាំងអស់ គោរពជូនពរ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាស ទិវានារីអន្តរជាតិ ៨ មីនា

លោក ឧកញ៉ា  ហេងឡុង អគ្គនាយកក្រុមហ៊ុនចំការកៅស៊ូបឹងកេត និង ភរិយា រួមទាំងបុគ្គលិក សហការី ទាំងអស់ គោរពជូនពរ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាស ទិវានារីអន្តរជាតិ ៨ មីនា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឱកាសដ៏ប្រសើរថ្លៃថ្លានេះ ទិវានារីអន្តរជាតិ ៨ មីនា លើកទី ១១០ ឆ្នាំ២០២១ លោក ឧកញ៉ា  ហេងឡុង និងភរិយា រួមទាំងបុគ្គលិក សហការី ទាំងអស់នៃក្រុមហ៊ុនចំការកៅស៊ូបឹងកេត ។ គោរពជូនពរ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាស ទិវានារីអន្តរជាតិ ៨ មីនា។ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធប ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំ មួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋងាយរងគ្រោះជារៀងដរាប។ យើងខ្ញុំទាំងអស់គ្នាសូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រហ្មប្រសិទ្ធពរជ័យជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបុត្រា-បុត្រី និង ចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ បានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ ...
សម្តេចតេជោនាយករដ្ឋមន្ត្រីមានសុខភាពធម្មតា បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក

សម្តេចតេជោនាយករដ្ឋមន្ត្រីមានសុខភាពធម្មតា បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្នុងផេកហ្វេសប៊ុក នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ថា ជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! សម្តេចបន្តទៀតថា បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា គ្រាន់តែងងុយដេកបន្តិចនៅថ្ងៃទី១។ ខ្ញុំនៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ។ សម្តេចសូមអរគុណចំពោះជនរួមជាតិដែលយកចិត្តទុកដាក់លើសុខភាពរបស់ខ្ញុំ៕...
ផ្លូវជាតិលេខ៤៨ ទៅកាន់ខេត្តកោះកុងចាប់ផ្តើមនៅបើកការដ្ឋាន ក្នុងខែមិនានេះ

ផ្លូវជាតិលេខ៤៨ ទៅកាន់ខេត្តកោះកុងចាប់ផ្តើមនៅបើកការដ្ឋាន ក្នុងខែមិនានេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានមានប្រសាសន៍ថា ការពង្រីកផ្លូវជាតិលេខ៤៨ ជាបួនគន្លង ក្រោមជំនួយរបស់សាធារណៈរដ្ឋកូរ៉េ នឹងចាប់ផ្តើមនៅខែមិនានេះ បើសិនជាគ្មានការប្រែប្រួលអ្វីទេនោះ។ លោកស្រីអភិបាលបានមានប្រសាសន៍ថា កាលពីសប្តាហ៍មុនថា ក្រសួងសាធារណៈកា និងដឹកជញ្ជូនបានដេញថ្លៃក្រុមហ៊ុន ដើម្បីស្ថាបនាផ្លូវនេះរួចហើយ ដោយការពង្រីកផ្លូវនេះនឹងធ្វើនៅក្នុងខែមិនានេះ ប៉ុន្តែយ៉ាងណាក៏ដោយលោកស្រីមិនបញ្ជាក់ថា ក្រុមហ៊ុនណាជាអ្នកឈ្នះការដេញថ្លៃ សាងសង់និងពង្រីកផ្លូវដ៏សំខាន់នេះនៅឡើយទេ។ អភិបាលខេត្តខាងលើបន្តថា “ការពង្រីកផ្លូវជាតិលេខ ៤៨នេះ នឹងធ្វើឲ្យខេត្តកោះកុងកាន់តែរីកចម្រើន និងមានសក្តានុពលថែមទៀត ខណៈក្រុមហ៊ុនកាន់តែច្រើនបានមកវិនិយោគនៅក្នុងខេត្តមួយនេះ” ។ លោកស្រីបន្ថែមថា “នៅឆ្នាំ២០២០កន្លងមក បណ្តាខេត្តនានាមានការវិនិយោគធ្លាក់ចុះ តែការវិនិយោគលើសេវាកម្មបដិសណ្ឋារកិច្ចមានការកើនឡើង” ។ ការពង្រីកផ្លូវជាតិលេខ ៤៨ ត្រូវបានប្រ...
សម្ដេចក្រឡាហោម ស ខេង និងភរិយា ញ៉ែម សាខន ស ខេង អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យពេទ្យកាល់ម៉ែត

សម្ដេចក្រឡាហោម ស ខេង និងភរិយា ញ៉ែម សាខន ស ខេង អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យពេទ្យកាល់ម៉ែត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យពេទ្យកាល់ម៉ែត។ ការអញ្ជើញចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា របស់សម្ដេចក្រឡា ហោម និងលោកជំទាវ បានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមានការអញ្ជើញចូលរួមចាក់ពីសំណាក់ឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាតិសំខាន់ៗជាច្រើនរូបទៀត។ វ៉ាក់សាំងអាស្ត្រាហ្សេនីកា គឺជាវ៉ាក់សាំងជំនួយផ្ដល់ដោយមជ្ឈ មណ្ឌល COVAX ដែលបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស។ វ៉ាក់សាំងនេះជាប្រភេទវ៉ាក់សាំងទី២ បន្ទាប់ពីវ៉ាក់សាំងប្រភេទ ស៊ីណូហ្វាម ជាជំនួយផ្ដល់ដោយសាធារណរដ្ឋប្រជាមានិតចិនចំនួន៦០ម៉ឺនដូស៕...
សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យគ្រូពេទ្យសម្រុកចាក់វ៉ាក់សាំងឲ្យមនុស្សមានអាយុ៦០ឆ្នាំឡើង នៅភ្នំពេញ និងខេត្តព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យគ្រូពេទ្យសម្រុកចាក់វ៉ាក់សាំងឲ្យមនុស្សមានអាយុ៦០ឆ្នាំឡើង នៅភ្នំពេញ និងខេត្តព្រះសីហនុ

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ បានជំរុញក្រុមគ្រូពេទ្យឲ្យសម្រុកចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ដល់ប្រជាជនកម្ពុជា ដែលមានវ័យចាប់ពី៦០ឆ្នាំឡើងទៅ​ ជាពិសេសប្រជាជនរស់នៅក្នុងតំបន់ប្រឈមនឹងការឆ្លងកូវីដ១៩ ខ្លាំងជាងគេ។ សម្តេចតេជោ បានលើកឡើងបែបនេះ ក្នុងឱកាសសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា (AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ សម្តេចតេជោបានបញ្ជាក់ថា ប្រជាពលរដ្ឋមានអាយុបាប់ពីអាយុ៦០ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ និងរស់នៅក្នុងខេត្តព្រះសីហនុ​ នឹងទទួលបានសិទ្ធិអាទិភាព ក្នុងការទទួលចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ដែលតម្រូវឲ្យចាក់បានតែមនុស្សចាស់ ចំណែកវ៉ាក់សាំង ស៊ីណូហ្វាមរបស់ចិន ចាក់បានតែមនុស្សមានអាយុ៦០ឆ្នាំចុះ។ បន្ទាប់ពីចាក់វ៉ាក...
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ បាននិងកំពុងអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថា បន្ទាប់ពីចាក់វ៉ាក់សាំងហើយសម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយសារតែវ៉ាក់ស...
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ បន្ទាប់ពីចាក់វ៉ាក់សាំងហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។ ដោយឡែក វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនី...
ប្រមុខដឹកនាំកម្ពុជាបញ្ជាបន្ទាន់ឲ្យបិទមិនឲ្យមនុស្សចេញចូលខេត្តព្រះសីហនុ ដើម្បីការពារជំងឺឆ្លងកូវីដ១៩

ប្រមុខដឹកនាំកម្ពុជាបញ្ជាបន្ទាន់ឲ្យបិទមិនឲ្យមនុស្សចេញចូលខេត្តព្រះសីហនុ ដើម្បីការពារជំងឺឆ្លងកូវីដ១៩

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាផ្ទាល់មាត់​ជាបន្ទាន់មួយ ឲ្យអាជ្ញាធរខេត្តព្រះសីហនុ ចាត់វិធានការទប់ស្កាត់មិន​ឲ្យមានមនុស្សចេញចូលខេត្តព្រះសីហនុ​ ដោយចាប់ពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់​កុំ​ឲ្យមានការ​ឆ្លងរាលដាលជំងឺកូវីដ១៩ ចេញពីខេត្តព្រះសីហនុ ទៅកាន់តំបន់ផ្សេង។​ ក្នុងបញ្ជាផ្ទាល់មាត់របស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ​ គឺឲ្យបិទចរាចរណ៍តែមនុស្សចេញចូល​​ប៉ុណ្ណោះ ប៉ុន្តែមិនឲ្យប៉ះពាល់ដល់ការដឹកជញ្ជូន​ទំនិញចេញចូលខេត្តព្រះសីហនុឡើយ​។​ សម្តេចប្រកាសបែបនេះស្របពេលខេត្តព្រះសីហនុ មានអ្នកឆ្លងកូវីដ១៩ នៅព្រឹ​កថ្ងៃទី៣ ខែមីនានេះ មាន៦២នាក់ ដែលក្នុងនោះ ភាគច្រើន គឺជាជនជាតិចិន៕...
លោក ឃួង ស្រេង ចែកសាច់ជ្រូក និងអង្ករសម្ដេចតេជោ ដល់អ្នកធ្វើចត្តាឡីស័ក​តាមផ្ទះជាង១៣០គ្រួសារ ក្នុងសង្កាត់ស្ទឹងមានជ័យទី១

លោក ឃួង ស្រេង ចែកសាច់ជ្រូក និងអង្ករសម្ដេចតេជោ ដល់អ្នកធ្វើចត្តាឡីស័ក​តាមផ្ទះជាង១៣០គ្រួសារ ក្នុងសង្កាត់ស្ទឹងមានជ័យទី១

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
 ភ្នំពេញ៖​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានចែកសាច់ជ្រូក និងអង្ករសម្ដេចតេជោ ជូនប្រជាពលរដ្ឋ១៣១គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ នៅសង្កាត់ស្ទឹងមានជ័យទី១ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ នៅកោះពេជ្រ។ ពិធីប្រគល់អំណោយខាងលើនេះ ​ត្រូវបានធ្វើឡើងនៅតាមទីតាំងធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសនេះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា «អំណោយទាំងនេះ គឺជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម និងសាច់ជ្រូកពីរគីឡូក្រាម»។ លោកអភិបាលបានក្រើនរំឭកថា សូមប្រជាពលរដ្ឋអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត​ តាមសេចក្ដីណែនាំស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ក្នុងប្រជាពលរដ្ឋ ដែលកំពុងតែ...