ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

មន្ត្រីសាលាស្រុកបាធាយ និងប្រពន្ធ រួមទាំងមនុស្ស៥១នាក់ទៀត ជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ នៅភ្នំពេញ

មន្ត្រីសាលាស្រុកបាធាយ និងប្រពន្ធ រួមទាំងមនុស្ស៥១នាក់ទៀត ជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ នៅភ្នំពេញ

ជំងឺកូវីដ១៩, ព័ត៌មានជាតិ
ភ្នំពេញ៖ លោក រិទ្ធ សារី នាយករងរដ្ឋបាលសាលាស្រុកបាធាយ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា លោក យួន វណ្ណៈ អាយុ៥១ឆ្នាំ មានតួនាទីជាអនុប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម និងប្រពន្ធឈ្មោះ ជា ស្រីមុំ រស់នៅភូមិ-ឃុំ-ស្រុកបាធាយ ខេត្តកំពង់ចាម បានជាប់ពាក់ព័ន្ធនឹងកូនប្រុសបង្កើត ដែលមានផ្ទុក វិជ្ជមានកូវីដ-១៩។ លោក រិទ្ធ សារី បន្តថា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ លោក យួន វណ្ណៈ បានមករាយការណ៍ដល់រដ្ឋបាលស្រុកបាធាយដោយបញ្ជាក់ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កូនប្រុសរបស់គាត់ម្នាក់ ឈ្មោះ មាន សុវណ្ណណែត អាយុ២០ឆ្នាំ ធ្វើការនៅភ្នំពេញ បានជួបប្រាស្រ័យទាក់ទងគ្នានៅកន្លែងធ្វើការរបស់កូននៅភ្នំពេញ ហើយពេលនោះ សុវណ្ណណែត មិនបានមកស្រុកជារូបគាត់ទេ ប៉ុន្តែគេបានផ្ញើលុយសម្រាប់ចងដៃការបងប្អូនតាមរយៈរូបគាត់ជាឪពុក។ លុះដល់យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សុវណ្ណណែត បានទូរស័ព្ទមកប្រាប់រូបគាត់ថា ខ្លួនមានផ្ទុកវិជ្ជមានកូវីដ-១៩...
រដ្ឋបាលខេត្តកំពង់ចាមទទទទួលការឧបត្ថម្ភពីសប្បុរសជន ដើម្បីចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ​

រដ្ឋបាលខេត្តកំពង់ចាមទទទទួលការឧបត្ថម្ភពីសប្បុរសជន ដើម្បីចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ​

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម​៖ ក្នុង​ឱកាស​ទទួល​​ជំនួយ​​ពី​សប្បុរសជន​នានា​​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិនា​ ឆ្នាំ​២០២១​នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ បាន​ថ្លែង​អំណរគុណ​ចំពោះ​សប្បុរសជន​​ ដែល​បានផ្តល់​ការ​​ឧបត្ថម្ភ​ទាំង​ថវិកា​ និង​សំភារៈ​ ដេីម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ក៏ដូចជា​រដ្ឋបាល​ខេត្ត​ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-​១៩​។​ ដោយ​ក្រុម​ហ៊ុន​ខ្មែរ​ភូលវែល​ហ៊្វែរឡូតធេីរី​ ខូ​ អិលធីឌី​ បានជួយ​ឧបត្ថម្ភ​ម៉ាស​ចំនួន​២៥០០០​ម៉ាស​ ក្រុមហ៊ុនដី​ឡូត៍អានសំណាងបឹងស្នាយ​ ជួយ​ឧបត្ថម្ភ​ថវិការចំនួនពីរលានរៀល​ លោកស្រី​ ជ័យ​ ហ៊ុយឡេង​ ជួយ​ឧបត្ថម្ភ​ទឹក​បរិសុទ្ធ​ចំនួន១០០យួរ​ និង​ទឹក​ផ្លែឈើ​ ១០កេស​ លោកស្រី​ ម៉ែន​ ស្រីពៅ​ ជួយ​ឧបត្ថម្ភ​មី​ចំនួន​ប្រាំបួនកេស​ ទឹក​ស៊ីអ៊ីវ​ប្រាំបីយួរ​ និង​ទឹក​បរិសុទ្ធ​ចំនួន​​១០កេស​ ដេ...
លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទ សូមគោរពជូនពរ លោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកកាស ខួបកំណើតគម្រប់ ៦៦ ឈានចូល៦៧ឆ្នាំ

លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទ សូមគោរពជូនពរ លោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកកាស ខួបកំណើតគម្រប់ ៦៦ ឈានចូល៦៧ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទ សូមគោរពជូនពរ លោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកកាស ខួបកំណើតគម្រប់ ៦៦ ឈានចូល៦៧ឆ្នាំ។ ក្នុងឱកាសដ៏ថ្លៃថ្លនិងឧត្តុងឧកត្តមនេះ ឧត្តមសេនីយ៍ ផ្ញើសារថា "ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទ សូមគោរពជូនពរ លោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកកាស ខួបកំណើតគម្រប់ ៦៦ ឈានចូល៦៧ឆ្នាំ"។    ...
បុរសម្នាក់មានជំងឺកូវីដទៅចូលរួមមង្គលការនៅកំពត អាជ្ញាធរឲ្យផ្អាករៀបមង្គលការ និងជប់លៀង

បុរសម្នាក់មានជំងឺកូវីដទៅចូលរួមមង្គលការនៅកំពត អាជ្ញាធរឲ្យផ្អាករៀបមង្គលការ និងជប់លៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ក្រោយពីដឹងថា មានបុរសម្នាក់មានផ្ទុកកូវីដ១៩បានទៅចូលរួមមង្គលការនៅស្រុកឈូក ក្នុងទឹកដីខេត្តកំពតនាថ្ងៃ១៤ មីនា នោះ នៅថ្ងៃ១៥ មីនា អាជ្ញាធរខេត្តនេះ បានប្រកាសជូនដំណឹងឲ្យផ្អាករាល់កម្មវិធីមង្គការ ជប់លៀង និងកម្មវិធីជួបជុំផ្សេងៗ។ ទោះបីជាយ៉ាងណាក្នុងនោះលិខិតនេះបានបញ្ជាក់ថា រដ្ឋបាលខេត្តមិនមានប្រតិសកម្មជាមួយលិខិតអនុញ្ញារបស់រដ្ឋបាលក្រុង-ស្រុក-សង្កាត់ដែលបានអនុញ្ញាតរួចហើយនោះទេ តែត្រូវណែនាំឲ្យកាត់បន្ថយភ្ញៀវចូលរួមជាអប្បបរមា និងរក្សាគម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឲ្យលើសពី៥នាក់ ក្នុងមួយតុ។ សូមបញ្ជាក់ថា បុរសម្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកងបានយកសំណាកទៅរកមេរោគកូវីដ១៩ លើកទី១ ហើយលទ្ធផលបង្ហាញថា បុរសរូបនេះបានឆ្លងជំងឺកូវីដ១៩ ក្រោយការបង្ហាញលទ្ធផលក្រុមគ្រូពេទ្យបានជិះរថយន្តសង្រ្គោះក្រសួងសុខាភិបាលទៅយកដល់ផ្ទះ តែមិនបានជួបឡើយ ដោយអ្នកនៅក្នុងផ្ទះប្រាប់ថា បុរសខាងលើបានចេញទៅចូលរួមពិធីមង្គលការគេនៅឯស...
លោក អ៊ុន ចាន់ដា ដឹកនាំមន្ត្រីខេត្តកំពង់ចាម ឲ្យយកចិត្តទុកដាក់ចំពោះ អ្នកកំពុងធ្វើចត្តាឡឺ​ស័ក នៅក្នុង​ខេត្ត

លោក អ៊ុន ចាន់ដា ដឹកនាំមន្ត្រីខេត្តកំពង់ចាម ឲ្យយកចិត្តទុកដាក់ចំពោះ អ្នកកំពុងធ្វើចត្តាឡឺ​ស័ក នៅក្នុង​ខេត្ត

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹកថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ បានបន្ត​ផ្សព្វផ្សាយ និង​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ ដែល​កំពុងធ្វើចត្តាឡឺ​ស័ក នៅតាម​មណ្ឌល​ច​ត្តា​ឡឺ​ស័ក ក្នុង​ខេត្តកំពង់ចាម ឲ្យ​ប​ង្កើន​ការការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាល​ដាល​ជំងឺ​កូ​វីដ-​១៩ តាម​សហគមន៍ ខណៈ​មាន​ព្រឹត្តិការណ៍​២០​កុម្ភៈ​កើ​ត​ឡើ​ង​។ លោកអភិបាលខេត្ត​ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៃខេត្តកំពង់ចាម បាន​ដឹកនាំ​មន្ត្រី​ជំនាញ ជាពិសេស​ក្រុមគ្រូពេទ្យ​ជួរមុខ ពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​សួរសុខទុក្ខ​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម ដើម្បី​ឲ្យពួកគាត់ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ក្រុមគ្រូពេទ្យ​ក្នុងការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រីក​រាលដាល​ពេញ​សកលលោក​។ ចំពោះករណីនេះ រដ្ឋបាលខេត្ត​កំពង់ចាម បានរៀបចំ...
លោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាអគ្គនាយកក្រុមហ៊ុន ឌី អិល អេ ( Diam ond Lucky Asia )បានចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយនៅវគ្គទី១

លោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាអគ្គនាយកក្រុមហ៊ុន ឌី អិល អេ ( Diam ond Lucky Asia )បានចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយនៅវគ្គទី១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអគ្គនាយកក្រុមហ៊ុន ឌីអិលអេ( Dia m ond Lucky Asia ) រួមសហការីបានអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាម របស់ចិនរួចរាល់ហើយនៅវគ្គទី ១នេះ។ ក្នុងការចាក់នេះដែរ លោកឧកញ៉ា ក៏បានថ្លែងអំណរគុណ ចំពោះមហាមិត្តចិន និងប្រទេសជាមិត្តផ្សេងទៀត ព្រមទាំងអង្គការសុខភាពពិភព លោក (WHO) ក្នុងការជួយសម្របសម្រួឲ្យកម្ពុជាទទួលបានវ៉ាក់សាំង កូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា។ សូមរំលឹកថា តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាល ចិនបានផ្ដល់ជំនួយវ៉ាក់សាំង ស៊ីណូហ្វាមចំនួន១លានដុស។ បច្ចុប្បន្ននេះ ចំនួន ៦០ម៉ឺនដុសបាន ដឹកមកកម្ពុជា កាលពីថ្ងៃ៧កុម្ភៈ ខណៈ ៤០ម៉ឺនដុសទៀតបម្រុងមកដល់កម្ពុជា នៅមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ។...
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សូមអរគុណចំពោះរដ្ឋបាលខេត្តស្ទឹងត្រែង ដែលរិះរកវិធីដើម្បីលើកទឹកចិត្តមន្រ្តី

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សូមអរគុណចំពោះរដ្ឋបាលខេត្តស្ទឹងត្រែង ដែលរិះរកវិធីដើម្បីលើកទឹកចិត្តមន្រ្តី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជូ ប៊ុនអេង សូមអរគុណចំពោះរដ្ឋបាលខេត្តស្ទឹងត្រែង ដែលរិះរកវិធីដើម្បីលើកទឹកចិត្តមន្រ្តី ដែលនេះ មិនមែនសម្រាប់តែលោកស្រី ស៊ីថុង សុខាទេ តែគឺសម្រាប់មន្រ្តីបុរស ស្រ្តីទាំងឡាយ ឲ្យទទួលបានការលើកទឹកចិត្តប្រកបដោយសមធម៌ ដែលក្លាយជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាល។  
រដ្ឋលេខាធិការ ជូ ប៊ុនអេង ចេញលិខិតសរសើរ ដល់លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរងនៃអធិការដ្ឋានស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

រដ្ឋលេខាធិការ ជូ ប៊ុនអេង ចេញលិខិតសរសើរ ដល់លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរងនៃអធិការដ្ឋានស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញ មនុស្ស (គ.ជ.ប.ជ) អនុប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រ្តី អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ចេញលិខិតសរសើរ  ដល់លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរង នៃអធិការដ្ឋានស្រុកសៀមប៉ាង។ នៅក្នុងលិខិតនោះដែរ លោកស្រី រដ្ឋលេខាធិការ ក្នុងនាមជាធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃផងនោះ ក៏បានថ្លែងអំអរគុណដល់ សប្បុរសជនរួមមាន ឧកញ៉ាបណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងជាស្ថាបនិករមណីយដ្ឋានរាជិនីលង្វែក ចំនួន៥០ ០ដុល្លា និងលោកស្រី សុខ វិល័យ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច  ចំនួន១០០ដុល្លា រួមនិងសប្បុរសផ្សេងៗទៀត។...
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជូ ប៊ុនអេង ផ្តល់ថវិកាលើកទឹកចិត្ត លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរងនៃអធិការដ្ឋានស្រុកសៀមប៉ាង

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជូ ប៊ុនអេង ផ្តល់ថវិកាលើកទឹកចិត្ត លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរងនៃអធិការដ្ឋានស្រុកសៀមប៉ាង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញ មនុស្ស (គ.ជ.ប.ជ) អនុប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រ្តី អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ផ្តល់ថវិកាលើកទឹកចិត្តលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរង នៃអធិការដ្ឋានស្រុកសៀមប៉ាង។ ក្នុងនាមជាធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ លោកស្រី បាននាំយកថវិការមួយចំនួន ជាថវិការផ្ទាល់ខ្លួន និងមន្រ្តីក្រោមឱវាទរបស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ព្រមទាំងសប្បុរសជនរួមមានលោកស្រីកញ៉ាបណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងជាស្ថាបនិករមណីយដ្ឋានរាជិនីលង្វែក ចំនួន៥០ ០ដុល្លា និងលោកស្រី សុខ វិល័យ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ចំនួន១០០ដុល្លា ។ ថវិកាសរុបចំនួន៧០០០០០រៀល និង៧០០ដុល្លាអាមេរិក ជូនចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ជាអធិការរងទទួ...
ទំនាស់ដីធ្លីរ៉ាំរ៉ៃអស់រយៈពេល១៥ឆ្នាំ​ រវាងប្អូនបង្កើតបួនគ្រួសារ អភិបាលខេត្តកំពង់ចាម បញ្ចប់ជម្លោះនេះត្រឹមរយៈពេលតែ១៥ម៉ោង

ទំនាស់ដីធ្លីរ៉ាំរ៉ៃអស់រយៈពេល១៥ឆ្នាំ​ រវាងប្អូនបង្កើតបួនគ្រួសារ អភិបាលខេត្តកំពង់ចាម បញ្ចប់ជម្លោះនេះត្រឹមរយៈពេលតែ១៥ម៉ោង

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖​ កាលពិរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ដកំពង់ចាម និងជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការងារនេះ​ បានដោះស្រាយលេីបណ្ដឹងរបស់ប្រជាពលរដ្ឋបួនគ្រួសារ​ ដែលសុំបេីកផ្លូវសាធារណ:ឡើងវិញ បន្ទាប់ពីភាគីម្ចាស់ដីបានធ្វើរបងថ្មបិទមិនឲ្យបងប្អូនបង្កើតរបស់ខ្លួនឆ្លងកាត់អស់រយៈពេល១៥ឆ្នាំរហូតបង្កជាជម្លោះដ៏រ៉ាំរ៉ៃ និងពិបាកសម្រមសម្រួលគ្នា។ វិវាទដីធ្លីនេះ បានកើតឡើងនៅភូមិត្នោតលេី ឃុំឫស្សីស្រុក ស្រុកស្រីសន្ធ ខេត្ដកំពង់ចាម ដែលត្រូវបានកាន់កាប់ដោយឈ្មោះពិន ផល្លា ដែលកូនស្រីបង្កេីតរបស់ឈ្មោះ ឈឹម រ៉េត ហើយបានបង្កជាជម្លោះរវាងបងប្អូនឯង។ ដោយមានសមាសភាពគណ:កម្មការចូលរួមមានលោក សួស ឡា ប្រធានសាលាដំបូងខេត្ដកំពង់ចាម, លោក វង្ស ប៊ុនសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ដកំពង់ចាម, លោក ហេង វណ្ណី អភិបាលរងខេត្ដកំពង់ចាមឦ, លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម, លោកយូ ចាន...