ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

លោក ឌួង ដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានចាក់វ៉ាក់សាំងការពារកូវីដ-19 លើកទី២ចប់រួចហើយថ្ងៃនេះ

លោក ឌួង ដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានចាក់វ៉ាក់សាំងការពារកូវីដ-19 លើកទី២ចប់រួចហើយថ្ងៃនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ឌួង ដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានចាក់វ៉ាក់សាំងការពារកូវីដ-19 លើកទី២ចប់រួចហើយនៅព្រឹកមិញ ថ្ងៃទី ២៦ កុម្ភៈ ២០២១ ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-19 លើកទី ២ដែលជាលើកចុងក្រោយរួចរាល់ហើយ។ លោក ឌួង ដារ៉ា លើកឡើងថា វ៉ាក់សាំងនេះនឹងដំណើរការលូតលាស់ក្នុងប្រព័ន្ធសរីរាង្គការពារសុខភាពរបស់ខ្ញុំ។ ដើម្បីអោយដឹងថាវ៉ាក់សាំងនេះកំពុងដំណើរការលូតលាស់នៅក្នុងរាងកាយខ្ញុំពិតប្រាកដ ខ្ញុំនឹងទៅពេទ្យដើម្បីឆែកពិនិត្យមើលជាបន្ត។ លើសពីនេះលោកបញ្ជាក់ថា "យើងមានម៉ាស់ មានចិល មានទឹកអាល់កុលនិងទទួលបានវ៉ាក់សាំងចាក់ការពារកូវីដ-19 នេះ គឺរិតតែធ្វើអោយយើងមានទំនុកចិត្តកាន់តែខ្ពស់លើប្រព័ន្ធការពារសុខភាពរបសខ្លួនយើងផ្ទាល់"។ លោកបានសូមមអំពាវនាវដល់មន្រ្តីរាជការដែលមានឈ្មោះចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់អោយបានរួសរាន់ ព្រោះមកមុនបានចាក់មុន។ សូមបងប្អូនប្រជាពលរដ្ឋរងចាំទទួលដំណឹងពីក្រសួងសុខាភិបាលអំពីពេលវេលានៃការចាក់វ៉ាក់សាំងនៅពេលបន្តបន...
លោកឧត្តមសេនីយ៍ត្រី  អ៊ី  ចំរើន នាយប៉ុស្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និង ភរិយា ព្រមទាំងមន្ត្រីក្រោយឱវាទ សូមគោរពជូនពរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក្នុងឱកាសខួបកំណើតគម្រប់ ៦៥ឈានចូល៦៦ឆ្នាំ

លោកឧត្តមសេនីយ៍ត្រី  អ៊ី  ចំរើន នាយប៉ុស្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និង ភរិយា ព្រមទាំងមន្ត្រីក្រោយឱវាទ សូមគោរពជូនពរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក្នុងឱកាសខួបកំណើតគម្រប់ ៦៥ឈានចូល៦៦ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី  អ៊ី  ចំរើន  នាយប៉ុស្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត និង ភរិយា  ព្រមទាំងមន្ត្រីក្រោយឱវាទ សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនា យករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសខួបកំណើតគម្រប់ ៦៥ ឈានចូល ៦៦ឆ្នាំ។...
សម្តេច ទៀ បាញ់ ផ្តល់ប័ណ្ណថ្លែងអំណរគុណ ដល់ឧកញ៉ា ទៀ វិចិត្រ ក្នុងការឧបត្ថមថវិកា សាងសង់ទីលានថ្មី ផ្នូរសពយុទ្ធជន នៅខេត្តកោះកុង

សម្តេច ទៀ បាញ់ ផ្តល់ប័ណ្ណថ្លែងអំណរគុណ ដល់ឧកញ៉ា ទៀ វិចិត្រ ក្នុងការឧបត្ថមថវិកា សាងសង់ទីលានថ្មី ផ្នូរសពយុទ្ធជន នៅខេត្តកោះកុង

ព័ត៌មានជាតិ
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃ២៣ ខែកុម្ភៈឆ្នាំ២០២១ ទទួលបណ្ណ័ថ្លែងអំណរគុណ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធ័ សពយុទ្ធជន និងបញ្ចុះបឋមសិលាសាងសង់ទីលានផ្នូរ សពយុទ្ធជន ក្នុងខេត្តកោះកុង។ ប័ណ្ណថ្លែងអំណរគុណ ទទួលបាន បន្ទាប់ពីលោកឧកញ៉ា ឧបត្ថម្ភថវិកា ចំនួនមួយម៉ឺនដុល្លារអាមេរិក ជូនគណៈកម្មការសាងសង់ទីលានថ្មី ផ្នូរសពយុទ្ធជន នៅខេត្តកោះកុង។ សូមបញ្ជាក់ថា ក្រៅពីលោកឧកញ៉ា ទៀ វិចិត្រ ក៏លោក លោកស្រី សប្បុរសជនជិតឆ្ងាយច្រើនទៀត ក៏បានចូលរួមបរិច្ចាគថវិកា ជួយដល់ដំណើរការ សាងសង់នេះដែរ និងទទួលបាន នូវបណ្ណ័ថ្លែងអំណរគុណ ពីគណៈកម្មការសាងសង់ ជាបន្តបន្ទាប់៕...
សម្តេច ទៀ បាញ់ ប្រាប់ឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើលបំណែកយន្តហោះដែលធ្លាក់នៅលើខ្នងភ្នំឱរ៉ាល់

សម្តេច ទៀ បាញ់ ប្រាប់ឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើលបំណែកយន្តហោះដែលធ្លាក់នៅលើខ្នងភ្នំឱរ៉ាល់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
0ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាឲ្យខាងជំនាញពាក់ព័ន្ធចុះទៅពិនិត្យសិក្សាមើលបំណែកយន្តហោះដ៏ធំមួយគ្រឿងដែលស្ថិតនៅក្នុងព្រៃនៃខ្នងភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីឲ្យដឹងការពិតថា តើយន្តហោះនោះធ្លាក់នៅក្នុងសម័យណា?។ ការបញ្ជាឲ្យខាងជំនាញចុះទៅពិនិត្យមើលយន្តហោះដែលធ្លាក់នៅក្នុងព្រៃជាយូរឆ្នាំមកហើយនេះ គឺបន្ទាប់ពីព្រះសង្ឃមួយក្រុមបាននិមន្តចូលទៅក្នុងព្រៃនៃភ្នំឱរ៉ាល់ ហើយក៏បានប្រទះឃើញបំណែកយន្តហោះនោះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា សម្តេចបានឲ្យខាងជំនាញពាក់ព័ន្ធចុះទៅពិនិត្យសិក្សាមើលដោយផ្ទាល់នៅកន្លែងយន្តហោះដែលធ្លាក់នៅក្នុងព្រៃនោះ។ ដោយសម្តេចបានលលកឡើងថា “ខ្ញុំកំពុងតែចាត់ការហើយ ព័ត៍មាននេះ គឺជាព័ត៍មានមួយយើងចាំបាច់ណាស់ គឺត្រូវតែទៅមើលផ្ទាល់ ទៅសិក្សាមើល ព្រោះនេះវាជាស្នាកស្នាមមួយដ៏សំខាន់ណាស់ ហើយយើងអាចរកឃើញរឿងរ៉ាវដ៏ច្រើនទៀត”។    ...
អគារកំណប់ទ្រព្យ ការិយាល័យធ្វើការរួមបណ្ដុំចង្កោមអាជីវកម្ម និងរចនាប្លង់បែបសម័យគួរឲ្យទាក់ចិត្ត

អគារកំណប់ទ្រព្យ ការិយាល័យធ្វើការរួមបណ្ដុំចង្កោមអាជីវកម្ម និងរចនាប្លង់បែបសម័យគួរឲ្យទាក់ចិត្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អគារកំណប់ទ្រព្យ ការិយាល័យធ្វើការរួមបណ្ដុំចង្កោមអាជីវកម្ម និងរចនាប្លង់បែបសហសម័យយ៉ាងគួរឲ្យទាក់ចិត្ត។ ការិយាល័យធ្វើការរួមគ្នា (Coworking Space) ត្រូវបាន៊ក្លាយជាទីកន្លែងដែលមានការគាំទ្រច្រើនក្នុងពេលបច្ចុប្បន្ន ខណៈមានការរីកដុះដាលនៃអាជីវកម្មថ្មីៗ និងអ្នកធ្វើការងារឯករាជ្យ (Freelancer)។  អគារកំណប់ទ្រព្យ គឺជាការិយាល័យធ្វើការរួមគ្នាមួយមានកម្ពស់ ៤ ជាន់កន្លះ រចនាឡើងតាមទម្រង់សិល្បៈបែបសហសម័យប្លែក និងជាអាគារបែបពហុបំណងដំបូងគេក្នុងប្រទេសកម្ពុជា។ ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកមួយ ដែលនៅស្ទើរទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជាកំពុងជួបប្រទះការរាតត្បាតនៃវីរុស Covid-19 ក៏ជាពេលវេលាមួយដែលសេដ្ឋកិច្ចកំពុងតែមានភាពតានតឹង។ សហគ្រិនមួយរូបគឺលោក គង់ វិចិត្រា បានចាកពីប្រាក់ខែរាប់ពាន់ដុល្លារ ហើយងាកមកបង្កើតអាជីវកម្មអចលនទ្រព្យគឺអគារការិយាល័យ និងទិញ លក់ ជួលអចលនទ្រព្យដោយមានការរចនាសាងសង់ក្នុងលក្ខណៈទម្រង់បែបសហសម័យ រួ...
សម្តេចពិជ័យសេនា ទៀ បាញ់ ​​ធ្វើបុណ្យទក្ខិណានុប្បទានជូនដល់វិញ្ញាណក្ខ័ន្ធនៅមុខផ្នូរយុទ្ធជនទាំង៤៤៧ផ្នូរ និងឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធវរជនគ្រប់រូបដែលបានលះបង់ជីវិតគ្រប់សម័យកាល

សម្តេចពិជ័យសេនា ទៀ បាញ់ ​​ធ្វើបុណ្យទក្ខិណានុប្បទានជូនដល់វិញ្ញាណក្ខ័ន្ធនៅមុខផ្នូរយុទ្ធជនទាំង៤៤៧ផ្នូរ និងឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធវរជនគ្រប់រូបដែលបានលះបង់ជីវិតគ្រប់សម័យកាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាយកឧត្តម​សេនីយ៍ យន្ត មីន ប្រធានក្រុមការងារសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជនខេត្តកោះកុង បានថ្លែងថា«​ថ្ងៃនេះយើងខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែលបានសំរេចផែនការជំហានទី១ គឺបានធ្វើបុណ្យទក្ខិណានុប្បទានជូនដល់វិញ្ញាណក្ខ័ន្ធនៅមុខផ្នូរយុទ្ធជនទាំង៤៤៧ផ្នូរ និងឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធវរជនគ្រប់រូបដែលបានលះបង់ជីវិតគ្រប់សម័យកាល និងគ្រប់ទីកន្លែងក្នុងបុព្វហេតុជាតិមាតុភូមិ និងចុះបឋមសិលាកសាង ជួសជុលទីលានផ្នូរយុទ្ធជនខេត្តកោះកុង»។ ពិធីនេះ មានការអញ្ជើញចូលរួម​​ដ៍ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងមានការចូលរួមពី ទេសរដ្ឋមន្ត្រី គន់ គីម ឯកលោក ផៃ សុីផាន និង​ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត ដូចជាខេត្តកោះកុង ព្រះសីហនុ ខេត្តកំពត តំណាងខេត្តកំពង់ស្ពឺ កែប តាកែវ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសប្បុរ...
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មា​ធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ រួចរាល់ជាលើកទី២ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ លោក​​អគ្គលេខាធិការលើកឡើងថា «ការចាក់លើកទី២ និងជាលើកចុងក្រោយបានបញ្ចប់ដោយភាពកក់ក្តៅ និងមានអារម្មរណ៍កាន់តែល្អ។ ប៉ុន្តែតាមការណែនាំបន្ថែមគឺតមជាតិស្រវឹងដដែល ហាមមិនឲ្យទឹកប៉ះមុខម្ជុល១២ម៉ោង ពិសេស២៨ថ្ងៃក្រោយត្រូវពិនិត្យមើលថា អង្គទីក័រវ៉ាក់សាំងបានដុះគ្រប់គ្រាន់ពិតប្រាកដ ឬអត់? យ៉ាងណាក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងនៅតែឲ្យអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដដែលនៅគ្រប់ពេលវេលា។ សូមឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹកទាំងអស់កុំមានការព្រួយបារម្ភ។ សូមអរគុណ សន្តិភាព និងយុទ្ធនាការចាក់វ៉ាក់សាំង»។ លោក​បានបញ្ជាក់ថា សូមថ្នាក់ដឹកនាំ មន្រ្តីកីឡា និងកី...
ករណីវិជ្ជមានវីរុសកូវីដថ្មី​ ៦៥នាក់​ និងជាសះស្បើយ​ ០១នាក់​ នៅថ្ងៃទី២៤​ ខែកុម្ភ:​ ឆ្នាំ២០២១

ករណីវិជ្ជមានវីរុសកូវីដថ្មី​ ៦៥នាក់​ និងជាសះស្បើយ​ ០១នាក់​ នៅថ្ងៃទី២៤​ ខែកុម្ភ:​ ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃទី២៤​ ខែកុម្ភ:​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦៥នាក់​ និងមានអ្នកជាសះស្បើយចំនួន​ ០១នាក់​។ ដូច្នេះករណីឆ្លងសរុបឈានដល់ ៦៩៧នាក់ និងជាសះស្បើយ ៤៧៧នាក់ (កំពុងសម្រាកព្យាបាល ២១៧នាក់)។
សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាសទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ«ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត»

សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាសទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ«ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ «ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត» អមជាមួយការប្រកាស «ចលនាប្រលងប្រណាំងទីក្រុងស្អាតលើកទី៣»។ ខាងក្រោមនេះជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន៖
សម្ដេចតេជោយល់ព្រមឲ្យបណ្ដេញជនបរទេសចេញពីកម្ពុជា និងជនជាតិខ្មែរចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការមិនសហការផ្ដល់ព័ត៌មាននិងមិនព្រមធ្វើចត្តាឡីស័ក

សម្ដេចតេជោយល់ព្រមឲ្យបណ្ដេញជនបរទេសចេញពីកម្ពុជា និងជនជាតិខ្មែរចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការមិនសហការផ្ដល់ព័ត៌មាននិងមិនព្រមធ្វើចត្តាឡីស័ក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាន យល់ព្រមឲ្យបណ្ដេញជនបរទេសចេញពីកម្ពុជា និងជនជាតិខ្មែរចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការមិនសហការផ្ដល់ព័ត៌មាននិងរត់គេចមិនព្រមធ្វើចត្តាឡីស័ក។ ការយល់ព្រមរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមសំណើរបស់លោកឧត្តមសេនីយ៍ឯកឌី វិជ្ជា អនុប្រធានគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។ យោងតាមលិខិតរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចុះថ្ងៃទី២២ ខែកុម្ភៈ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា កន្លងមកក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា ២៨វិច្ឆិកា និងព្រឹត្តិការណ៍ ២០កុម្ភៈ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ (COV10-19) តែងតែជួបប្រទះនូវបញ្ហាប្រឈម មួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងនោះមាន បញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការ ផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណ៏រត់គេចមិនព្រមធ្វើចត្តាឡីស័ក។ ព...