ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ៖ កម្ពុជាមិនអាចលាក់បាំងពីការស្លាប់ដោយសារជំងឺកូវីដ១៩ បានឡើយ

លោក ខៀវ កាញារីទ្ធ ៖ កម្ពុជាមិនអាចលាក់បាំងពីការស្លាប់ដោយសារជំងឺកូវីដ១៩ បានឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖បើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា កម្ពុជាមិនអាចលាក់បាំងពីការស្លាប់ដោយសារជំងឺកូវី ដ១៩ បានឡើយ ព្រោះកម្ពុជាមានសាក្សីសំខាន់ៗចំនួន ២ គឺអង្គការសុខភាពពិភពលោក និងគណៈកម្មាធិការត្រួតពិនិត្យជំងឺឆ្លង សហរដ្ឋអាមេរិក CDC ។ ការថ្លែងបកស្រាយរបស់លោករដ្ឋមន្រ្តីនេះ ក្រោយមានការផ្សព្វផ្សាយថា កម្ពុជាបានលាក់បាំងព័ត៌មាន ពីការស្លាប់នៃអ្នកកើតជំងឺកូវីដ-១៩។ លោក ខៀវ កាញារីទ្ធ បានថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះថា នេះជាការផ្សាយព័ត៌មានមិនពិត ព្រោះកិច្ចការងារនេះ ក្រសួងសុខាភិបាលកម្ពុជា បានសហការយ៉ាងជិតស្និតជាមួយ គណៈកម្មាធិការត្រួតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក CDC និង អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដូច្នេះមិនអាចលាក់បាំងពីការស្លាប់ដោយ សារជំងឺ កូវីដ១៩ នេះបានឡើយ។ លោកបានបញ្...
នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋនៅទីក្រុងភ្នំពេញ កុំឲ្យចេញក្រៅផ្ទះ បើមិនមានការចាំបាច់

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋនៅទីក្រុងភ្នំពេញ កុំឲ្យចេញក្រៅផ្ទះ បើមិនមានការចាំបាច់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអង្វរសូមឲ្យប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ មេត្តាកុំចេញក្រៅផ្ទះ ប្រសិនបើមិនមានការងារអ្វី ចាំបាច់ទេនោះ ។ ការថ្លែងអំពាវនាវរបស់សម្ដេចតេជោ បែបនេះធ្វើឡើងបន្ទាប់ពីស្ថានភាព នៃការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ។ តាមរយៈសារសំឡេងប្រមាណ ១នាទី ដែលផ្សាយក្នុងបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី២២ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «សុំឲ្យប្រជាជន នៅទីក្រុងភ្នំពេញ មានការប្រុងប្រយ័ត្ន ហើយសុំបញ្ជាក់ បើគ្មានការចាំបាច់ កុំចេញពីផ្ទះ ព្រោះឥឡូវយើងកំពុងរាវរក ពិតមែនតែយើងដឹងចំណុច ក្លឹប N8 និងកន្លែងរស់នៅក្នុងតំបន់មួយចំនួន ត្រូវបានបិទហើយ ក៏ប៉ុន្តែចរាចរមនុស្ស តើចេញពីកន្លែងនេះ តើទៅកន្លែងណាខ្លះ យើងកំពុងរុករកប្រសិនបើសម្រាកនៅក្នុងផ្ទះបាន ក៏ជាការល្អ...
សម្ដេច ទៀ បាញ់ បញ្ជាឲ្យយកគ្រូបង្រៀនទាហានម្នាក់មកធ្វើចត្តាឡីស័ក ក្រោយពីសង្ស័យឆ្លងជំងឺកូវីដ-១៩

សម្ដេច ទៀ បាញ់ បញ្ជាឲ្យយកគ្រូបង្រៀនទាហានម្នាក់មកធ្វើចត្តាឡីស័ក ក្រោយពីសង្ស័យឆ្លងជំងឺកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញបញ្ជាឲ្យយកគ្រូបង្រៀនទាហាន ម្នាក់ មកធ្វើចត្តាឡីស័កជាបន្ទាន់ ក្រោយពីសង្ស័យឆ្លងជំងឺកូវីដ-១៩។ តាមរយៈសារសំឡេងរបស់ សម្ដេច ទៀ បាញ់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា «មានបញ្ហាមួយដែលសំ ខាន់ជាងគេបំផុតដោយសារវិជ្ជបណ្ឌិតម្នាក់គាត់បើកគ្លីនិច ហើយគាត់ព្យាបាលអ្នកកើតកូវីដ-១៩ហ្នឹង ហើយឥឡូវនឹង មានបញ្ហាធំបំផុត ដែលគាត់ទៅបង្រៀនពេទ្យយើង ទាំងកាំភ្លើងធំផង មនុស្សផង សាលាបច្ចេកទេសផង ពេទ្យទៅរៀន ទាំងប៉ុន្មាន ត្រូវដាក់ចត្តាឡីស័កទាំងអស់ មុនបង្អស់យកវិជ្ជបណ្ឌិតដែលបង្រៀនយកមកឃុំ ត្រួតពិនិត្យយកសំណាក់ ទៅពិនិត្យភ្លាមៗ»។ សម្ដេចបន្តទៀត​ថា «ប្រសិនបើគាត់ឆ្លងមែនទែនយើងកុនហើយ វិជ្ជបណ្ឌិតរបស់យើងទាំងអស់ គឺឥឡូវផ្អាកទាំងអស់ ធ្វើចត្តា ឡីស័កទាំងអស់ នៅកន្លែង កាំភ្លើងធំ នៅវិទ្យាស្ថានតេជោ នៅកន្លែងមួយចំនួនទៀត ទាំងអស់នឹងគឺយកដាក់ចត្តាឡី ស័កទាំងអស់»។ សម្ដេចបន្ដថា...
ក្រសួងអប់រំយុវជនសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន​អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សាហ៊ុនសែនឫស្សីជ្រោយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

ក្រសួងអប់រំយុវជនសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន​អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សាហ៊ុនសែនឫស្សីជ្រោយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងអប់រំយុវជន និងកីឡា សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន​ អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សាហ៊ុនសែនឫស្សីជ្រោយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល សាលាបឋមសិក្សាកូលាបទី១ និង​ សាលារៀនអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែ រាជធានីភ្នំពេញ។
ក្រសួង​សុខាភិបាល នឹងធ្វេីសន្និសីទសារព័ត៍មាន​ “បំភ្លឺលេីពីមន្ទីរពិសោធន៍ លេីបញ្ហាវីរុសកូវីដ-១៩”​

ក្រសួង​សុខាភិបាល នឹងធ្វេីសន្និសីទសារព័ត៍មាន​ “បំភ្លឺលេីពីមន្ទីរពិសោធន៍ លេីបញ្ហាវីរុសកូវីដ-១៩”​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួង​សុខាភិបាល នឹងធ្វេីសន្និសីទសារព័ត៍មាន​ “បំភ្លឺលេីពីមន្ទីរពិសោធន៍លេីបញ្ហាវីរុសកូវីដ-១៩”​ នៅថ្ងៃទី២៣​ ខែកុម្ភ:​ ឆ្នាំ២០២១​ វេលាម៉ោង៩ព្រឹកនៅក្រសួងសុខាភិបាល​ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ លោកស្រីវេជ្ជបណ្ឌិត​ លី​ អាយលែន​ តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា​ និងលោកស្រីវេជ្ជបណ្ឌិត​ ឡូរ៉ង់​ បារីល​ នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ សូមសាធារណជន​ មេត្តាជ្រាប​ជាព័ត៍មាន​ និងសូមអញ្ជេីញអ្នកសារព័ត៌មាន ចូលរួមផ្សាយព័ត៌មាននេះទាំងអស់គ្នា។...
ក្រោមម្លប់សន្តិភាព ពលរដ្ឋមានឱកាសចូលរួមកសាងសមិទ្ធផលជាមួយរាជរដ្ឋាភិបាល

ក្រោមម្លប់សន្តិភាព ពលរដ្ឋមានឱកាសចូលរួមកសាងសមិទ្ធផលជាមួយរាជរដ្ឋាភិបាល

នយោបាយ, ព័ត៌មានជាតិ
កណ្តាល៖ លោក លន់ ប៊ុនកន និងអ្នកស្រី តុល ណារី បានឆ្លងកាត់រសជាតិជីវិតល្វីងជូរចត់ លំបាកវេទនា រាប់មិនអស់ដោយសារសង្គ្រាម និងអំពើឃោរឃៅ កើតឡើងពីការបែកបាក់សាមគ្គីជាតិ ជាពិសេសនៅក្នុងរបបប្រល័យពូជសាសន៍។ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ប្តីប្រពន្ធមួយគូនេះ បានរំឭកថា ក្នុងសម័យសង្គ្រាម កុំគិតឡើយពីការពង្រឹងសេដ្ឋកិច្ចគ្រួសារ ឬជួយកសាងសហគមន៍មួយឲ្យល្អ សូម្បីតែជីវិតខ្លួនឯង ក៏ប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា ដោយសារគ្មានសន្តិភាព និងគ្មានសុវត្ថិភាព។ ដោយសារសន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក លន់ ប៊ុនកន ដែលឆ្នាំនេះមានអាយុ៦៩ឆ្នាំ ចំណែកអ្នកស្រី តុល ណារី អាយុ៦១ឆ្នាំ មានឱកាសធ្វើជំនួញ និងមានលទ្ធភាពជួយកសាងផ្លូវលំមួយខ្សែជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកក្នុងការធ្វើដំណើរ ដោយចំណាយថវិកាផ្ទាល់ខ្លួន។ អ្នកទាំងពីរមានទីលំនៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ...
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ :ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីបម្រើឲ្យការងារបង្ការបង្រ្កាបគ្រឿងញៀន

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ :ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីបម្រើឲ្យការងារបង្ការបង្រ្កាបគ្រឿងញៀន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ : នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីបម្រើឲ្យការងារបង្ការបង្រ្កាបគ្រឿងញៀន និងរក្សាបាននូវព័ត៌មានរបស់ជនល្មើស ដែលធ្លាប់ប្រព្រឹត្តបទល្មើសនោះ។ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា (Database System) គ្រប់គ្រងបទល្មើសគ្រឿងញៀន ប្រចាំឆ្នាំ២០២០ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០ ២១នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។ អគ្គស្នងការរងនគរបាលជាតិ បានលើកសរសើរដល់បណ្តាស្នងការដ្ឋានរាជធានី-ខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា (Database System) គ្រប់គ្រងបទល្មើសគ្រឿងញៀន ។ លោកឧត្តមសេនីយ៍ ក៏បានលើកទឹកចិត្តជូនរង្វាន់ដល់បណ្តាស្នងការដ្ឋានរាជធានី-ខេត្ត ដែលមានស្នាដៃ និងឲ្យដាក់បញ្ចូលក្រុមបញ្ចូលទិន្នន័យនេះ ទៅក្នុងការចូលរួមក្នុងកិច្ចប្រតិបត្តិការផងដ...
នាយករដ្ឋមន្ដ្រីកម្ពុជា សម្រេចបិទមិនឲ្យប្រជាពលរដ្ឋចេញទៅ ថៃ-វៀតណាម-ឡាវ ជាដាច់ខាត ទោះបីស្របច្បាប់ក៏ដោយ

នាយករដ្ឋមន្ដ្រីកម្ពុជា សម្រេចបិទមិនឲ្យប្រជាពលរដ្ឋចេញទៅ ថៃ-វៀតណាម-ឡាវ ជាដាច់ខាត ទោះបីស្របច្បាប់ក៏ដោយ

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចបិទឲ្យប្រជាពលរដ្ឋខ្មែរចេញទៅ ប្រទេសថៃ-វៀតណាម-ឡាវ ជាដាច់ខាត ទោះបីជាស្របច្បាប់ក៏ដោយ ព្រោះថា ប្រទេសនោះកំពុងផ្ទុះជំងឺកូវីដ-១៩ ហើយគ្រប់គ្រ ងកុំឲ្យមានអ្នកចូលតាមច្រកព្រំដែន ក្នុងប្រទេសរបស់ខ្លួន។ ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋវិលត្រឡប់មកស្រុកកំណើតវិញ ត្រូវតែទទួល យក ដោយឲ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន។ សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមផ្ដាំទៅប្រជាពលរដ្ឋរបស់យើងហាមចូល ប្រទេសថៃ ខ្ញុំបានបញ្ជាក់ពីដើម ស្របច្បាប់ក៏ដោយ មិនស្របច្បាប់ក៏ដោយ គឺអត់ឲ្យទៅតែម្ដង។ ព្រោះខាងថៃគេកំពុងគ្រប់គ្រងនៅតាមព្រំដែន ព្រោះ មានអ្នកចូលទៅប្រទេសថៃ។ ឯចំពោះអ្នកត្រឡប់មកវិញ យើងមិនទទួលពលរដ្ឋមិនបាន ព្រោះពលរដ្ឋយើងធ្វើ ដំណើរត្រឡប់មកវិញហើយ...
មេបក្សយុវជនកម្ពុជា អំពាវនាវឲ្យពលរដ្ឋ ប្រុងប្រយ័ត្ន និងថែរក្សាសុខភាព

មេបក្សយុវជនកម្ពុជា អំពាវនាវឲ្យពលរដ្ឋ ប្រុងប្រយ័ត្ន និងថែរក្សាសុខភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ។ ការថ្លែងអំពាវនាវពីសំណាក់ លោក ពេជ្រ ស្រស់ បែបនេះ ធ្វើឡើងស្របពេលដែលកម្ពុជា កើតមានករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ លើកទី៣ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ កុម្ភៈនេះ លោក ពេជ្រ ស្រស់ បានសរសេរថា «សូមបងប្អូនប្រុងប្រយ័ត្ននូវមេរោគ COVID -19 ទាំងអស់គ្នា ដោយខណៈពេលនេះគឺមេរោគនេះ បាននឹងកំពុងឆ្លងចូលសហគមន៍ លើកទី៣ហើយ ដូច្នេះគឺយើងត្រូវថែរក្សា ជីវិតយើងដោយខ្លួនឯង តាមរយៈធ្វើអនាម័យខ្លួនជាប្រចាំ និងកុំចូលទៅ ទីប្រជុំមនុស្សច្រើន បើគ្មានការចាំបាច់នោះទេ។ ប្រហែសបាត់ ប្រយ័ត្នគង់» ។ ក្នុងងឱកាសថ្លែងសារពិសេស ទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២០ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា កម្ពុជាកើ...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញឲ្យមន្រ្តីបក្សគ្រប់ថ្នាក់មានភាព ស្មោះត្រង់ ក្នុងការបម្រើប្រទេសជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញឲ្យមន្រ្តីបក្សគ្រប់ថ្នាក់មានភាព ស្មោះត្រង់ ក្នុងការបម្រើប្រទេសជាតិ

ព័ត៌មានជាតិ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា បានជំរុញឲ្យមន្រ្តីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកមានភាពស្មោះត្រង់ និងបម្រើជាតិ និងប្រជាជនអស់ពីចិត្តពីថ្លើម ប្តេជ្ញា ការពារគណបក្សនៅគ្រប់កាលៈទេសៈ រាំងស្កាត់បាតុភាពអសកម្មរបស់មន្រ្តីគណបក្ស ដោយភាពម៉ឺងម៉ាត់តាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។ សម្តេចបានលើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងការបិទកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ នៅក្នុងខេត្តត្បូងឃ្មុំ។ សម្តេចបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជាក្រុមការងារចុះជួយមូលដ្ឋានទូទាំងខេត្ត ដ...