ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមការងាររាជរដ្ឋាភិបាលជួយស្រុកស្រីសន្ធរ ដង្ហែអង្គកឋិនទាន វត្តកោះកែវ ស្រុកស្រីសន្ធរ
កំពង់ចាម៖ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី និងលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំវស្សាក្នុងពុទ្ធសីមាវត្តកោះកែវ ស្ថិតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
អង្គកឋិនសាមគ្គី ដែលផ្តួចផ្តើមឡើងដោយក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីសន្ធរ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធ ដើម្បីផ្សារភ្ជាប់វិស័យអាណាចក្រ ជាមួយពុទ្ធចក្រ ក្នុងការរួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងវត្តកោះកែវ ស្រុកស្រីសន្ធរ ដើម្បីលើកស្ទួយវិស័យព្រះសាសនា ឱ្យមានការរីកចម្រើនតាមគន្លងនៃពុទ្ធសាសនា។
ដោយសារប្រទេសជាតិ និងប្រជាពលរដ្ឋកំពុងរស់នៅ...








