ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ធនាគារ ជីប ម៉ុង និងក្រុមហ៊ុនអេមរុរ៉ាយស៍ចុះហត្ថលេខាលើកិច្ចសហការរ  «ភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទាន ដើម្បីជំរុញផលិតកម្មស្រូវអង្ករនៅកម្ពុជា»

ធនាគារ ជីប ម៉ុង និងក្រុមហ៊ុនអេមរុរ៉ាយស៍ចុះហត្ថលេខាលើកិច្ចសហការរ «ភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទាន ដើម្បីជំរុញផលិតកម្មស្រូវអង្ករនៅកម្ពុជា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្រុមហ៊ុនអេមរុរ៉ាយស៍ (Amru Rice) និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) មានកិត្តិយសក្នុងការចុះហត្ថលេខាលើកិច្ចសហការជាមួយធនាគារជីបម៉ុងស្តីពី «ភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទានដើម្បីជំរុញផលិតកម្មស្រូវអង្ករនៅកម្ពុជា»។ ពិធីចុះហត្ថលេខាធ្វើឡើងឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងគោលបំណងផ្តល់ការគាំទ្រដល់សហគមន៍កសិកម្ម (ACs) និងកសិករដែលផ្គត់ផ្គង់ស្រូវមក Amru Rice និង CACC ឱ្យទទួលបានហិរញ្ញប្បទានដែលមានការប្រាក់សមរម្យ និងភាពបត់បែន សំដៅបង្កើនផលិតភាពនិងដោះស្រាយនូវបញ្ហាកង្វះដើមទុន ដែលស្របតាមតម្រូវការប្រតិបត្តិការរបស់ពួកគេ។ ពិធីចុះហត្ថលេខាលើកិច្ចសហការនេះ ត្រូវបានចុះហត្ថលេខាដោយអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង និងឧកញ៉ា សុង សារ៉ន ប្រធានអគ្គនាយកក្រុមហ៊ុន Amru Rice ក្រោមការចូលរួមជាសក្ខីភាពកិត្តិយសពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងក្នុងវិស័យស្រូវអង្ករ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងក្នុងវិស័យស្រូវអង្ករ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងក្នុងវិស័យស្រូវអង្ករ ដែលមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សហព័ន្ធស្រូវអង្ករកម្ពុជា និងវិស័យឯកជន នៅវិមានសន្តិភាព៕...
លោក នង វាសនា តំណាងរាស្រ្តមណ្ឌលកំពង់ធំ ចូលរួមឧបត្ថម្ភអំពូល និងបង្គោលភ្លើងសូឡាចំនួន ១០០ឈុតដល់រដ្ឋបាលខេត្តកំពង់ធំ ដើ​ម្បីដាក់បំភ្លឺលើផ្លូវជាតិ ៦ ចន្លោះប្រទល់ខេត្តកំពង់ធំ និងសៀមរាប

លោក នង វាសនា តំណាងរាស្រ្តមណ្ឌលកំពង់ធំ ចូលរួមឧបត្ថម្ភអំពូល និងបង្គោលភ្លើងសូឡាចំនួន ១០០ឈុតដល់រដ្ឋបាលខេត្តកំពង់ធំ ដើ​ម្បីដាក់បំភ្លឺលើផ្លូវជាតិ ៦ ចន្លោះប្រទល់ខេត្តកំពង់ធំ និងសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កំពង់ធំ)៖ ស្របតាមការគំនិតផ្តួចផ្តើមរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងការ ដាក់បំភ្លឺភ្លើងសូឡា តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចន្លោះព្រំប្រទល់ខេត្តកំពង់ធំ និងសៀមរាប លោក នង វាសនា តំណាងរាស្រ្តមណ្ឌលកំពង់ធំ បានចូលរួមជាអំពូល និងបង្គោលភ្លើងសូឡា ចំនួន១០០ឈុត ដល់រដ្ឋបាលខេត្តសំរាប់កិច្ចការដាក់បំភ្លឺនេះ ដើម្បីជាប្រយោជន៍សាធារណ:។ សូមជម្រាបថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងក្រោមការគាំទ្រពីលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, រដ្ឋបាលខេត្តកំពង់ធំ បានចាប់ផ្តើមដឹកនាំអនុវត្តជាជំហានៗ ជាមួយការប្រមូលកៀរគរកម្លាំងសរុប និងមធ្យោបាយសរុបពីគ្រប់...
ឯកឧត្តមបណ្ឌិត កៅ ថាច បានជួប សំណេះសំណាលជាមួយកសិករ ឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម

ឯកឧត្តមបណ្ឌិត កៅ ថាច បានជួប សំណេះសំណាលជាមួយកសិករ ឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បន្ទាយមានជ័យ: នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ធនាគារ ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកសិករ ឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម ដោយផ្តោតជាចម្បងលើកិច្ចពិភាក្សាពីបច្ចុប្បន្នភាព និងស្ថានភាពទីផ្សារដំឡូងមី-ពោតក្រហមជាមួយក្រុមកសិករផលិត, ពាណិជ្ជករប្រមូលទិញ-កែច្នៃដំឡូងមី និងពោតក្រហម មកពីបណ្តាខេត្តមួយចំនួនរួមមាន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ សៀមរាប ត្បូងឃ្មុំ ជាដើម។ ពិធីសំណេះសំណាលនេះ បានសហការរៀបចំឡើងដោយ ក្រុមហ៊ុន ហង្ស ហាវេស អេហ្រ្គីខលឈ័រ ដោយមានអ្នកចូលរួមពីក្រុមកសិករផលិត និងពាណិជ្ជករប្រមូលទិញប្រមាណជាង ១២០ រូប។ ក្នុងមួយឆ្នាំៗ ដំឡូងមីត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង ៨៤ ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ ១៥ លានតោន ) ជាមួយផលសេដ្ឋកិច្ចប្រមាណណ ១,២៥៥ លា...
ឧកញ៉ា លីយូគៀត ហៅតាបារាំង ថៅកែកាស៊ីណូដ៏ល្បីប្រចាំខេត្តស្វាយរៀង របួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍

ឧកញ៉ា លីយូគៀត ហៅតាបារាំង ថៅកែកាស៊ីណូដ៏ល្បីប្រចាំខេត្តស្វាយរៀង របួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧកញ៉ា លីយូគៀត ហៅតាបារាំង ថៅកែកាស៊ីណូដ៏ល្បីប្រចាំខេត្តស្វាយរៀង របួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ព្រៃវែង៖ ឧកញ៉ា លីយូគៀត ហៅតាបារាំង ថៅកែកាស៊ីណូដ៏ល្បីប្រចាំខេត្តស្វាយរៀង របួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ទល់មុខហ្នឹងស្ថានីយ៍ជញ្ជីងតាគោក ក្នុងឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង កើតឡើងម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងនឹងរថយន្ត០៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល ៣នាក់ ក្នុងនោះមានម្នាក់គាត់គឺជាឧកញ៉ា លីយូគៀត ហៅតាបារាំង ថៅកែកាស៊ីណូ៦៧ ច្រកសៀងហៃ ស្រុកចន្ទ្រាខេត្តស្វាយរៀង របួសធ្ងន់ផងដែរ បន្ទាប់ពីរថយន្តរបស់គាត់បុកគូទឡានដឹកថ្ម រួចហើយរថយន្តក្រុមការងាររបស់គាត់បុកពីក្រោយឡានគាត់បន្ថែមទៀត ៕...
ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសបន្តគាំទ្រកងទ័ពកម្ពុជាដើម្បីការពារបូរណភាពដែនដី ការពារប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាផងដែរក្នុងករណីដែលមានការឈ្លានពាន

ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសបន្តគាំទ្រកងទ័ពកម្ពុជាដើម្បីការពារបូរណភាពដែនដី ការពារប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាផងដែរក្នុងករណីដែលមានការឈ្លានពាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបញ្ជាក់ថាយើងខ្ញុំបន្តគាំទ្រការត្រៀមខ្លួនជានិច្ចរបស់កងទ័ពកម្ពុជាដើម្បីការពារបូរណភាពដែនដី ការពារប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាផងដែរក្នុងករណីដែលមានការឈ្លានពាន។ យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម ហ៊ុន ម៉ានីនៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៥បានលើកឡើងថា៖នៅពេលនេះ ម៉ោងនេះ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិទាំងអស់ កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសភាពការណ៍ និងការគំរាមកំហែងឥតឈប់ឈរមកលើកម្ពុជាជាទីស្រឡាញ់នៃយើងទាំងអស់គ្នា ដែលចាប់ផ្តើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៃការលួចចូលវាយឆ្មក់បាញ់ប្រហារ ដែលបណ្ដាលឱ្យបងប្រុស សួន រោន បានស្លាប់ចោលក្រុមគ្រួសាររបស់គាត់ដោយមិនមានថ្ងៃវិលត្រឡប់វិញ។ ខ្ញុំសូមចូលរួមរំលែកទុក្ខសារជាថ្មីម្ដងទៀត ហើយក៏សូមបង្ហាញនូវការគោរពចំពោះវីរៈភាពរបស់ បងប្រុស សួន រោន ដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិរបស់យើង។ ឯកឧត្តមបានបន្តថ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកនាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការកងស្វ័យការពារជើងគោក នៃប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកនាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការកងស្វ័យការពារជើងគោក នៃប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទី...។
កងទ័ពកម្ពុជា-ជប៉ុន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត

កងទ័ពកម្ពុជា-ជប៉ុន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥, ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅអគ្គបញ្ជាការដ្ឋាន ខណៈដែលឯកឧត្ដម ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី ហើយតាមរយៈទស្សនកិច្ចនេះនឹងនាំមកនូវការពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ជប៉ុន ជាពិសេសរវាងថ្នាក់ដឹកនាំកងទ័ពជើងគោកទាំងពីរកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណប្រទេសជប៉ុន ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា និងការចូលរួមការ...
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អនុញ្ញាតឱ្យគណៈប្រតិភូ ក្រុមហ៊ុន Global X Airlines ចូលជួបពិភាក្សាការងារ

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អនុញ្ញាតឱ្យគណៈប្រតិភូ ក្រុមហ៊ុន Global X Airlines ចូលជួបពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអនុញ្ញាតឱ្យគណៈប្រតិភូ ក្រុមហ៊ុន Global X Airlines ចូលជួមសម្ដែងការគួរសមនិងពិភាក្សាការងារ ក្នុងគោលបំណងចង់បើកក្រុមហ៊ុនអាកាសចរណ៏នៅកម្ពុជា។...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវអនុសាសន៍ ៦ចំណុច ដល់គណៈកម្មាធិការកណ្តាល ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសចូលរួមអនុវត្ត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវអនុសាសន៍ ៦ចំណុច ដល់គណៈកម្មាធិការកណ្តាល ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសចូលរួមអនុវត្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍ ៦ ចំណុចដល់គណៈកម្មាធិការកណ្តាល ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសចូលរួមអនុវត្ត។ នៅក្នុងពិធិបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលសន្និសីទសណ្ឋាគារ សុខាសៀមរាប សម្តេចបបវរធិបតី​ បានគូសរំលេចថា៖ ១. បន្តយកចិត្តទុកដាក់ធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជាយន្តការមានរដ្ឋបាលទំនើប យកចិត្តទុកដាក់លើលើកកម្ពស់ការងារអប់រំ តម្រង់ទិស និងបន្តកសាងពង្រឹងអត្តចរិតមនសិការចរិយាមាយាថ តម្លៃសីលធម៌ ស្មារតីទទួលខុសត្រូវក្នុងជួរថ្នាក់ដឹកនាំ សមាជិក សមាជិកា ថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន ២. បន្តយកចិត្តទុកដាក់ផ្ដល់នូវគំរូល្អក្នុងភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ ផ្ដល់នូវភាពកក់ក្ដៅ និងជំនឿជឿជាក់ក្នុងបរិយាកាសគ្មានវិវាទក្រោមស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព ឯកភាពផ្ទៃក្នុង...