ល្បីតៗគ្នាថា អាជីវករតំបន់ទេសចរកែប កោរភ្ញៀវក្នុងឱកាសឈប់សម្រាក ជំនួសបុណ្យចូលថ្មីតម្លៃ១២ម៉ឺនរៀលកន្ទេល១ បើចង់អង្គុយលេង
កែប៖ តំបន់ទេសចរណ៍ កែប ជាច្រើនឆ្នាំមកហើយល្បីរឿងក្រុមអាជីវករ កោរភ្ញៀវមិនដាក់ទឹក ឬនិយាយ ងាយស្តាប់ គឺអ្វីៗក៏លក់ថ្លៃដែរតាមរយៈបបូរមាត់របស់អ្នកលក់ ដោយមិនស្តាប់ការណែនាំរបស់អាជ្ញាធរឡើយ ។ ចំណែកភ្ញៀវទេសចរវិញបានរិះគន់ឡើងសឹកបបូរមាត់ទៅហើយលើបញ្ហានេះ តែ អ្វីៗហាក់នៅដដែល គ្មានការកែប្រែទេ ។ ល្បីតៗគ្នាថា អាជីវករតំបន់ទេសចរកែប កោរភ្ញៀវក្នុងឱកាសឈប់សម្រាក ជំនួសបុណ្យចូលថ្មីតម្លៃ១២ម៉ឺនរៀលកន្ទេល១ បើចង់អង្គុយលេង។
ប្រជាពលរដ្ឋលើកឡើងថា ប្រសិនបើ រូបភាព ទាំងនេះ នៅតែបន្តដដែលៗ បែបនេះ មិនយូរមិនឆាប់ទេ តំបន់ទេសចរណ៍កែបនឹងបាត់បង់ភ្ញៀវជាបន្តបន្ទាប់មិនខាន។
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ អ្នក បានទៅតំបន់ទេសចរណ៍កែបនាថ្ងៃឈប់សម្រាកថ្មីៗនេះ បានទម្លាយរឿងរ៉ាវពិតយ៉ាងដូច្នេះថា៖ បងប្អូនមួយចំនួនដែលបានទៅលេងនៅខេត្តកែប ប្រាកដជាបានដឹងហើយពីការគាបស៊ីតាំងពីផ្លូវចូលរហូតដល់ផ្លូវចេញ ពេលចូលដល់ទឹកដីខេត្តកែបចង់មើលឆ្នេរកែប អ្នកត្រូវចំណាយយ៉ាងហោចណាស់ក៏...








