ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

លោក ឃួង ស្រេង ណែនាំឲ្យអាជ្ញាធរខណ្ឌត្រូវបន្ដចុះអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឲ្យចេះការពារជំងឺកូវិដ-១៩ ក្នុងឱកាសឈប់សម្រាក់ជំនួនបុណ្យចូលឆ្នាំ

លោក ឃួង ស្រេង ណែនាំឲ្យអាជ្ញាធរខណ្ឌត្រូវបន្ដចុះអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឲ្យចេះការពារជំងឺកូវិដ-១៩ ក្នុងឱកាសឈប់សម្រាក់ជំនួនបុណ្យចូលឆ្នាំ

ព័ត៌មានជាតិ
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ត្រូវបន្ដរួមគ្នាអប់រំ ផ្សព្វផ្សាយណែនាំឲ្យពលរដ្ឋបង្កាជំងឺកូវិដ-១៩។ លោក ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ ត្រូវបន្ដចុះអប់រំ ឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា អប់រំ ពលរដ្ឋកុំឲ្យប្រមូលផ្ដុំ, អ្នក មកពីខាងក្រៅប្រទេសត្រូវបន្ដចន្ថាឡីស័ក។ លោក បានណែនាំបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីបង្ការការការពារជំងឺកូវិដ-១៩ នៅតាមទីប្រជុំជន ដូចជានៅតាមផ្សារ ក្លឹបកម្សាន្ដខារ៉ាអូខេ ក្នុងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១២ សីហា ឆ្នាំ២០២០។ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្នុងឱកាសឈប់សម្រាកការងារនៅថ្ងៃទី១៧ទី១៨ទី១៩ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារ ដើម្បីសងថ្ងៃឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូតទោស...
លោក កៅ ថាច រៀបចំកម្មវិធីសំណេះសំណាលជាមួយយុវជន និងកសិករក្នុងស្រុកខ្សាច់កណ្តាលផ្សារភ្ជាប់ជាមួយវិស័យកសិកម្ម

លោក កៅ ថាច រៀបចំកម្មវិធីសំណេះសំណាលជាមួយយុវជន និងកសិករក្នុងស្រុកខ្សាច់កណ្តាលផ្សារភ្ជាប់ជាមួយវិស័យកសិកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកណ្តាល ៖ លោក កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជា​ប្រធាន​ក្ក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាលនៅ ថ្ងៃទី១២ ខែសីហាឆ្នាំ២០២០ នៅសលាស្រុកខ្សាច់កណ្តាល​មានរៀបចំកម្មវិធីសំណេះសំណាលជាមួយយុវជន និងកសិករក្នុងស្រុកខ្សាច់កណ្តាល ផ្សារភ្ជាប់ជាមួយវិស័យកសិកម្ម។ អ្នកចូលរួមមានលោកស្រឡុង ណាវី អភិបាលស្រុកស្តីទី រួមនិងលោក ខៀវ សុខណាត ប្រធានក្រុមប្រឹក្សាស្រុកស្តីទី លោក-លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក ស្មៀនឃុំទាំង១៨ លោក-លោកស្រីប្រធានសមាជិកយុវជនស្រុក និងលោក-លោកស្រី ប្រធានយុវជន និងសមាជិកយុវជនឃុំទាំង១៨ រួមជាមួយបងប្អូនប្រជាកសិករ ប្រមានជិត ២០០នាក់។ លោក កៅ ថាច បានជម្រាបជូនដល់បងប្អូនប្រជាកសិករ និងយុវជនទាំងអស់​ដែលមាន​វត្តមានអំពី៖ ​​​​​​​​​​​​​​​​​​ ១.អំពីគោលការណ៍ឥណទាន និងនិតីវិធីដើម្បីទទួលបានឥណទានក្នុងគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០ លាន​ដុល្លារអាមេរិក។ ទី២.ធ្វើការចែករំលែកព...
សម្តេចតេជោ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី​ ហ៊ុនសែន​ រៀបចំចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់១០០ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធមហាឧបាសិកា ប៊ុន ស៊ាងលី

សម្តេចតេជោ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី​ ហ៊ុនសែន​ រៀបចំចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់១០០ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធមហាឧបាសិកា ប៊ុន ស៊ាងលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃអង្គារទី១១ ខែសីហា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារបានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនអ្នកឧញ៉ាព្រឹទ្ធមហាឧបាសិ  កាធម្មញ្ញាណវិវឌ្ឍនាប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក មាតាបង្កើត និងជាជីដូនដែលបានទទួលមរណភាព នៅវេលាម៉ោង ២:១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០​ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។ ពិធីបុណ្យទក្ខិណានុប្បទានគឺរៀបចំធ្វើឡើងនៅគេហដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅវេលាម៉ោង ២:៣០នាទីរសៀលថ្ងៃនេះ គឺមានការជួបជុំញាតិមិត្តកិត្តិព្រឹទ្ធបណ្ឌិតបងប្អូន និងក្រុមគ្រួសារបស់សម្តេចទាំងទ្វេ​បន្ទាប់មក...
ក្រសួងសុខាភិបាលបានប្រកាសផ្អាកជើងហោះហើរមកពីប្រទេសហ្វីលីពីនមួយរយៈចាប់ពីថ្ងៃទី១៣ ខែសីហាតទៅ

ក្រសួងសុខាភិបាលបានប្រកាសផ្អាកជើងហោះហើរមកពីប្រទេសហ្វីលីពីនមួយរយៈចាប់ពីថ្ងៃទី១៣ ខែសីហាតទៅ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលបានប្រកាសផ្អាកជើងហោះហើរមកពីប្រទេសហ្វីលីពីនមួយរយៈ ចាប់ពីថ្ងៃទី១៣ ខែសីហា តទៅ ក្រោយនាំចូលជនជាតិចិន១៣នាក់​ មានជំងឺកូីដ-១៩​ ពីទីនោះ ។  
កងកំលាំងមួកខៀវ៧១នាក់បន្តធ្វើចត្តាឡឺស័កនៅសកលវិទ្យាល័យបុរី១០០ខ្នងខណ្ឌសែនសុខរាជធានីភ្នំពេញ

កងកំលាំងមួកខៀវ៧១នាក់បន្តធ្វើចត្តាឡឺស័កនៅសកលវិទ្យាល័យបុរី១០០ខ្នងខណ្ឌសែនសុខរាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជា អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចុះមកពិនិត្យ កងកម្លាំងមួកខៀវ ៧១នាក់ មកបន្តធ្វើចត្តាឡីស័កនៅវិទ្យាល័យបុរី១០០ខ្នង ខណ្ឌសែនសុខក រាជធានីភ្នំពេញ។ លោក សែម សុវណ្ណនី បានអរគុណដល់សម្តេចតេជោ ហ៊ុន សែន និង លោក​​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលមានចក្ខុវិស័យវែងឆ្ងាយ មានមន្ទីរពេទ្យដើម្បីព្យាបាលអ្នកជំងឺកូវិដ១៩ និងបានរៀបចំទីតាំងចត្តាឡីស័ក នៅតាមសាលារៀននានានៅទូទាំងប្រទេស សម្រាប់បងប្អូនប្រជាពលរដ្ឋ ពលករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងជនបរទេសគ្រប់រូប ចូលមកកម្ពុជា ក្នុងបំណងប្រយុទ្ធប្រឆាំងការឆ្លងរីក​រាល​ដាលមេរោគកូវិដ១៩។ ជាក់ស្តែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ កម្លាំងមួកខៀវកម្ពុជា ៧១នាក់ មកបន្តធ្វើចត្តាឡីស័ក នៅវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ឯកឧត្តម សែម សុវណ្ណនី បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិ...
អ្នកតំណាងរាស្ដ្រមណ្ឌលកំពតបានជំរុញឲ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩កុំឲ្យឆ្លងរាលដាលក្នុងសហគមន៍,

អ្នកតំណាងរាស្ដ្រមណ្ឌលកំពតបានជំរុញឲ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩កុំឲ្យឆ្លងរាលដាលក្នុងសហគមន៍,

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពត៖ បើទោះជាជំងឺកូវីដ១៩ មិនបានធ្វើឲ្យពលរដ្ឋកម្ពុជាណាម្នាក់ស្លាប់ក៏ពិតមែន ប៉ុន្តែការនាំចូលជំងឺពីខាងក្រៅនៅតែបន្តកើតមាន ហើយបើគិតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០ អ្នកមានជំងឺកូវីដ១៩ មានចំនួនសរុប ២៥១នាក់ ក្នុងនោះបានជាសះស្បើយ សរុបចំនួន២១៩។ ទន្ទឹមនិងវ៉ាក់សាំងការពារ និងឱសថព្យាបាលមិនទាន់បានផលិតឲ្យប្រើប្រាស់ជាផ្លូវការ អ្នកដំណាងរាស្ត្រមណ្ឌលកំពតស្នើដល់ប្រជាពរដ្ឋបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យឆ្លងរាសដាលក្នុងសហគមន៍ ។ មានប្រសាសន៍ក្នុងពិធីចុះសួរសុខទុក្ខ និងនាំអំណោយសប្បុរសធម៌ របស់ប្រជាជនសឹង្ហបុរីតាមរយៈអង្គការ “Jom Do Good Singapore” និងក្រុមការងារនៃអង្គការមូលនិធិអភិវឌ្ឍន៍និស្សិតឥស្លាម និងសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកំពត ចែកជូនដល់ប្រជាពលរដ្ឋងាយប្រឈមនឹងការខ្វះខាត៥០គ្រួសារ ក្នុងស្ថានភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី១០ ខែសីហា ឆ្...
លោក ឃួង ស្រេងថ្លែងថា ស្ថានីយ៍បូមទឹកទួលសំពៅនឹងដាក់ឲ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះហើយ

លោក ឃួង ស្រេងថ្លែងថា ស្ថានីយ៍បូមទឹកទួលសំពៅនឹងដាក់ឲ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកទួលសំពៅនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ (ផ្លូវកប់ស្រូវ) ស្ថិតនៅក្នុងសង្កាត់ គោករកា ខណ្ឌព្រែកព្នៅ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បាន​​បើកការ​​ដ្ឋានសម្រេចសាងសង់បាន៩៨% ហើយ ដោយគ្រោងនឹងដាក់ឲ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះហើយ ។ បើតាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០ ២០នេះថា ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកទួលសំពៅ នឹងដាក់អោយដំណើរការបូមទឹកចុងសប្តាហ៍នេះហើយ ។ ដោយគិតត្រឹមថ្ងៃទី១០ខែសីហាឆ្នាំ២០២០ការដ្ឋាននេះ សម្រេចសាងសង់បាន​៩៨% ដែលមានម៉ូទ័របូមទឹកទំហំ ១ម៉ែត្រ ចំនួន ៤គ្រឿង មានសមត្ថភាពបូមទឹកបន្ថែម ១២ម៉ែត្រគូបក្នុង១វិនាទី ធ្វើអោយសមត្ថភាពបូមទឹកថ្មីសរុប ១៧ម៉ែត្រក្នុង១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅភូមិសាស្ត្រក្នុងខណ្ឌ សែនសុខខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។ ស្ថានីយបូមទឹកទួលសំពៅបាននិងកំពុងសាងសង់ពង្រីកសមត្ថភាពបូមទឹកបន្ថែមចំនួនចំន...
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ ពន្លឿន ការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន និងទំបន់ស្ទាក់ទឹកដូនទ្រី

មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ ពន្លឿន ការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន និងទំបន់ស្ទាក់ទឹកដូនទ្រី

ព័ត៌មានជាតិ
បាត់ដំបង៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និងគណៈ ប្រតិភូក្រសួង អញ្ជើញចុះពិនិត្យការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន និងទំបន់ស្ទាក់ទឹកដូនទ្រី ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ គម្រោងស្ទាក់ទឹកសាលាតាអន ដែលហៅថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គឺជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារ ណរដ្ឋកូរ៉េ ហើយគម្រោងនេះ បានចាប់ផ្តើមដំណើរការធ្វើការសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១ បច្ចប្បន្ននេះ គម្រោងបានធ្វើការសម្រេចបាន ប្រមាណ៧០ ភាគរយលើទំហំការងារសរុបរបស់គម្រោង។ ចំពោះគម្រោងស្ទាក់ទឹកសាលាតាអន នេះត្រូវបានសាងសង់បញ្ចប់គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវ វស្សាបាន ចំនួន១១.០០០ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន៤.០០០ហិកតា។ ក្រោយពីគណៈ...
លោក សេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

លោក សេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
លោក សេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បុត្រា បុត្រីរួមនិងសហការីទាំងអស់ សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមគោរពសម្ដែងនូវមោទនភាព និងកោតសរសើរបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីធ្វើឲ្យប្រទេ​​សកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី និងអភិវឌ្ឍលើគ្រប់វិស័យ ។ ជាថ្មីម្ដងទៀត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់។ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ ...
លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល ថាន:ស្មើរដ្ឋមន្ត្រី សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល ថាន:ស្មើរដ្ឋមន្ត្រី សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល ថាន:ស្មើរដ្ឋមន្ត្រី និងលោកជំទាវ រួមនិងសហការី សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមគោរពសម្ដែងនូវមោទនភាព និងកោតសរសើរបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីធ្វើឲ្យប្រទេ​​សកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី និងអភិវឌ្ឍលើគ្រប់វិស័យ ។ ជាថ្មីម្ដងទៀត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់។ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ...