ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ចាប់ផ្តើមបើកដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្ត ក្នុងតម្លៃពិសេសទៅកាន់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ

ក្រសួងទេសចរណ៍ ចាប់ផ្តើមបើកដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្ត ក្នុងតម្លៃពិសេសទៅកាន់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានរៀបចំជាកញ្ចប់ទស្សនកិច្ចកម្សាន្តទៅកាន់ខេត្តសៀមរាប និងតំបន់ផ្សេងៗ រួមនឹងការផ្សព្វផ្សាយមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាខ្មែរ នៅខេត្តសៀមរាប ក្នុងតម្លៃពិសេសដែលមិនធ្លាប់មាននឹងការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិត  និងការទទួលទានម្ហូបអាហារដ៏មានឱជារស នៅក្នុងបរិយាកាសដ៏ល្អសាក សមបំផុតក្នុងដំណើរកម្សាន្តផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ បានបញ្ជាក់ថា គោលដៅសំខាន់នៃកញ្ចប់ទស្សនកិច្ចកម្សាន្តនេះ គឺដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ធ្វើដំណើរកម្សាន្តតាមរយៈកញ្ចប់ទស្សនកិច្ច ដែលបង្កើតជាតម្លៃនៃដំណើរកម្សាន្ត បទពិសោធន៍ថ្មី និងធានាបាននូវសុវត្ថិភាពជូនទេសចរណ៍ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ពិសេសត្រៀមទទួលទេសចរ ក្នុងអំឡ...
ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងដាក់កាមេរ៉ាឆ្លាតវៃស្វ័យប្រវត្តិចាប់ល្បឿនរួចផាកពិន័យដល់ផ្ទះ

ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងដាក់កាមេរ៉ាឆ្លាតវៃស្វ័យប្រវត្តិចាប់ល្បឿនរួចផាកពិន័យដល់ផ្ទះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិ លេខ៣និងផ្លូវមួយចំនួនក្នុងប្រទេសកម្ពុជាបានដាក់ កាមេរ៉ាឆ្លាតវៃបង្កប់ចាំថត អ្នកបើកលើស ល្បឿន កំណត់រួចបញ្ជូនការផាកពិន័យដល់ផ្ទះ អ្នកល្មើស តែម្តង។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់បែបនេះ ក្នុងពិធីប្រគល់រនាំងផ្លាកសញ្ញាគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៣០០ផ្ទាំងជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចូលរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​។ លោក ស៊ុន ចាន់ថុល បានបន្ថែមថា ផ្លូវជាតិលេខ៣ នឹងបង្កប់កាមេរ៉ាឆ្លាតវៃដល់ទៅ ១០ គ្រាប់ បន្ថែមលើកាមេរ៉ាចល័តរបស់សមត្ថកិច្ច។ លោកបន្ដថា បញ្ហាគឺតាមផ្លូវ ដែលត្រូវ ចាប់ការបើកបរ លើសល្បឿនកំណត់ទាំងនោះ ពុំមានស្លាកសញ្ញាកំណត់ល្បឿន ឬ មានដែរតែដួលរលំ និង រលុប ជាដើម ទើបផ្តល់ការលំបាកដល់អ្នកបើកបរក្នុងការកំណត់ល្បឿនឲ្យបានត្រឹមត្រូវបានច្បាប់។ លោកបានឱ្យដ...
ពលរដ្ឋខ្មែរចំនួន៧៩នាក់ ត្រឡប់ពីប្រទេសហ៊្សកដានី ឥណ្ឌា និងប៉ាគីស្ថាន មកដល់កម្ពុជានៅថ្ងៃទី១៣ ខែកក្កដានេះ

ពលរដ្ឋខ្មែរចំនួន៧៩នាក់ ត្រឡប់ពីប្រទេសហ៊្សកដានី ឥណ្ឌា និងប៉ាគីស្ថាន មកដល់កម្ពុជានៅថ្ងៃទី១៣ ខែកក្កដានេះ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ប្រជាពលរដ្ឋខ្មែរចំនួន៧៩នាក់ បានវិលត្រឡប់មកពីប្រទេសហ្ស៊កដានី ឥណ្ឌា និងប៉ាគីស្ថាន ចូលមកដល់កម្ពុជាវិញ តាមជើងហោះហើរចំនួន២ផ្សេងគ្នា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ដោយមានកិច្ចខិតខំប្រឹងប្រែង និងសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ពលករខ្មែរចំនួន២៨នាក់ និងទារក១នាក់ ត្រូវបានរោងចក្រវាយនភណ្ឌចំនួន២ (Vega Textile Co., Ltd. និង Camel Textile International Corporation) នៅប្រទេសហ៊្សកដានី បញ្ឈប់កិច្ចសន្យាការងារ ដែលពួកគាត់នឹងធ្វើដំណើរចេញពីប្រទេសហ៊្សកដានី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨និង១៥ព្រឹក តាមជើងយន្តហោះលេខ 8M1105។ ពលករខ្មែរចំនួន២៨នាក់នេះ គឺស្ថិតក្នុងចំណោមពលករខ្មែរសរុបចំនួន៨៣ ដែលកំពុងធ្វើការងារនៅក្...
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីកសិដ្ឋានដាំបន្លែរបស់កសិករនៅខេត្តព្រះវិហារ

គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីកសិដ្ឋានដាំបន្លែរបស់កសិករនៅខេត្តព្រះវិហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ៖ លោកណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន រួមដំណើរជាមួយគណៈ ប្រតិភូ គណៈកម្មការទី៣ នៃរដ្ឋសភាដឹកនាំដោយ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជន បទបរិស្ថាន និងធនធានទឹក និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដើម្បីធ្វើការសិក្សាឈ្វេងយល់ពីសមិទ្ធផល រីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្ត ដើម្បីដោះស្រាយឱ្យចំគោលដៅ និងបន្តចុះជួបសំណេះសំណាល និងសិក្សាឈ្វេងយល់ពីសមត្ថផលផលិត កសិកម្មបន្លែរបស់កសិករដាំ បន្លែអាជីពនៅភូមិស្ថាពរ ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ អ្នកស្រី សោម ឌៀប អ្នកជោគជ័យក្នុងការដាំបន្លែ បានរៀបរាប់ថា ក្រោយពីទទួលបានការជួយឧបត្ថម្ភគាំទ្រពីគម្រោង ឆេន Chain និងមន្ត្រីជំនាញនៃ មន្ទីរកសិកម្ម ខេត្តព្រះវិហារ តាំងពីឆ្នាំ២០១៨មក អ្នកស្រីមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះ រហូតដល់ ៧០០០ ម៉ែត្រការ៉េ ក្នុងរដូវប្រា...
ប្រធានគណៈមេធាវី៖ ដាក់ទណ្ឌកម្មវិន័យលោកមេធាវី ឡាច សំរោង មិនឲ្យប្រកបវិជ្ជាជីវៈ៦ខែ

ប្រធានគណៈមេធាវី៖ ដាក់ទណ្ឌកម្មវិន័យលោកមេធាវី ឡាច សំរោង មិនឲ្យប្រកបវិជ្ជាជីវៈ៦ខែ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីចម្រេចដាក់ទណ្ឌកម្មវិន័យលោកមេធាវី ឡាច សំរោង អត្ថលេខ៧៤៩ មិនឲ្យប្រកបវិជ្ជាជីវៈ៦ខែ និងត្រូវប្រគល់ប្រាក់ចំនួន២៦០,០០០ដុល្លារ អាមេរិក(ពីររយហុកសិបពាន់ដុល្លារអាមេរិក)ទៅភាគីទាមទារ ។ យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ របស់ លោក សួន វិសាល ប្រធានគណៈមេធាវី ស្តីពីការដាក់ទណ្ឌកម្មវិន័យលើលោកមេធាវី ឡាច សំរោង ។ សារព័ត៌មានដេលី ខ្មែរ មិនអាចសុំការបំភ្លឺពីលោកមេធាវី ឡាច សំរោង បានទេ ពាក់ព័ន្ធនឹងរឿងខាងលើនេះ ។ សូមអានសេចក្តីសម្រេចដូចខាងក្រោម ៖  ...
សន្តិបណ្ឌិត សុខ ផល ដឹកនាំក្រុមការងារសិក្សានិងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងបណ្តាប្រទេសជាប់ព្រំដែន

សន្តិបណ្ឌិត សុខ ផល ដឹកនាំក្រុមការងារសិក្សានិងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងបណ្តាប្រទេសជាប់ព្រំដែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារសិក្សានិងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងបណ្តាប្រទេសជាប់ព្រំដែន រួមជាមួយអាជ្ញាធរខេត្តព្រៃវែង ដោយ​​ប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពត្រៀមលក្ខណសម្បត្តិសម្រាប់ការសាងសង់ទីស្នាក់ការប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម។ សន្តិបណ្ឌិត​​បាន​​​មានប្រសាសន៍ក្នុង​កិច្ចប្រជុំ​កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ថា«ចំណុចទី១-ភាគីកម្ពុជាបានដោះស្រាយបញ្ហាដីប៉ះពាល់ចប់ជាស្ថាពរ និង​សំណង់ជារួមបានសម្រេចប្រ​​មាណ​៦០% ដែល​​បានរៀបចំនិងជូនដំណឹងដល់កម្លាំងសម្ថកិច្ចប្រតិបត្តិការនៅច្រកទ្វារព្រំដែនរួចរាល់»។ សន្តិបណ្ឌិត​បន្ថែមថា «លើសពីនេះ​ចំណុចទី ២ ភាគីវៀតណាមបានបើកការដ្ឋានសាង់សង់ប៉ុស្តិ៍នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនិង​បានរៀបចំកម្លាំងប្រតិបត្តិការបានរួចរាល់ហើយផងដែរ​»។    &nb...
ផ្អាកការងារស្នងការរងខេត្តព្រៃវែងនិងកូនចៅ៦នាក់ជាបណ្តោះអាសន្ន ដោយរងការចោទប្រកាន់ ថា ប្រើអំពើហិង្សាជំរិតទារប្រាក់

ផ្អាកការងារស្នងការរងខេត្តព្រៃវែងនិងកូនចៅ៦នាក់ជាបណ្តោះអាសន្ន ដោយរងការចោទប្រកាន់ ថា ប្រើអំពើហិង្សាជំរិតទារប្រាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីសម្រេច ផ្អាកការងារជាបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលជាតិចំនួន៧រូប នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោយយុវជន២នាក់ ចោទប្រកាន់ ថា បានប្រើអំពើហិង្សាជំរិតទារប្រាក់ ។ យោងតាមសេចក្តីសម្រេចចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានផ្អាកការងារជាបណ្តោះអាសន្នចំពោះលោកឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរងនគរបាលខេត្តព្រៃវែងទទួលផែនប្រឆាំងគ្រឿងញៀន និង កូនចៅតាមឋានានុក្រុមចំនួន៦នាក់ ផ្សេងទៀត ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា វេលាម៉ោង ២០ និង ៣០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿង ញៀនចំនួន០២នាក់ដោយអំពើហិង្សាកើតឡើងបង្កឲ្យមានរបួសស្នាម...
ប្រកាសចូលកាន់មុខតំណែងរបស់ប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង

ប្រកាសចូលកាន់មុខតំណែងរបស់ប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក សម ប៊ុនថុន ដែលត្រូវបានតែង តាំងជាប្រធានសាលាឧទ្ធរណ៍បាត់ដំបងលោក នួន សាន ដែលត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និង លោក គឺ ប៊ុណ្ណារ៉ា ដែលត្រូវបានតែង តាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា សាលាឧទ្ធរណ៍បាត់ដំបង និងសាលាឧទ្ធរណ៍ត្បូងឃ្មុំ គឺជាសាលាឧទ្ធរណ៍តំបន់ ដែលត្រូវបានដាក់ឱ្យដំណើរការដំបូងគេបង្អស់ជាប្រវត្តិសាស្រ្តនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរ...
សម្តេចតេជោ ហ៊ុន សែន បានផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN ៥គ្រឿងដល់មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN ៥គ្រឿងដល់មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  សម្តេចតេជោ ហ៊ុន សែន បានផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN ៥គ្រឿងដល់មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២០ នេះ ដោយមើលឃើញអំពីតម្រូវការទឹកស្អាតចាំបាច់បំផុតសម្រាប់មន្ទីរពេទ្យ ជាពិសេសសម្រាប់ពលរដ្ឋ និងអ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់ជូនម៉ាស៊ីនចម្រុះទឹកស្អាតដែលប្រើបច្ចេកវិទ្យាខ្ពស់ចំនួន ០៥គ្រឿង ដល់មន្ទីរពេទ្យចំនួន ៥។ មន្ទីរពេទ្យទី១-).មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ០១ គ្រឿង ទី២-).មន្ទីរពេទ្យកាល់ម៉ែត ចំនួន ០១ គ្រឿង ទី៣-).មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន ០១ គ្រឿង ទី៤-).មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០១ គ្រឿង និង ទី៥-).កាកបាទក្រហមកម្ពុជា ចំនួន ០១ គ្រឿង (រួមជាមួយរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុត ក្នុងការធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋានទីសាធារណៈក្ន...
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ផលិតព័ត៌មានពីរបៀបសម្ងួតស្រូវ និងដំឡូងមី ដើម្បីផ្តល់ចំណេះដឹងដល់ប្រជាកសិករកម្ពុជា

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ផលិតព័ត៌មានពីរបៀបសម្ងួតស្រូវ និងដំឡូងមី ដើម្បីផ្តល់ចំណេះដឹងដល់ប្រជាកសិករកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយបស់ជាតិទាំងអស់ បន្តផលិតកម្មវិធីថ្មីៗ ទាក់ទងចំណេះទូទៅ  ដើម្បីផ្តល់នូវការយល់ដឹងជូនដល់សាធារណៈជន បានកាន់តែប្រសើរឡើង ។ លោកបានជំរុញបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ។ លោករដ្ឋមន្ត្រីបានឲ្យក្រុមការងារព័ត៌មាន ចុះថត និងសរសេរអត្ថបទ ទាក់ទងនឹងទីតាំង សម្ងួតស្រូវ ដំឡូងមីជាដើមដែល មានទីតាំងធំទូលាយមានកន្លែងរក្សា និងសម្ងួត ស្រូវ ឬ ដំឡូង បានរាប់សិប តោន នឹងរក្សាទុកបានយូរមិនមានខូចគុណភាព ដើម្បីផ្សាយឲ្យប្រជាពលរដ្ឋបានដឹង និងធ្វើតាម ។ លោករដ្ឋមន្រ្តី បានបន្ថែមថា  អ្នកសរសេរអត្ថបទព័ត៌មាន ត្រូវរំលេចនូវអ្វីដែលជាចំណុចសំខាន់ជាងគេ ជាមុនសិន ដោយមិនត្រូវ ដាក់ចំណុចសំខាន់នៅកណ្តាលអត្ថបទ ឬនៅចុងបញ្ចប់នៃអត្ថបទនោះទេ។ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្រ្តី គ្រប់ផ្នែកពាក់ពន្ធ...