UNESCO គាំទ្រឱ្យកម្ពុជារើសទីក្រុងមួយចំនួនដូចជាបាត់ដំបង ក្រចេះ កំពត ដាក់បញ្ចូលក្នុងបញ្ជីទីក្រុងមានភាពច្នៃប្រឌិត
(ភ្នំពេញ)៖ អង្គការ UNESCO បានសម្រេចគាំទ្រឲ្យកម្ពុជាជ្រើសរើសទីក្រុងមួយចំនួន ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីក្រុងដែលមានភាពច្នៃប្រឌិត ក្នុងនោះ UNESCO សម្លឹងទីក្រុងមួយចំនួនរបស់កម្ពុជា ជាពិសេសទីក្រុងបាត់ដំបង ក្រចេះ និងកំពត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតបតាមលក្ខណវិច្ឆ័យ ក្នុងការជាប់ជាបញ្ជីទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO។
ការគាំទ្រនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយគណៈប្រតិភូរអង្គការ UNESCO ដឹកនាំដោយលោក Sardar Umar Alam នាយកអង្គការ UNESCO ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ពង្រឹងនូវកិច្ចសហការរវាងស្ថាប័នទាំងពីរ លើការងារទេសចរណ៍ និងទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ ទេសចរណ៍ទីក្រុង និងទេសចរណ៍ម្ហូបអាហារ និងការងារមួយចំនួនផ្សេងទៀត។
អង្គប្រជុំបានឯកភាពគ្នាលើចំណុចការជំរ...








