លោកបណ្ឌិត ថោង ខុន«កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពនិងធានាការគ្រប់គ្រងបញ្ហាជំងឺរលាកសួតប្រភេទថ្មីបាន»
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានប្រកាសប្រកបដោយភាពជឿជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏កក់ក្ដៅសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា ដែលនៅតែមានការការពារសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ នៅតែត្រៀមទទួលស្វាគមន៍វត្តមានភ្ញៀវអន្តរជាតិជានិច្ច ពិសេសគឺធានាបានការគ្រប់គ្រងបញ្ហាជំងឺរលាកសួតប្រភេទថ្មី (Coronavirus) បានយ៉ាងជឿជាក់បំផុត។
ការអះអាងយ៉ាងដូច្នេះរបស់លោក រដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយដើម្បីរកដំណោះស្រាយទប់លំនឹងឧស្សាហកម្មទេសចរណ៍ក្នុងប្រទេស ស្របពេលដែលពិភពលោកកំពុង ប្រឈមការរីករាលដាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា (2019-nCoV) ជាមួយវិស័យឯកជន សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមសណ្ឋាគារកម្ពុជា សមាគមម្ហូបអាហារ និងចុងភៅកម្ពុជា និងដៃគូពាក់ព័ន្ធនានា នៅទីស្ដីការក្រសួងទេសចរណ៍នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា ថ្វីដ្បិតកម្ពុជាមា...








