សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំកម្ពុជា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrias ឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ។
លោកស្រី Liurka Rodriguez Barrias បានមានប្រសាសន៍ថា លោកស្រីពិតជាមានកិត្តិយសណាស់ដែលបានមកធ្វើជា ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះនិងអំណរគុណ ចំពោះរដ្ឋាភិបាលកម្ពុជា និងបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងគុយបាគឺជាទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមិត្តភាពជិតស្និទ្ធហើយជាទំនាក់ទំនាងមួយដែលមានអាយុកាលជាង ៦០ឆ្នាំហើយនៅឆ្នាំនេះ។
លោកស្រីមានប្រសាសន៍បន្ថែមទៀតថា បេសកកម្មរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងចំណងមិត្តភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបាកាន់តែរឹងមាំបន្ថែមទៀត ដើម្បីទទួលបាននូវភាពជោគជ័យក្នុងការពង្រីក...








