កម្ពុជាទទួលរង្វាន់ស្តង់ដាគុណភាពទេសចរណ៍ចំនួន ១៥ ពីអាស៊ាន
ព្រុយណេ៖ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅប្រទេសព្រុយណេ ចាប់ពីថ្ងៃទី១២ - ១៦ ខែមករា ឆ្នាំ២០២០ នេះ អាស៊ានបានផ្ដល់រង្វាន់គុណភាពទេសចរណ៍ ដល់ប្រតិ បត្តិករ ដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ឆ្លើយតបទៅនឹងសូចនាករបស់ស្តង់ដាគុណភាពទេសចរណ៍អាស៊ាន។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាមានកិត្តិយសណាស់ដែលទទួលបានរង្វាន់ពីអាស៊ាន។ នេះបញ្ជាក់ថា គុណភាពផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា ពិតជាអាចផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងអាចប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។
សម្រាប់កម្ពុជា ក្រៅពីជ័យលាភីទីក្រុងទេសចរណ៍ស្អាតចំនួន ០៣ គឺមានជ័យលាភីសណ្ឋាគារបៃតងចំនួន ០៥ ស្តង់ដា MICE ប្រភេទបន្ទប់ប្រជុំចំនួន ០៥ រង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពចំនួន ០២។
ការប្រគល់រង្វាន់ទាំងនេះ ធ្វើឡើងដើម្បីពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ក្នុងតំបន់ សំដៅបង្កើនភាពទាក់ទាញ និងប្រកួតប្រជែងរបស់គោលដៅទេសចរណ៍ឣាស៊ាន ស្របតាមផែនការយុ...








