ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ព្រះ​រាជ​ជីវប្រវត្តិ​សង្ខេបរបស់ ​សម្ដេច​ព្រះបរមរតនកោដ្ឋ​​ ព្រះបាទ​​ ​​នរោត្តម សីហនុ

ព្រះ​រាជ​ជីវប្រវត្តិ​សង្ខេបរបស់ ​សម្ដេច​ព្រះបរមរតនកោដ្ឋ​​ ព្រះបាទ​​ ​​នរោត្តម សីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណ​ភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែ​កត្ដិក ឆ្នាំច ចត្វា​ស័ក ព.ស ២៤​៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ចាប់ពីឆ្នាំ​១៩៣០​ដល់​១៩៤០ ព្រះ​អង្គ​បាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា FRANCOIS BAUDOIN និង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ។ បន្ទាប់​មក​ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារំាង សាស​លូឡូបា (CHASSELOUP LAUBAT) នៅ​ព្រៃ​នគរ (វៀតណាម​ខាង​ត្បូង)។ លុះ​ដល់​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុម​ប្រឹក្សា​រាជ​បល្ល័ង្ក​បាន​ជ្រើស​តាំង និង​ថ្វាយ​ព្រះ​រាជ​ឋានៈ​ជា ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ។ ឆ្នាំ​១៩៤៦ ព្រះ​អង្គ​បាន​យាង​ទស្សន​កិច្ច​ជា​លើក​ដំបូង​នៅ​ប្រទេស​បារំាង​តាម​ការ អញ្ជើញ​រ...
រាជរដ្ឋាភិបាលសម្រេចបញ្ឈប់អាជ្ញាបណ្ណប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក

រាជរដ្ឋាភិបាលសម្រេចបញ្ឈប់អាជ្ញាបណ្ណប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជរដ្ឋាភិបាលសម្រេចបញ្ឈប់ អាជ្ញាបណ្ណប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ស៊ីនអេឡិចត្រូនិក អនឡាញគ្រប់ប្រភេទចាប់ពីថ្ងៃនេះតទៅនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ។ សម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើសារាចរណែនាំមួយដោយបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែង ភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ យោងតាមសារាចរណែនាំរបស់ រាជដ្ឋាភិបាលបានធ្វើការណែនាំចំ នួន៣ចំណុចដូចខាងក្រោម ទី១៖មន្រ្តីនគរបាលយុត្តិធម៌និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបង្កើន ការស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិកតាម រយៈអ៉ិនធើណេនអនឡាយ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទនិងគ្រប់រូបភាពដែលធ្វើសកម្មភាព ដោយមិនមានអាជ្ញាបណ្ណពីក្រ សួង ស្ថាប័នមានសមត្ថកិច្ច។ ចំណុចទី២ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេ...
ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ មន្ត្រីរាជការ​ទាំងអស់ ទទួលបាន​ប្រាក់ឧបត្ថម្ភម្នាក់ ៥​ម៉ឺន​រៀល

ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ មន្ត្រីរាជការ​ទាំងអស់ ទទួលបាន​ប្រាក់ឧបត្ថម្ភម្នាក់ ៥​ម៉ឺន​រៀល

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
  ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​ផ្តល់ប្រាក់​ឧបត្ថម្ភ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ចំនួន ៥​ម៉ឺន​រៀល ក្នុង​ម្នាក់ ជូន​ដល់​មន្ត្រីរាជការ​ស៊ីវិល នៃ​ក្រុម​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាល​ជាតិ​ក​ម្ពុ​ជា មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ មន្ត្រីរាជការ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ មន្ត្រីរាជការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មន្ត្រី​ខុទ្ទកាល័យ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ​សង្កាត់ មន្ត្រី​នៃ​ការិយាល័យ​ប្រជាពលរដ្ឋ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ប្រធានភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ មន្ត្រី​ជាប់កិច្ចសន្យា និង​បុគ្គលិក​អណ្តែត ដែល​កំពុង​បម្រើ​ការងារ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជនពិការ ដែលជា​អតីតមន្ត្រី​រាជការ​ស៊ីវិល អ...
អាមេរិកចាប់ផ្តើមទទួលស្គាល់ពីការខាតបង់ដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយចិន

អាមេរិកចាប់ផ្តើមទទួលស្គាល់ពីការខាតបង់ដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ជាសាធារណៈ ចំពោះការខាតបង់សម្រាប់ប្រជាពលរដ្ឋអាមេរិក ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ដែលបញ្ឆេះឡើងដោយលោក ត្រាំ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ។ លោក Wilbur Ross រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានលើកឡើងថា ទោះបីជាប្រជាពលរដ្ឋអាមេរិកបានទទួលរងផល ប៉ះពល់ពីសង្គ្រាមពាណិជ្ជកម្មជាមួយចិនកដោយ ក៏សង្គ្រាមនេះនៅតែបន្ត រហូតដល់អាមេរិកមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយចិននៅពេលខាងមុខ ។ លោក Wilbur Ross បានបន្ថែមថា ដោយសារតែផលប៉ះពាល់នេះ អាមេរិកបានសម្រេចពន្យាពេលដំឡើងពន្ធ១០%លើទំនិញនាំចូលពីប្រទេសចិន រហូតដល់ថ្ងៃទី១៥ ខែធ្នូ ចុងឆ្នាំ២០១៩នេះ ដែលតាមគម្រោង ការដំឡើងពន្ធជុំថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ ៕...
ក្រុមហ៊ុន Samsung ផលិតទូរស័ព្ទដៃប្រភេទថ្មីប្រើប្រព័ន្ធ 5G

ក្រុមហ៊ុន Samsung ផលិតទូរស័ព្ទដៃប្រភេទថ្មីប្រើប្រព័ន្ធ 5G

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញផលិតផលទូរស័ព្ទដៃប្រភេទថ្មីរបស់ខ្លួន Galaxy Note 10 ដែលអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ 5G បាន។ លោក Mark Hollyway ប្រធានប្រតិបត្តិការផលិតកម្មទូរស័ព្ទដៃ Samsung បាននិយាយថា ទូរស័ព្ទដៃប្រភេទថ្មី Galaxy Note 10 នេះ ត្រូវបានបន្ថែមថ្មសាក និងអេក្រង់ធំជាងមុន និងផ្តល់ភាពងាយស្រួលដល់អតិថិជនជាងមុនផងដែរ។ លោក Mark Hollyway បានបន្ថែមថា Galaxy Note 10 មានច្រើនប្រភេទ ប៉ុន្តែបើប្រភេទអេក្រង់តូចជាង ៦.៣អ៊ីង មានតម្លៃសមរម្យជាងគេ គឺត្រឹមតែ ៩៤៩ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង ៕...
ចិនថ្កោលទោសបម្រាមអាមេរិកលើកក្រុមហ៊ុនបច្ចេកវិទ្យា Huawei

ចិនថ្កោលទោសបម្រាមអាមេរិកលើកក្រុមហ៊ុនបច្ចេកវិទ្យា Huawei

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ប្រកាសច្រានចោលនូវសេចក្តីសម្រេចបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិក ដែលបានដាក់បម្រាមលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចិន និងក្រុមហ៊ុនផ្សេងទៀត មិនអោយចុះកិច្ចសន្យាជាមួយអាមេរិក។ ការច្រានចោលរបស់  លោកស្រី Hua Chunying ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិប តីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញសេចក្តីសម្រេចបណ្តោះអាសន្ន ក្នុងការហាមឃាតទីភ្នាក់ងារសហព័ន្ធមិនអោយទិញទូរគមនាគមន៍ បច្ចេកវិទ្យា និងសម្ភារៈបច្ចេកវិទ្យាពីក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន។ លោកស្រី Hua Chunying បានបន្ថែមថា ការចេញសេចក្តីសម្រេចបណ្តោះអាសន្ននេះ គឺជាការរំលោភឥទ្ធិពលរដ្ឋទាំងស្រុង និងជាការពង្រីកសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកអោយកាន់តែធំថែមទៀត ៕...
រដ្ឋមន្ត្រីការពារជាតិអាមេរិកធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសម៉ុងហ្គោ

រដ្ឋមន្ត្រីការពារជាតិអាមេរិកធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសម៉ុងហ្គោ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reutersបានចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកលោក Mark Esper បានធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសម៉ុងហ្គោល នៅថ្ងៃព្រហស្បតិ៍ទី ០៨ ខែសីហានេះ ។ ប្រភពដដែលបានបន្តថា ដំណើរទស្សនកិច្ចរបស់លោក Mark Esper ត្រូវបានធ្វើឡើងក្នុងគោលដៅពង្រឹងយុទ្ធសាស្ត្រប្រឆាំងនឹងឥទ្ធិពលយោធារបស់ប្រទេសចិន និងរុស្ស៊ីដោយបង្កើនកិច្ចស ហប្រតិបត្តិការជាមួយប្រទេសជាដៃគូក្នុងតំបន ។ ម៉ុងហ្គោល ជាប្រទេសមានទីតាំងភូមិសាស្ត្រល្អបំផុតក្នុងតំបន់ ដើម្បីទប់ទល់ជាមួយឥទ្ធិពលរបស់ចិននិងរុស្ស៊ី ដែលមនទីរបញ្ច កោណអាមេរិក បានសម្លឹងមើលអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ៕...
ចំណងមិត្តភាព កម្ពុជា-ស្រីលង្កាកាន់តែរឹងមាំ

ចំណងមិត្តភាព កម្ពុជា-ស្រីលង្កាកាន់តែរឹងមាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកប្រធានាធិបតីស្រីលង្កា Maithripala Sirisena និងលោកជំទាវ បានអញ្ជើញមកដាក់កម្រងផ្កានៅវិមានឯករាជនៅព្រឹកថ្ងៃទី ៨ ខែ សីហា ដើម្បីគោរពវិញ្ញាណក្ខ័ន្ឋ ចំពោះបុព្វបុរសខ្មែរដែលបានបូជា និងពលីជីវិតដើម្បីប្រទេសជាតិ។ តាមកម្មវិធីដែលបានគ្រោងទុក គឺនៅល្ងាចថ្ងៃទី ៨ សីហា នេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និងអញ្ជើញចូលរួមដង្ហែរព្រះមហាក្សត្រកម្ពុជាយាងលៀងសាយភោជន៍ផ្តល់កិត្តិយសដល់លោកប្រធានាធិបតីនៃប្រទេសស្រីលង្កា និងលោកជំទាវផងដែរ៕...
សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីស្រីលង្កាចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា

សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីស្រីលង្កាចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និង លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កាបានអញ្ជើញចូលរួមក្នុងវេទិ កាធុរកិច្ចកម្ពុជា-ស្រីលង្កាដែលត្រូវធ្វើឡងនៅសណ្ឋាគារសូហ្វីតែ លភ្នំពេញ។ នៅក្នុងវេទិកានោះផងដែរប្រធានសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-ស្រីលង្កា និងមន្ត្រីនៃក្រសួងការបរទេសនៃប្រទេសស្រី លង្កាក៏បានឡើងបង្ហាញពីទំនាក់ទំនង និងស្ថានភាពនៃប្រទេសទាំងពីរជាពិសេសបង្ហាញពការធ្វើធ្វើពាណិជ្ជកម្ម និងឱកាសវិនិ យោគនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាទាក់ទាញការវិនិ យោគពីគ្នាទៅវិញទៅមក។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន​ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម និងគណៈប្រតិភូធុរជន និងអ្នកវិនិយោគស្រីលង្កាមកធ្វើ...
សង្គ្រាមពាណិជ្ជកម្មចិននិងអាមេរិកឈានដល់ដំណាក់កាលទប់លែងជាប់ហើយ

សង្គ្រាមពាណិជ្ជកម្មចិននិងអាមេរិកឈានដល់ដំណាក់កាលទប់លែងជាប់ហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Los Angeles Times បានចុះផ្សាយនៅថ្ងៃពុធ ទី០៧ ខែសីហានេះថា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានឈានដល់ដំណាក់កាលទប់លែងជាប់ហើយ ខណៈដែលភាគីទាំងពីរនៅតែបន្តសងសឹកគ្នាទៅវិញទៅមក ។ ភាគីខាងសហរដ្ឋអាមេរិកបានប្រកាសនឹងដំឡើងពន្ធនាំចូលពី ចិនក្នុងអត្រា១០%លើទំនិញចិនមានតម្លៃទឹកប្រាក់៣០០ពាន់ លានដុល្លារ ដែលនឹងចូលជាធរមាននៅខែកញ្ញាខាងមុខនេះ ប្រសិនបើកិច្ចចរចាមិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ។ ចំណែកភាគីខាងប្រទេសចិនក៏សងសឹកអាមេរិកវិញដែរដោយ ចិនបានប្រាប់ក្រុមហ៊ុននានារបស់ខ្លួនដែលបានបញ្ជាទិញផលិត ផលកសិកម្មអាមេរិកអោយផ្អាកសកម្មភាពបញ្ជាទិញមួយរយៈ សិន ។ សូមបញ្ជាក់ជូនថាសង្គ្រាមពាណិជ្ជកម្មដែលបញ្ឆេះឡើងដោយប្រ ធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺដោយសារលោក ត្រាំ យល់ថា សង្គ្រាមពាណិជ្ជកម្មនេះអាចរារាំងឫបន្ទុចបង្អាក់ដល់ល្បឿននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន និងជានយោបាយគិតប្រយោជន៍អាមេរិកជាធំ ៕...