ទីបំផុត លោក ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយ មហាយក្សចិន
លោក លីវហឺ ថ្នាក់ដឹកនាំចរចាពាណិជ្ជកម្មកំពូលរបស់ប្រទេសចិន និងលោកប្រធានាធិបតី អាមេរិក លោក ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មដំណាក់កាលទី១ នៅថ្ងៃទី ១៥ ខែមករា នាទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានការខ្វែងគំនិតគ្នាអស់រយៈពេល ២៣ ខែ និងឆ្លងកាត់កិច្ចពិគ្រោះពិភាក្សាជាន់ខ្ពស់ផែ្នកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចំនួន១៣វគ្គរួចមកហើយ។
នៅចុងក្រោយបំផុតនេះ ភាគីទាំងពីរ ចិននិងអាមេរិក បានសម្រេច”បញ្ចប់ជម្លោះ”ដោយបានបោះជំហានដ៏រឹងមាំមួយ សម្រាប់ឆ្ពោះទៅរកការដោះស្រាយបញ្ហាជម្លោះស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក។
កិច្ចព្រមព្រៀងនេះ គឺសមស្របនឹងផលប្រយោជន៍ទាំងសងខាងរវាងចិននិងអាមេរិក ព្រមទាំងពិភពលោក ហើយនឹងជំរុញសន្តិភាពនិងវិបុលភាពពិភពលោក។
កិច្ចព្រមព្រៀងដំណាក់កាលទីមួយនេះ មាន៩ មាត្រា ផ្តោតលើ កម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា ផលិតផលម្ហូបអាហារនិងផលិតផលកសិកម្ម សេវាកម្ម ហិរញ្ញវត្ថុ អត្រាប្ត...








