ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្តល់មេធាវីជួយការពារអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងសកម្មភាពប្រកបវិជ្ជាជីវៈ ដែលធានាដោយច្បាប់

សម្តេចតេជោ ហ៊ុន សែន ផ្តល់មេធាវីជួយការពារអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងសកម្មភាពប្រកបវិជ្ជាជីវៈ ដែលធានាដោយច្បាប់

ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន  បានប្រការផ្តល់មេធាវីជួយការពារអ្នកសារព័ត៌មាន នៅពេលជួបបញ្ហាប្តឹងផ្តល់ពាក់ព័ន្ធនឹងសកម្មភាពប្រកបវិជ្ជាជីវៈរបស់ខ្លួន។ សម្តេចតេជោបានប្រកាសជាសាធារណៈបែបបនេះ ក្នុងសុន្ទរកថាថ្លែងពិធីជួបជុំអ្នកសារព័ត៌មានជិត៦០០០នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នាសាលសន្នសីទកោះពេជ្រ ក្នុងរាជាធានីភ្នំពេញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រុមមេធានីស្ម័គ្ររបស់សម្តេចតេជោ ហ៊ុន សែន ដែលដ២កនាំដោយលោក គី តិច អតីតប្រធានគណៈមេធាវីកម្ពុជា គឺជាអ្ដឹនកកនាំការងារនេះ ដើម្បីជួលើកតម្លើងសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ស្របពេលនៃការសម្រេចផ្តល់មេធាវីការពារនេះ សម្តេចតេជោ ក៏មិនភ្លេចណែនាំ «កុំបំពានសិទ្ធិអ្នកដទៃ កុំនិយាយបំភ្លៃការពិត»     ដែលតម្លៃពិតនៃវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ជួយការពារផលប្រយោជន៍ជាតិ និងសន្តិភាពរបស់កម្ពុជា។ សូមរំឭកថា កាលពី​ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុនសែន ...
សម្តេចតេជោ ហ៊ុន សែន៖ កុំបំពានសិទ្ធិអ្នកដទៃ កុំនិយាយបំភ្លៃការពិត គឺបាលីការពារអ្នកកាសែត

សម្តេចតេជោ ហ៊ុន សែន៖ កុំបំពានសិទ្ធិអ្នកដទៃ កុំនិយាយបំភ្លៃការពិត គឺបាលីការពារអ្នកកាសែត

ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន បានបង្កើតពាក្យស្លោកឲ្យអ្នកសារព័ត៌មានជិត៦០០០នាក់ ជួបជុំគ្នានៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ និងចំថ្ងៃខួប៣៥ឆ្នាំនៃការកាន់តំណែងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «កុំបំពានសិទ្ធិអ្នកដទៃ កុំនិយាយបំភ្លៃការពិត»។ សម្តេចតេជោ បានបញ្ជាក់ទៀតថា «កុំបំពានសិទ្ធិអ្នកដទៃ កុំនិយាយបំភ្លៃការពិត គឺបាលីការពារអ្នកកាសែត»។ ថ្លែងស្វាគមន៍វត្តមាន សម្តេចតេជោនាយករដ្ឋមន្ត្រី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍អំពីការដឹកនាំដ៏ឆ្លាតវៃ របស់សម្តេចតេជោ ហ៊ុន សែន «បាននាំប្រទេសកម្ពុជាឲ្យរីកចម្រើន អ្នកជំងឺនៅអាស៊ី ក្លាយជាតារាឯកនៅអាស៊ី»។ នៅក្នុងពិធីជួបជុំនេះ ក្រៅពី​អ្នកសារព័ត៌មាន ក៏មាន​មន្ត្រី​អ្នកនាំពាក្យ តាម​ក្រសួង​ស្ថាប័ន​ជាតិ ព្រមទាំង​ថ្នាក់​ខេត្ត​រាជធានី ចូលរួម​ផងដែរ​។​ ​កាលពី​ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុនសែន បាន​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ជាង១០០០​នាក់ ជ...
ប្រទេសថៃប្រកាសពីវត្តមានមេរោគរលាកផ្លូវដង្ហើមថ្មី ក្នុងខ្លួនអ្នកដំណើរចិននៅថៃ

ប្រទេសថៃប្រកាសពីវត្តមានមេរោគរលាកផ្លូវដង្ហើមថ្មី ក្នុងខ្លួនអ្នកដំណើរចិននៅថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក តារីក ចេសារ៉េវិក (Tarik Jesarevic) អ្នកនាំពាក្យអង្គការសុខភាពពិភព លោក WHO បានប្រកាសកាលពីថ្ងៃចន្ទ ទី១៣ ខែមករានេះថា ក្រុមអាជ្ញាធរក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានរកឃើញមេរោគរលាកផ្លូវដង្ហើមប្រភេទថ្មី (Coronavirus) នៅក្នុងខ្លួនស្ត្រីជនជាតិចិនម្នាក់ ដែលបាននធ្វើដំណើរមកពីទីក្រុងវូហាន ភាគកណ្តាលនៃប្រទេសចិន ទៅកាន់ប្រទេសថៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់ CNN ។ លោក តារីក ចេសារ៉េវិក បាននិយាយថា ក្រុមគ្រូពេទ្យជំនាញថៃ បានយកអ្នកជម្ងឺដែលផ្ទុកវីរុសរលាកផ្លូវដង្ហើមថ្មីនេះទៅសម្រាកនៅបន្ទប់ពិសេសមួយក្នុងមន្ទីរពេទ្យដោយមិនឲ្យប៉ះពាល់ដល់អ្នកជម្ងឺដ៏ទៃទៀត និងផ្តល់សេវាកម្មព្យាបាលយ៉ាងយកចិត្តទុកដាក់ ។ សូមបញ្ជាក់ជូនថា វីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី (Coronavirus) គឺជាមេរោគបង្កឲ្យខូចប្រព័ន្ធផ្លូវដង្ហើម ដែលអ្នកឆ្លងវីរុសនេះ មានអាការៈក្តៅខ្លួនបែបផ្តាសាយ ធម្មតាៗ តែមានអាការៈធ្ងន់ធ្ងរជាលំដាប់ និងអាចបាត់បង់ជីវិតក្នុងអត្រាភាគ រយខ្...
ភាគីជម្លោះនៅលីប៊ីប្រកាសអនុវត្តបទឈប់បាញ់ ប៉ុន្តែសន្តិភាពនៅផុយស្រួយនៅឡើយ

ភាគីជម្លោះនៅលីប៊ីប្រកាសអនុវត្តបទឈប់បាញ់ ប៉ុន្តែសន្តិភាពនៅផុយស្រួយនៅឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភាគីជម្លោះនៅប្រទេសលីប៊ី គឺរដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិ GNA និងកងទ័ពជាតិលីប៊ី LNA បានចេញសេចក្តីប្រកាសរួមមួយកាលពីថ្ងៃអាទិត្យ ទី១២ ខែមករានេះ ក្នុងការអនុវត្តបទឈប់បាញ់ថ្មីមួយ ដែលភាគីជម្លោះទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន ដែលនោះបើតាមការចុះផ្សាយរបស់ The Guardian ។ បទឈប់បាញ់ថ្មីនៅប្រទេសលីប៊ីនេះ ត្រូវបានបង្កើតឡើងក្រោយពីប្រទេសរុស្ស៊ី និងទួរគី បានធ្វើជាអន្តរការីក្នុងការបន្ធូរបន្ថយភាពតានតឹង និងការប៉ះប្រយុទ្ធគ្នារវាងភាគីទាំងពីរ ដែលបានអូសបន្លាយចាប់តាំងពីឆ្នាំ២០១១កន្លងមក ។ សូមបញ្ជាក់ជូនថា សង្គ្រាមស៊ីវិលនៅប្រទេសលីប៊ី បានឆាបឆេះឡើងក្រោយពីកងទ័ពសម្ព័ន្ធមិត្តលោកខាងលិច មានអាមេរិក បារាំង និងអង់គ្លេសជាដើម បានវាយប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីលីប៊ី លោក មូអាម៉ា ហ្កដាហ្វ៊ី កាលពីឆ្នាំ២០១១កន្លងទៅ ដោយរុញច្រានប្រទេសនេះអោយធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិល ដោយ​​បែង​​ចែក​​​ប្រទេសនេះ...
អាមេរិកស្នើកូរ៉េខាងជើងឲ្យចរចាក្រោយលោក ត្រាំ ផ្ញើលិខិតជូនពរខួបកំណើត លោក គីម

អាមេរិកស្នើកូរ៉េខាងជើងឲ្យចរចាក្រោយលោក ត្រាំ ផ្ញើលិខិតជូនពរខួបកំណើត លោក គីម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក រ៉ូបឺត អូប្រាយអិន (Robert O’Brien) ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានថ្លែងកាលពីថ្ងៃអាទិត្យ ទី១២ ខែមករានេះថា អាមេរិកបានស្នើទៅកូរ៉េខាងជើងរួចហើយ ក្នុងការចាប់ផ្តើមកិច្ចចរចាទ្វេភាគីឡើងវិញនៅពេលខាងមុខស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរនិងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។ លោក រ៉ូបឺត អូប្រាយអិន បានបន្ថែមថា សំណើក្នុងការចាប់ផ្តើមកិច្ចចរចាឡើងវិញនេះត្រូវបានធ្វើឡើង ក្រោយពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើលិខិតជូនពរថ្ងៃខួបកំណើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ សូមរំលឹកជូនថា កាលពីថ្ងៃសៅរ៍ ទី១១ខែមករានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយថា លោក គីម ជុងអ៊ុន បានទទួលលិខិតជូនពរនោះហើយ ប៉ុន្តែត្រឹមតែលិខិតជូនពរលោក គីម ជុងអ៊ុនពីលោក ដូណាល់ ត្រាំ គឺមិនគ្រប់គ្រាន់ទេសម្រាប់កូរ៉េខាងជើងក្នុងការវិលត្រឡប់ទៅចូលតុចរចាជាមួយសហរដ្ឋអាមេរិក...
សម្តេចតេជោ អរគុណអ្នកសារព័ត៌មានជាតិនិងអន្តរជាតិដែលបានចូលរួមផ្សាយព័ត៌មានពិតនិងព័ត៌មានវិជ្ជមានល្អពីកម្ពុជា

សម្តេចតេជោ អរគុណអ្នកសារព័ត៌មានជាតិនិងអន្តរជាតិដែលបានចូលរួមផ្សាយព័ត៌មានពិតនិងព័ត៌មានវិជ្ជមានល្អពីកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានផ្ញើសារនៅថ្ងៃទី១២ខែមករានេះថា ថ្ងៃអាទិត្យនេះបងប្អូនមានដំណើរកំសាន្តទៅទីណាខ្លះ?ក្នុងពេលដែលប្រទេសជាតិយើងមានសុខសុវត្ថិភាពដូចសព្វថ្ងៃ បងប្អូនចង់ទៅកំសាន្តសប្បាយនៅទីជិតឬឆ្ងាយក៏មិនភ័យព្រួយដែរ។ សម្តេចមានប្រសាសន៍ទៀតថា យើងមានទីកន្លែងកំសាន្តល្អៗនិងរមណីយដ្ធានស្អាតៗជាច្រើនដែលត្រូវបានរៀបចំឡើងក្រោយពីប្រទេសជាតិមានសុខសន្តិភាព។ កម្ពុជាដាច់ខាតត្រូវតែមានសន្តិភាព ដើម្បីយើងមានឱកាសនិងពេលវេលាអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើន។ សម្តេចបញ្ជាក់ថា "អរគុណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលបានចូលរួមផ្សាយព័ត៌មានពិត និងព័ត៌មានវិជ្ជមានល្អពីកម្ពុជា ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ"។ សម្តេចសង្ឃឹមថា នឹងបានជួបបងប្អូនអ្នកសារព័ត៌មានទាងអស់នៅអាទិត្យក្រោយនេះ។ សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយកនុងថ្ងៃអាទិត្យនេះគ្រប់ៗគ្នា។ អរគុណសន្តិភាព...
អាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើអ៊ីរ៉ង់ រួមទាំងមន្ត្រីជាន់ខ្ពស់០៨រូបទៀតជាការសងសឹកលើអ៊ីរ៉ង់

អាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើអ៊ីរ៉ង់ រួមទាំងមន្ត្រីជាន់ខ្ពស់០៨រូបទៀតជាការសងសឹកលើអ៊ីរ៉ង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើប្រទេសអ៊ីរ៉ង់ រូមទាំងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួន ០៨ នាក់ថែមទៀត កាលពីថ្ងៃសុក្រ ទី១០ ខែមករាឆ្នាំ២០២០នេះ ដែលជាការសងសឹកលើអ៊ីរ៉ង់វិញចំពោះការបាញ់មីស៊ីលបាលីស្ទិកជាង១០គ្រាប់លើមូលដ្ឋានយោធាអាមេរិកចំនួនពីរកន្លែងនៅប្រទេសអ៊ីរ៉ាក់នៅសប្តាហ៍នេះ។ រដ្ឋមន្ត្រីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក លោក ស្តេវិន អិមនូហ្សិន (Steven Mnuchin) បានថ្លែងថា ទណ្ឌកម្មថ្មីនេះត្រូវបានដាក់សំដៅលើសំណង់ ផលិតកម្ម វាយនភ័ណ្ឌ រ៉ែ និងដែកថែប ដែលអ៊ីរ៉ង់នឹងទទួលរងផលប៉ះពាល់លើវិស័យទាំងនេះនៅពេលខាងមុខ រួមមន្ត្រីកំពូលចំនួន៨នាក់ ដែលមន្ត្រីខ្លះជាប់ទណ្ឌកម្មស្រាប់ហើយ ។ ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី (Hassan Rouhani) បាននិយាយថា អ៊ីរ៉ង់បានបាត់បង់ទឹកប្រាក់ប្រមាណជាង១០០ពាន់លានដុល្លារអាមេរិកក្នុងមួយខែ ដោយសារតែទ...
សម្តេចតេជោ ហ៊ុន សែន ជួបទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ

សម្តេចតេជោ ហ៊ុន សែន ជួបទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jeffrey D. Sachs ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនៅវិមានសន្តិភាពនៅព្រឹកថ្ងៃសុក្រ ទី១០ ខែមករាឆ្នាំ២០២០នេះ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះ លោក Jeffrey D. Sachs ហើយក៏បានជម្រាបជូនថាការអភិវឌ្ឍទាំងឡាយណាដែលមាននៅកម្ពុជានោះគឺសុទ្ធសឹងតែជាការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋកម្ពុជា និងសហការី របស់សម្ដេចដែលនាំកម្ពុជាទៅការអភិវឌ្ឍដល់ចំណុចនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជាមានមហិច្ឆិតាធ្វើយ៉ាងណាជំរុញកម្ពុជាឲ្យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ នឹងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ កន្លងមកកម្ពុជាបានដាក់ចេញនូវគោលនយោបាយផលិតស្បៀង គឺការនាំអង្ករចេញហើយក៏បានទទួលភាពជោគជ័យ ជាពិសេសលើគោលនយោបាយផលិតស្បៀង។ កម្ពុជាដែលជាប្រទេសមួយធ្លាប់តែខ្វះស្បៀងអាហារ បានប្រែក្លាយជា...
អូស្ត្រាលីខាតបង់ទឹកប្រាក់ជាង១ពាន់លានដុល្លារដោយសារភ្លើងឆេះព្រៃ

អូស្ត្រាលីខាតបង់ទឹកប្រាក់ជាង១ពាន់លានដុល្លារដោយសារភ្លើងឆេះព្រៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមអាជ្ញាធរជំនាញរបស់ប្រទេសអូស្ត្រាលីបានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃសុក្រ ទី១០ ខែមករានេះថា ប្រទេសនេះបានខាតបង់ទឹកប្រាក់ប្រមាណជាង៤.៤ពាន់លានដុល្លារ​អូស្ត្រាលី ប្រហាក់ប្រហែលនឹងទឹកប្រាក់ជាង១ពាន់៤០០លានដុល្លារអាមេរិក ដោយសារភ្លើងឆេះព្រៃ ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។ គិតត្រឹមថ្ងៃសុក្រនេះ មនុស្សចំនួន២៧នាក់បានបាត់បង់ជីវិត និងមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ខណៈដែលភ្លើងឆេះព្រៃដ៏មហន្តរាយនៅតែបន្តឆាប់ឆេះនៅឡើយ ដោយបំផ្លិចបំផ្លាញតំបន់ព្រៃអស់ប្រមាណជាង១០លាន៣សែនហិកតា ស្មើនឹង២៥លាន៥សែអេគ័រ ។ នៅព្រឹកថ្ងៃសុក្រនេះ ភ្នាក់ងារជួយសង្គ្រោះរបស់រដ្ឋាភិបាលអូស្ត្រាលីក្រើនរំលឹកដល់ប្រជាពលរដ្ឋប្រមាណជាង២៤០០០០នាក់នៅរដ្ឋ វិកតូរីយ៉ា (Victoria state) ភាគខាងត្បូងនៃប្រ​ទេស​នេះអោយចាកចេញពីលំនៅឋាន ដើម្បីបញ្ចៀសពីគ្រោះថ្នាក់ជាយថាហេតុដែលអាចនឹងកើតឡើងដោយសារភ្លើងឆេះព្រៃនេះ ។ ក្រុមភ្នាក់ងារពន្លត់ភ្លើងព្រៃបានន...
ការធ្លាក់យន្តហោះសម្លាប់មនុស្ស១៧៦នាក់នៅអ៊ីរ៉ង់មិនមែនដោយសារមីស៊ីលអ៊ីរ៉ង់ទេ

ការធ្លាក់យន្តហោះសម្លាប់មនុស្ស១៧៦នាក់នៅអ៊ីរ៉ង់មិនមែនដោយសារមីស៊ីលអ៊ីរ៉ង់ទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិច (Western Intelligence Agencies) បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃពុធ ទី០៨ ខែមករានេះ ដោយបានអះអាងថា ការធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅប្រទេសអ៊ីរ៉ង់ ដែលបណ្តាលអោយមនុស្សចំនួន១៧៦នាក់បានបាត់បង់ជីវិត គឺមិនមែនធ្លាក់ដោយសារត្រូវមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់នោះទេ ដែលនេះបើតាមការចុះផ្សាយរបស់ Channel News Asia ។ សូមបញ្ជាក់ជូនថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប្រទេសអ៊ុយក្រែន បានធ្លាក់កាលពីថ្ងៃពុធដដែលនេះ ក្រោយពីហោះឡើងបានបន្តិច ហើយមានប្រព័ន្ធផ្សព្វផ្សាយ និងមតិសាធារណៈជនខ្លះបានចុះផ្សាយ និងលើកឡើងថា យន្តហោះដឹកអ្នកដំណើរនេះបានធ្លាក់ដោយសារត្រូវគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ ដែលត្រូវបានបាញ់សំដៅទៅមូលដ្ឋានយោធាអាមេរិកនៅប្រទេសអ៊ីរ៉ាក់ក្នុងពេលប្រហាក់ប្រហែលគ្នានោះ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិចបានបង្ហាញថា យន្តហោះប្រភេទ Boeing 737 បានធ្លាក់ដោយសារ...