ដល់ពេលអាមេរិកគំរាមដាក់ទណ្ឌកម្មបើអ៊ីរ៉ាក់ហ៊ានបណ្តេញកងទ័ពរបស់ខ្លួនចេញ
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគម្រាមនៅថ្ងៃចន្ទ ទី០៦ ខែមករានេះ ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ាក់ ប្រសិនបើអ៊ីរ៉ាក់ហ៊ានសម្រេចបណ្តេញកងទ័ពអាមេរិកចេញពីប្រទេសនេះ ទៅតាមការអំពាវនាវរបស់រដ្ឋសភា ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។
ការគម្រាមរបស់លោក ត្រាំ ត្រូវបានធ្វើឡើងក្រោយពីរដ្ឋសភាអ៊ីរ៉ាក់ បានបើកកិច្ចប្រជុំវិសាមញ្ញមួយ កាលពីថ្ងៃអាទិត្យ ទី០៥ ដដែលនេះ ហើយសមាជិកសភាបានអំពាវនាវអោយប្រមុខដឹកនាំរដ្ឋាភិបាល បណ្តេញកងទ័ពបរទេសចេញពីប្រទេសនេះ ។
ភាពតានតឹងរវាងអ៊ីរ៉ាក់ និងអាមេរិក បានកើតឡើងក្រោយពីលោក ដូណាល់ ត្រាំ បានបញ្ជាកងទ័ពរបស់ខ្លួនអោយប្រើយានដ្រូនបាញ់មីស៊ីលសម្លាប់ឧត្តមសេនីយ៍ ហ្កាសេម សូឡីម៉ានី (Qassem Soleimani) ប្រមុខដឹកនាំអង្គភាពសម្រាំងនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងឧត្តមសេនីយ៍ អាប៊ូ ម៉ាឌី អាល់ មូហាន់ឌីស (Abu Mahdi al-Muhandis) អគ្គមេញ្ជាការកងទ័ពចលនាប្រជាជនអ៊ីរ៉ាក់ នៅលើទឹកដីអ...








