ក្រសួងសាធារណការណ៍៖រៀបចំផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ដើម្បីសម្រួលដល់ការងារគ្រប់គ្រង ជួសជុល ឱ្យមានប្រសិទ្ធភាព
ភ្នំពេញ៖ ក្រសួងសាធារណការណ៍ និងដឹកជញ្ជូន នឹងពិនិត្យមើលវឌ្ឍនភាពលើការរៀបចំផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់សំដៅផលិតចេញជាផែនទីឱ្យបានចប់សព្វគ្រប់នៅត្រឹមឆមាសទី១ឆ្នាំ២០២០ ដើម្បីសម្រួលដល់ការងារគ្រប់គ្រង ជួសជុល និងថែទាំផ្លូវថ្នល់ឱ្យមានប្រសិទ្ធភាព។
លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការណ៍ និងដឹកជញ្ជូន បាមនបញ្ជាក់បែបនេះ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដី ការក្រសួង ក្នុងកិច្ចប្រជុំពីស្ដីពីការងារកសាង ផែនទីបណ្ដាញផ្លូវថ្នល់ និងការគ្រប់គ្រង ដីចំណីផ្លូវថ្នល់ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធថ្នាក់ជាតិ និងមន្ទីររាជធានី-ខេត្តទាំង២៥ ។
កិច្ចប្រជុំនេះដើម្បីពិនិត្យលើវឌ្ឍនភាពនៃការរៀបចំផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ ដើម្បី ផលិតចេញជាផែនទីឱ្យបានចប់សព្វគ្រប់នៅត្រឹមឆមាសទី១ ក្នុងឆ្នាំ២០២០ ដើម្បីសម្រួលដល់ការងារ គ្រប់គ្រង ជួសជុល និងថែទាំផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោ...








