ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

លោកពូទីន ប្រកាសថា រុស្ស៊ីជាប្រទេសឈានមុខផ្នែកសព្វាវុធនៅលើពិភពលោក

លោកពូទីន ប្រកាសថា រុស្ស៊ីជាប្រទេសឈានមុខផ្នែកសព្វាវុធនៅលើពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃអង្គារ ទី២៤ ខែធ្នូនេះថា គិតត្រឹមចុងឆ្នាំ២០១៩នេះ រុស្ស៊ីគឺជាប្រទេសឈានមុខគេផ្នែកសព្វាវុធនៅលើពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់ RT ។ លោក ពូទីន បានប្រកាសបែបនេះក្នុងកិច្ចប្រជុំជាមួយមន្ត្រីការពារជាតិ ដោយប្រធានាធិបតីរុស្ស៊ីរូបនេះ បានបញ្ជាក់ថា នេះជាលើកដំបូងហើយសម្រាប់រុស្ស៊ី ដែលបានក្លាយជាប្រទេសឈានមុខគេផ្នែកសព្វាវុធ ក្រោយពីអតីតសហភាពសូវៀត បានប្រឹងប្រែងប្រកួតប្រជែងជាមួយអាមេរិកក្នុងការផលិតគ្រាប់បែកមហាប្រល័យ ។ សព្វាវុធឈានមុខគេរបស់រុស្ស៊ី ដែលលោក ពូទីន បានអួតនោះ គឺមីស៊ីលឆ្លងទ្វីបដែលមានល្បឿនលឿនជាងសម្លេង (Continental-range hypersonic missile) ដែលសហ រដ្ឋអាមេរិក មិនទាន់មានមីស៊ីលប្រភេទនេះនៅឡើយទេ ។ មីស៊ីលឆ្លងទ្វីបល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី អាចហោះហើរបានក្នុងរង្វង់ល្បឿន ១ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង (Speed around 10000 K...
ស្ពានកាត់ទន្លេពីស្រុកស្ទឹងត្រង់ទៅស្រុកក្រូចឆ្មារ ​សម្រេចសាងសង់​បានជាង ​៧៥ភាគរយហើយ​

ស្ពានកាត់ទន្លេពីស្រុកស្ទឹងត្រង់ទៅស្រុកក្រូចឆ្មារ ​សម្រេចសាងសង់​បានជាង ​៧៥ភាគរយហើយ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បួងឃ្មុំ សម្រេចការសាងសង់បានប្រមាណ ៧៥,​៧% ហើយ ។ យោងតាមការផ្សព្វផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៩នេះ ។ ក្រសួងសាធារណការ បានឲ្យដឹងទៀតថា ក្រុមការងារអនុវត្តគម្រោង បានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់ធ្វើការ​សោចទឹកជាប្រចាំតាមបណ្តោយផ្លូវតភ្ជាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់(ដីហុយ) និងធ្វើការរៀបចំប្រព័ន្ធសុវត្ថិភាព(ស្លាកសញ្ញាចរាចរណ៍ ខ្សែចំណាំងផ្លាត ការពារតាមជម្រាលជើងទេរ និងប្រព័ន្ធភ្លើងសញ្ញាបំភ្លឺពេលយប់) ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីធានាសុខសុវត្ថិភាពអំឡុងពេលសាង សង់ ។ សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគង្គដែលតភ្ជាប់ពិខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ នេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៨ ហើយគិតមកដល់ពេលបច្ចុប្បន្ន នេះសម្រេចសាងសង់បានប្រមាណ ៧៥,​៧% ហើយ ...
ថ្ងៃទី២៥ ធ្នូនេះ ជាថ្ងៃពិសេសសម្រាប់បងប្អូនគ្រឹស្ទបរិស័ទសប្បាយក្រោមម្លប់សន្តិភាព

ថ្ងៃទី២៥ ធ្នូនេះ ជាថ្ងៃពិសេសសម្រាប់បងប្អូនគ្រឹស្ទបរិស័ទសប្បាយក្រោមម្លប់សន្តិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ភ្នំពេញ៖ យោតាមផេកហ្វេកប៊ុកសម្តេចតេជោ​ បានបញ្ជាក់ថា ថ្ងៃទី ២៥ ធ្នូនេះ នេះជាថ្ងៃពិសេសសម្រាប់បងប្អូនគ្រឹស្ទបរិស័ទ។ សម្តេចបញ្ជាក់ថា ក្រោមម្លប់សន្តិភាព គឺប្រជាពលរដ្ធ មានសិទ្ឋិសេរីភាព រស់នៅប្រកបរបរទទួលទាន និងជ្រើសរើសជំនឿសាសនាទៅតាមការពេញចិត្តរបស់ខ្លួន ដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ ។ ទាំងបងប្អូនពុទ្ឋសាសនិកជន, ខ្មែរឥសស្លាម និងគ្រិស្តសាសនិក គឺយើងរស់នៅសុខដមជា មួយគ្នាដោយសុខសាន្ត។ ឆ្លៀតក្នុងថ្ងៃនៃបុណ្យណូអែល “គ្រីស្ទម៉ាស” ថ្ងៃទី ២៥ ធ្នូនេះ ខ្ញុំសូមជូនពរបងប្អូនគ្រិស្តសាសនិក និងបងប្អូនប្រជាពលរដ្ធខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ និងចម្រុងចម្រើនរុងរឿងគ្រប់ៗគ្នា៕  ...
រយះពេល២២ថ្ងៃក្រុមហ៊ុនអយស្ម័យានបារាំងខាតបង់ទឹកប្រាក់ជាង៤០០លានអឺរ៉ូដោយសារបុគ្គលិកធ្វើកូដកម្ម

រយះពេល២២ថ្ងៃក្រុមហ៊ុនអយស្ម័យានបារាំងខាតបង់ទឹកប្រាក់ជាង៤០០លានអឺរ៉ូដោយសារបុគ្គលិកធ្វើកូដកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កាសែត Le Monde បានចុះផ្សាយថា ក្រុមហ៊ុនអយស្ម័យានរបស់ប្រទេសបារាំង SNCF បានខាតបង់ទឹកប្រាក់ប្រមាណជាង៤០០លានអឺរ៉ូ ដោយសារបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុននេះ បានធ្វើកូដកម្មមិនព្រមចូលធ្វើការក្នុងរយៈពេល២២ថ្ងៃ គិតត្រឹមថ្ងៃ ពុធ ទី២៥ ខែធ្នូនេះ ។ បុគ្គលិករបស់ក្រុមហ៊ុន SNCF បានធ្វើកូដកម្មដោយមិនចូលបម្រើការងារ ដោយប្រឆាំងជំទាស់នឹងកំណែទម្រង់ច្បាប់ចូលនិវត្តន៍ ហើយក្រុមសហជីពអ្នកបើកបរបានប្រកាសបន្តធ្វើកូដកម្ម រហូតដល់ក្រុមហ៊ុននេះ ចេញមុខដោះស្រាយទៅតាមការទាម ទាររបស់ពូកគេ ។ សូមរំលឹកជូនថា កាលពីឆ្នាំ២០១៨កន្លងទៅ ក្រុមហ៊ុនអយស្ម័យាន SNCF ក៏បានខាត បង់ទឹកប្រាក់ប្រមាណ ជាង៩០០លានអឺរ៉ូដែរ ដោយសារក្បួនបាតុកម្ម និងកូដកម្មរបស់បុគ្គលិក ដែលបានធ្វើអស់រយៈពេលជាង៣ខែ ដែលនាំអោយមានការខកខានសេវាកម្មរបស់ខ្លួនជាបន្តបន្ទាប់ ។ កាសែត Le Monde បានចុះផ្សាយបន្តទៀតថា ទំហំនៃការខាតបង់ទឹកប្រាក់របស់ក្រុមហ៊ុននេះ អាចនឹងមានបរិមាណកាន់តែច្រើនថែមទៀត ប្រស...
មេដឹកនាំជប៉ុននិងកូរ៉េខាងត្បូង ជួបគ្នានៅចិនដើម្បីដោះស្រាយភាពតានតឹង

មេដឹកនាំជប៉ុននិងកូរ៉េខាងត្បូង ជួបគ្នានៅចិនដើម្បីដោះស្រាយភាពតានតឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ស៊ីហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន និងលោក មូន ជេអ៊ីន (Moon Jae-in) ប្រធានាធិបតីរបស់កូរ៉េខាងត្បូង បានជួបពិភាក្សាគ្នាទ្វេភាគី នៅថ្ងៃអង្គារ ទី២៤ ខែធ្នូនេះ នៅទីក្រុង ឆឹងទូ (Chengdu) ប្រទេសចិន ។ ដែលនេះបើយោងតាមការចុះផ្សាយរបស់ Reuters ។ ជំនួបទ្វេភាគីរវាងលោក ស៊ីហ្សូ អាបេ និងលោក មូន ជេអ៊ីន ត្រូវបានធ្វើឡើងក្រោយ ពីមេដឹកនាំទាំងពីរ បានជួបពិភាក្សាជាមួយលោក លី ខឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីរបស់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំទាំងពីរទៅកាន់ប្រទេសចិន ។ កិច្ចពិភាក្សារវាងលោក ស៊ីហ្សូ អាបេ និងលោក មូន ជេអ៊ីន គឺផ្តោតសំខាន់ទៅលើភាពតានតឹងផ្នែកការទូត និងពាណិជ្ជកម្មជប៉ុន និងកូរ៉េខាងត្បូង ដែលបានកើតឡើងដោយសារតុលាការកូរ៉េខាងត្បូងបានសម្រេចអោយជប៉ុនចេញសំណងថ្លៃបង្ខំពលករកូរ៉េខាងត្បូងឲ្យធ្វើការលើសកម្លាំង ហើយជប៉ុនមិនចេញសំណង និងបានរឹត ត្បិតការលក់រ៉ែកម្រឲ្យកូរ៉េខាងត្បូងសម្រាប់ផលិតទូរស័...
UNFPA បានបើកកិច្ចប្រជុំប្រចាំឆ្នាំនៃការអនុវត្តផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ ឆ្នាំ​២០១៩​-២០២៣

UNFPA បានបើកកិច្ចប្រជុំប្រចាំឆ្នាំនៃការអនុវត្តផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ ឆ្នាំ​២០១៩​-២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រាជរដ្ឋាភិបាល និងអង្គការមូលនិធិសហប្រជាជាតិ (UNFPA) បានបើកកិច្ចប្រជុំប្រចាំឆ្នាំនៃការអនុវត្តផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ​២០១៩​-២០២៣​ (Country Programme Action Plan-equivalent 2019-2023)។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នេះ បានបញ្ជាក់ថា កិច្ចប្រជុំនេះដឹកដោយលោក អ៊ុត វុទ្ធី អគ្គលេខា ធិការរង គ.ជ.នា/ក.អ.ក និងលោក​Daniel Alemu តំណាងស្តីទីនៃមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ក្រោម​អធិបតីភាពលោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ គោលដៅចម្បងនៃកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្ម​ភាព​កម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសក្នុងឆ្នាំ២០១៩ និងកំណត់អាទិភាពសម្រាប់ឆ្នាំ២០២០។ សូមបញ្ជាក់ថា  ផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០១៩-២០២៣ របស...
ឥណ្ឌាបាញ់សាកល្បងមីស៊ីលប្រភេទថ្មីបានដោយជោគជ័យ

ឥណ្ឌាបាញ់សាកល្បងមីស៊ីលប្រភេទថ្មីបានដោយជោគជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កងទ័ពជំនាញរបស់ប្រទេសឥណ្ឌា បានបាញ់សាកល្បងបានដោយជោគជ័យនូវមីស៊ីលប្រភេទថ្មី កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូនេះ ដែលជាប្រភេទមីស៊ីល បាញ់ពីដីទៅលើអាកាសក្នុងប្រតិកម្មលឿនបំផុត (Quick Reaction Surface-to-Air Missile ដែល ហៅកាត់ថា QRSAM  នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានឥណ្ឌា ANI ។ ប្រភពដដែលបានបន្តថា ការបាញ់សាកល្បងមីស៊ីលប្រភេទថ្មីនេះ ត្រូវបានធ្វើឡើងនៅឆ្នេរសមុទ្រភាគខាងកើតឥណ្ឌា តាមគម្រោង មេដឹកនាំឥណ្ឌានឹងប្រគល់មីស៊ីលប្រភេទថ្មីនេះទៅឲ្យកងទ័ពរបស់ខ្លួននៅឆ្នាំ២០២១ខាងមុខ ដែលមីស៊ីលនេះអាចវាយប្រហារទៅលើសត្រូវក្នុងប្រតិកម្មក្នុងរយៈចម្ងាយ៣០គីឡូម៉ែត្រ និងអាចវាយប្រហារចំគោលដៅបានល្អបំផុតក្នុងសមរភូមិ ។ សូមរំលឹកថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា (India’s Defense Research and Development Organization) ដែលហៅកាត់ថា DRDO បានសាកល្បងប្រព័ន្ធបាញ់គ្រាប់រ៉ូកែតរយៈចម្ងាយឆ្ងាយពហុជំនាញ...
សម្តេចតេជោ៖ ស្នើឱ្យប្រទេសវៀតណាម បង្កើនការទិញទំនិញ ពីប្រទេសកម្ពុជាបន្ថែមទៀត

សម្តេចតេជោ៖ ស្នើឱ្យប្រទេសវៀតណាម បង្កើនការទិញទំនិញ ពីប្រទេសកម្ពុជាបន្ថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រទេសវៀតណាម បង្កើនការទិញទំនិញ ពីប្រទេសកម្ពុជា ព្រោះបច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមខុសគ្នាឆ្ងាយណាស់។ សម្តេចតេជោបានលើកឡើងបែបនេះនៅក្នុងឱកាសសម្ពោធដាក់ ឱ្យប្រើប្រាស់ផ្សារ ដោះដូរទំនិញកម្ពុជា និងវៀតណាម ជាលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ ។ សម្តេចបានស្នើឲ្យលោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រី វៀតណាម និងលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ត្រូវពិនិត្យឃើញអំពីចំនួនដែលវៀតណាម នាំចូលមកកម្ពុជា និងទំនិញពីកម្ពុជានាំចូលទៅវៀត ណាម គឺមានចំណុចខុសគ្នា ។ «ខ្ញុំស្នើដោយទទូចឱ្យវៀតណាមបង្កើននូវចំនួនដែលត្រូវទិញពីកម្ពុជា ក្នុងហ្នឹងវៀត ណាម បាននឹងកំពុងទិញអង្ករពីកម្ពុជា ចំនួន៣០ម៉ឺនតោន និងមានការទិញនូវផលិតផលមួយចំនួនផ្សេងទៀត ។ ខ្ញុំស្នើឱ្យវៀតណាម មើលទិញនូវទំនេញផ្សេងទៀត...
សម្តេចតេជោថា៖ គយ និងនគរបាលអន្តោប្រវេសន៍ មិនត្រូវធ្វើការរំខានប្រជាពលរដ្ឋ រកស៊ីនៅផ្សារគំរូព្រំដែននេះឡើយ​

សម្តេចតេជោថា៖ គយ និងនគរបាលអន្តោប្រវេសន៍ មិនត្រូវធ្វើការរំខានប្រជាពលរដ្ឋ រកស៊ីនៅផ្សារគំរូព្រំដែននេះឡើយ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ត្បូងឃ្មុំ ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ណែនាំ អភិបាលខេត្តត្បូងឃ្មុំ មន្រ្តីគយ និងប៉ូលិសអន្តោប្រវេសន៍ ឱ្យយកចិត្តទុកដាក់ ចំពោះផ្សារដោះដូរទំនិញកម្ពុជា និងវៀតណាម ព្រោះថា ប្រសិនបើផ្សារគំរូដោះដូរទំនិញកម្ពុជា និងវៀតណាមដែលសម្ភោធ នាពេលនេះបរាជ័យមិន ដំណើរការនោះ តំណែងចៅហ្វាយខេត្តត្បូងឃ្មុំក៏មិនអាចរក្សាបានដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទាំងមន្ត្រីគយ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ មិនត្រូវធ្វើការរំខានណាមួយដល់ប្រជាពលរដ្ឋ ដែលរកស៊ីនៅផ្សារគំរូព្រំដែនកម្ពុជានោះឡើយ​។ ប្រសិនជា មានការរំខានណាមួយ ប្រជាពលរដ្ឋនឹងបង្កើតច្រករបៀងរកស៊ីដោយខ្លួនឯង នោះហើយជាបញ្ហាដែលគ្រប់គ្រងអត់បាន ហើយនៅពេលដែលគ្រប់គ្រងអត់បាន អាចបើកឱកាសឱ្យឧក្រិដ្ឋជនគ្រឿងញៀន និងការធ្វើឧក្រិដ្ឋកម្មផ្សេងៗដោយប្រើច្រក របៀងទាំងនេះ ដូច្នេះហើយបានស្នើឱ្យធ្វើកិច្ចការនេះឱ្យបានម៉ត់ចត់។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា យ៉ា...
បារាំងលែងផ្គត់ផ្គង់រូបិយប័ណ្ណ ហ្វ្រង់សេអេហ្វអា ដល់ប្រទេស៨នៅអាហ្វ្រិកខាងលិចទៀតហើយ

បារាំងលែងផ្គត់ផ្គង់រូបិយប័ណ្ណ ហ្វ្រង់សេអេហ្វអា ដល់ប្រទេស៨នៅអាហ្វ្រិកខាងលិចទៀតហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីប្រទេសបារាំង បានប្រកាសថា ចាប់ពីឆ្នាំ២០២០ខាងមុខនេះទៅ បារាំងលែងផ្គត់ផ្គង់រូបិយប័ណ្ណ ហ្វ្រង់សេអេហ្វអា (Franc CFA) ដល់ប្រទេសទាំង៨នៅតំបន់អាហ្វ្រិកខាងលិចទៀតហើយ ។ នេះបើតាមការចុះផ្សាយរបស់ CNN ។ លោក អេម៉ានូអែល ម៉ាក្រុង បានថ្លែងថា ចាប់ពីពេលនេះទៅ ប្រទេសទាំង៨មានសិទ្ធិសម្រេចលើការចាយវាយរូបិយប័ណ្ណថ្មី អេកូ (Eco) ដោយខ្លួនឯង ហើយរូបិយប័ណ្ណនេះ នឹងត្រូវចាយវាយជំនួសរូបិយប័ណ្ណ ហ្វ្រង់សេអេហ្វអា ដែលផ្គត់ផ្គង់ដោយប្រទេស បារាំងនៅក្នុងប្រទេស៨នៅអាហ្វ្រិកខាងលិច ។ ប្រទេស៨នៅអាហ្វ្រិកខាងលិច ដែលចាយរូបិយប័ណ្ណ ហ្វ្រង់សេអេហ្វអា របស់បារាំងនោះ គឺមានប្រទេស ហ្គីណេប៊ីសាអូ កូឌីវ័រ នីហ៊្សេ សេណេហ្កាល់ បេណាំង តុងហ្គោ ម៉ាលី និងប្រទេសបួគីណាហ្វ ដែលជាសមាជិកនៃសហភាពសេដ្ឋកិច្ច និងរូបិយវត្ថុអាហ្រ្វិកខាងលិច (UEMAO) ។ សូមបញ្ជាក់ថា រូបិយប័ណ្ណ ហ្វ្រង់សេ​អេហ្វអា ត្រូវបានបង្កើតឡើងចាប់តាំ...