ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ថា៖ បុណ្យសមុទ្រនៅខេត្តកំពត ភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តលើសពីការរំពឹងទុក

រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ថា៖ បុណ្យសមុទ្រនៅខេត្តកំពត ភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តលើសពីការរំពឹងទុក

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
កំពត៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា ពិធីបុណ្យសមុទ្រនៅខេត្តកំពត មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តប្រមាណ ៩០ម៉ឺននាក់ ក្នុងរយះ៣ថ្ងៃ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ និងរលូន ដោយជោគជ័យ។ លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្ងៃទី១នៃពិធីបុណ្យមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកទស្សនាប្រមាណ ២០ម៉ឺននាក់ ថ្ងៃទី២ ជាថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមប្រមាណ ៤០ម៉ឺននាក់ និងថ្ងៃទី៣មានប្រមាណ ៣០ម៉ឺននាក់ សរុបគឺមានចំនួនប្រមាណ ៩០ម៉ឺននាក់ (ភ្ញៀវទៅទស្សនាតាមរមណីយដ្ឋាននានាក្នុងខេត្តកំពតមានប្រមាណ ៤ម៉ឺននាក់) ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,០០០នាក់ ពោលគឺលើសការរំពឹងទុកទៅទៀត។ កាលពីបុណ្យសមុទ្រនៅខេត្តកំពតជុំទី១ មានភ្ញៀវចូលទស្សនាកម្សាន្តតែ ៣៥ម៉ឺនប៉ុណ្ណោះ។ ពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នារាត...
ការគម្រាមពីកូរ៉េខាងជើង នាំឲ្យជប៉ុននិងកូរ៉េខាងត្បូងទៅពិភាក្សាជាមួយចិន

ការគម្រាមពីកូរ៉េខាងជើង នាំឲ្យជប៉ុននិងកូរ៉េខាងត្បូងទៅពិភាក្សាជាមួយចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងនាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅថ្ងៃចន្ទ ទី២៣ ខែធ្នូនេះ ក្នុងបំណងជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង ប្រធានាធិតី និងលោក លី ខឺឈាំងនាយករដ្ឋមន្ត្រីរបស់ប្រទេសចិន ។ នេះបើតាមការចុះផ្សាយរបស់ The japantimes News ។ ជំនួបត្រីភាគីរវាងមេដឹកនាំកំពូលនៃប្រទេសទាំង៣ គឺជប៉ុន ចិន និងកូរ៉េខាងត្បូង នឹងពិភាក្សាផ្តោតសំខាន់លើការគម្រាមពីកូរ៉េខាងជើងទៅលើសហរដ្ឋអាមេរិក ដោយកូរ៉េខាងជើងនឹងជូនកញ្ចប់កាដូជាការសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ប្រសិនបើអាមេរិកមិនចាប់ផ្តើមកិច្ចចរចាជាមួយកូរ៉េខាងជើងឡើងវិញនៅដំណាច់ឆ្នាំ២០១៩នេះ ។ The japantimes News បានបន្ថែមថា មូលហេតុដែលលោក មូន ជេអ៊ីន និងលោក ស៊ីនហ្សូ អាបេ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន គឺដោយសារមេដឹកនាំកំពូលនៃប្រទេសទាំងពីរយល់ថា ចិនមានឥទ្ធិពលគ្រប់គ្រាន់ក្នុងការដាក់សម្ពាធល...
បំណែកយានអវកាសក្រុមហ៊ុន ប៊ូអ៊ីងខូ វិលត្រឡប់ចុះចតលើផែនដីដោយជោគជ័យ

បំណែកយានអវកាសក្រុមហ៊ុន ប៊ូអ៊ីងខូ វិលត្រឡប់ចុះចតលើផែនដីដោយជោគជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បំណែកយានអវកាសរបស់ក្រុមហ៊ុន ប៊ូអ៊ីងខូ (Boeing Co.) បានវិលត្រឡប់មកចុះចតលើផែនដីបានដោយជោគជ័យ កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ ចុងឆ្នាំ២០១៩នេះ ក្រោយពីបានធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ ។ បំណែកយានអវកាសរបស់ក្រុមហ៊ុន ប៊ូអ៊ីងខូ បានចុះចតនៅលើវាលខ្សាច់នៃរដ្ឋ ញូម៉ិកស៊ីកូ សហរដ្ឋ អាមេរិក ដែលជាការចុះចតបំណែកយានអវកាសដោយជោគជ័យជាលើកដំបូងរបស់ក្រុមហ៊ុននេះ ។ លោក ស្ទីវ ស្ទិច (Steve Stich) អ្នកវិទ្យាសាស្ត្ររបស់អង្គការ ណាសា បាននិយាយថា បំណែកនៃយានអវកាសដែលបានចុះចតលើផែនដីនេះ នឹងត្រូវយកទៅជួសជុលសាជាថ្មី និងបង្ហោះទៅកាន់ទីសុញ្ញា កាសនៅពេលក្រោយម្តងទៀត ។ លោក ស្ទីវ ស្ទិច បានបន្ថែមថា បំបែកនៃយានអវកាសរបស់ក្រុមហ៊ុន ប៊ូអ៊ីងខូ នឹងត្រូវអភិវឌ្ឍន៍ឲ្យទៅជាយានអវកាសដឹកអវកាសយានិក ពីរនាក់ទៅកាន់ទីអវកាសក្នុងបេសកកម្មលើកក្រោយ ៕...
 ខេត្តមួយចំនួននៅកម្ពុជាអាកាសធាតុនឹងចុះត្រជាក់​ដោយ​សីតុណ្ហភាព​ពី១៧-១៩ °C ចាប់ពី​ថ្ងៃទី​២៤-៣០ ខែធ្នូ​នេះ

 ខេត្តមួយចំនួននៅកម្ពុជាអាកាសធាតុនឹងចុះត្រជាក់​ដោយ​សីតុណ្ហភាព​ពី១៧-១៩ °C ចាប់ពី​ថ្ងៃទី​២៤-៣០ ខែធ្នូ​នេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នេះ បានប្រកាសថា តាម រយៈ​ការតាមដាន​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់​ជារួម និង​ដោយឡែក​សម្រាប់​កម្ពុជា បង្ហាញ​ឲ្យ​ឃើញថា កម្ពុជា​យើងបាននិង​ បន្ត​ទទួលរង​នូវ​ឥទ្ធិពល​ នៃ​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ​ ។ នៅក្នុង​មហាសមុទ្រ​ភាគ​ខាងកើត​ហ្វីលីពីន ព្យុះ​ទី​២៩ ឈ្មោះ ហ្វា​ន់​ហ្វូ​ន ( PHANFONE ) បាន និង​កំពុងធ្វើដំណើរ​ឆ្លងកាត់​ហ្វីលីពីន រួច​បន្តដំណើរ​ចូល​សមុទ្រ​ចិន​ខាងត្បូង តែ​មិនមាន​ឥទ្ធិពល​អ្វី​ដល់​កម្ពុជា​យើង​ឡើយ​។​ ​សេចក្តីជូនដំណឹង ដដែលបានអាកាសឲ្យដេងថា  ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ ក្រសួង​ធនធានទឹក និង​ឧតុនិយម បង្ហាញថា ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​៖ ១-​ចាប់ពី​ថ្ងៃទី​២៦-២៩ ខែធ្នូ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ឦសាន មាន​ជាអាទិ៍​៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន នឹងម...
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត​ គ្រោងចំណាយថវិកាជាង ​២ពាន់លានដុល្លារ​អាមេរិក

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត​ គ្រោងចំណាយថវិកាជាង ​២ពាន់លានដុល្លារ​អាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា តាមសិក្សាជំហានដំបូងដោយទីភ្នាក់ងារ JICA ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងត្រូវចំណាយថវិកាប្រមាណជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងបែបនេះ ក្នុងពេលចុះពិនិត្យមើលស្ថានភាពកក ស្ទះចរាចរណ៍ផ្លូវជាតិលេខ១ ឋិតនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង រវាង​កម្ពុជា និងវៀតណាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ លោកស៊ុន ចាន់ថុល បញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតនេះ ក្រសួងបានចុះហត្ថលេ​ខា​​លើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុនឯកជនរួចហើយដោយទុករយៈពេល១៨ខែ ដើម្បី​ឱ្យសិក្សាលម្អិត និងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងឈានទៅរកការចរចាកិច្ចព្រមព្រៀងសម្បទានរវាងរដ្ឋា ភិបាល និងក្រុមហ៊ុនឯកជន។ ផ្លូវល្បឿនលឿន គឺជាផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបែងចែកទ្រូងផ្លូវជាពីរ​ចំណែ​ក​​ខុសទិសគ្នា​ឬ​ចែ...
ពលរដ្ឋអាមេរិក៤២%ចង់ឲ្យលោកដូណាល់ ត្រាំ ចុះចេញពីតំណែង

ពលរដ្ឋអាមេរិក៤២%ចង់ឲ្យលោកដូណាល់ ត្រាំ ចុះចេញពីតំណែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
យោងតាមការស្ទង់មតិរបស់ Ipsos opinion poll ដែលត្រូវបានផ្សព្វផ្សាយតាម Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូនេះ បានបង្ហាញថា ប្រជាពលរដ្ឋអាមេរិក ៤២% ចង់ឲ្យប្រធានាធិបតីរបស់សហ​រដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចាកចេញពីតំណែង ទៅតាមការចោទប្រកាន់របស់គណបក្សប្រជាធិប តេយ្យ ។ Ipsos opinion poll ក៏បានធ្វើការស្ទង់មតិប្រជាពលរដ្ឋផងដែរ ពាក់ព័ន្ធនឹងការចោទប្រកាន់លោក ត្រាំ ពីបទរំលោភអំណាច ដោយប្រជាពលរដ្ឋអាមេរិក ៥៣% យល់ថា លោក ត្រាំ ពិតជារំលោភអំណាចហួស ដែនកំណត់របស់ខ្លួន ទៅតាមការចោទប្រកាន់របស់គណបក្សប្រជាធិបតេយ្យមែន ។ ចំណុចមួយទៀត Ipsos opinion poll បានស្ទង់មតិប្រជាពលរដ្ឋលើសំនួរថាតើលោក ត្រាំ ពិតជាបានរារាំងរដ្ឋសភាមិនអោយចោទប្រកាន់រូបលោកមែនឫ? ការស្ទង់មតិបង្ហាញថា ប្រជាពលរដ្ឋអាមេរិក ៥១% យល់ថា លោក ត្រាំ ពិតជារារាំងរដ្ឋសភាមិនអោយចោទប្រកាន់ប្រធានាធិបតីរូបនេះមែន ។ សូមបញ្ជាក់ជូនថា កាលពីថ្ងៃពុធ ទី១៨ ខែធ្នូនេះ សមាជិករដ្ឋសភារបស់សហ...
ចិននិងសហរដ្ឋអាមេរិកភ្ជាប់ទំនាក់ទំនងក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជជំហ៊ានទី១

ចិននិងសហរដ្ឋអាមេរិកភ្ជាប់ទំនាក់ទំនងក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជជំហ៊ានទី១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហ្កៅ ហ្វឹង (Gao Feng) អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានប្រកាសថា ក្រុមតំណាង ផ្នែកពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក កំពុងភ្ជាប់ទំនាក់ទំនងគ្នា ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជជំហ៊ានទី១ (Phase 1 deal) រវាងប្រទេសទាំងពីរ ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារ Reuters នៅទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ។ លោក ហ្កៅ ហ្វឹង បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជជំហ៊ានទី១រវាងចិន និងអាមេរិកត្រូវបានប្រកាសចាប់តាំងពីចុងសប្តាហ៍មុន ។ ប៉ុន្តែមេដឹកនាំនៃប្រទេសទាំងពីរមិនទាន់បានចុះហត្ថលេខានោះទេ ។ កិច្ចព្រមព្រៀងពាណិជ្ជជំហ៊ានទី១ចិន និងអាមេរិក គឺភាគីចិនបានព្រមព្រៀងបង្កើនការទិញទំនិញ និងសេវាកម្មពីសហរដ្ឋអាមេរិកក្នុងតម្លៃទឹកប្រាក់យ៉ាងហោចណាស់២០០ពាន់លានដុល្លារក្នុងមួយឆ្នាំ និងបង្កើនការទិញផលិតផលកសិកម្មក្នុងតម្លៃទឹកប្រាក់៤០ពាន់លានដុល្លារបន្ថែមទៀត លើទឹកប្រាក់ ២៤ពាន់លានដុល្លារ ដែលចិនបានទិញកាលពីឆ្នាំ២០១៧កន្ល...
សភា​អាមេរិក​បោះ​ឆ្នោត​លើ​មាត្រា​ចោទ​ប្រកាន់​ទម្លាក់​តំណែង​លោកដូ ណាល់ត្រាំ

សភា​អាមេរិក​បោះ​ឆ្នោត​លើ​មាត្រា​ចោទ​ប្រកាន់​ទម្លាក់​តំណែង​លោកដូ ណាល់ត្រាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
​សភា​សហរដ្ឋអាមេរិក​បាន​បោះឆ្នោត ​ដើម្បី​ឈាន​ទៅ​រក​ការចោទប្រកាន់​ទម្លាក់​តំណែង​លោក​ប្រធានា ធិបតីដូណាល់ ត្រាំ Donald Trump ក្នុង​ការ​បោះឆ្នោត​ទាំង​យប់​ជា​ប្រវត្តិសាស្ត្រ ដែល​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​​ទាំង​២ ​គណបក្ស​បែកបាក់​គ្នា​។ នៅ​ក្នុង​ការបោះឆ្នោត​ជា​លើកដំបូង​នៃ​គណបក្ស​ទាំង​២ សមាជិក​សភា​ត្រូវ​បាន​ផ្ដល់​រយៈពេល​ឲ្យ​ត្រឹម ​១៥​នាទី​ដើម្បី​បោះឆ្នោត​លើ​មាត្រា​ចោទប្រកាន់​ពី​បទ​លោកត្រាំ រំលោភ​អំណាច​ ។ ​បន្ទាប់ពី​​ជជែក​ដេញដោល​ក្នុង​រយៈពេល​មួយថ្ងៃ​មក​ ប្រធាន​សភា​របស់​គណបក្ស​ប្រជា​ធិប​តេយ្យ​ លោកស្រី Nancy Pelosi បាន​ប្រកាស​ថា ​សមាជិក​សភា​កំពុង​បង្កើន​ការពារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ។ ប៉ុន្តែ​លោក ត្រាំ បាន​ទទូច​ថា ​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​ ដោយ​ការ​វាយ​ប្រហារ​ទៅ​លើ​សហរដ្ឋអាមេរិក​ខ្លួនឯង ។ សូមបញ្ជាក់ថា លោក ​ត្រាំ នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទី៣ ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​។ ប្រសិនបើ...
សហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មលើអាល្លឺម៉ង់ពីបទតភ្ជាប់បំពង់បង្ហូរឧស្ម័នពីរុស្ស៊ី

សហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មលើអាល្លឺម៉ង់ពីបទតភ្ជាប់បំពង់បង្ហូរឧស្ម័នពីរុស្ស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនមួយ ចំនួនរបស់ប្រទេស អាល្លឺម៉ង់ ដែលជាប់ពាក់ព័ន្ធជាមួយនឹងគម្រោងតភ្ជាប់បំពង់បង្ហូរឧស្ម័ន ណត ស្ទ្រីមធូ (Nord Stream 2) ពីប្រទេសរុស្ស៊ីទៅកាន់អាល្លឺម៉ង់ ​។​ នេះយោងតាមការចុះ ផ្សាយរបស់ RT ។ ទណ្ឌកម្មអាមេរិកត្រូវបានធ្វើឡើងជាការឆ្លើយតបទៅអាល្លឺម៉ង់ ដែលបានចុះកិច្ចព្រម ព្រៀងជាមួយរុស្ស៊ីក្នុងការតភ្ជាប់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ពីរុស្ស៊ីទៅអាល្លឺម៉ង់ ដែល រុស្ស៊ីអាចបង្ហូរឧស្ម័នប្រមាណជាង៥៥ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំតាមបំពង់បង្ហូរឧស្ម័ន Nord Stream 2 នេះទៅឲ្យអាល្លឺម៉ង់ ។ សូមបញ្ជាក់ថា គម្រោងតភ្ជាប់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ពីរុស្ស៊ីទៅ អាល្លឺម៉ង់ ត្រូវបានចាប់ផ្តើម សាងសង់ចាប់តាំងពីដើមឆ្នាំ២០១៨ និងត្រូវបញ្ចប់នៅឆ្នាំ២០២០ ខាងមុខនេះ ដែល Nord Stream 2 នេះ មានប្រវែង ១២២២ គីឡូម៉ែត្រ ដោយតភ្ជាប់ពីរុស្ស៊ី កាត់តាមបាតសមុទ្រ បាល់ទិក (Baltic...
ក្រសួងកសិកម្ម​ ៖ គាំទ្រជប៉ុន មកបណ្តាក់ទុនវិនិយោគ ដើម្បីឱកាសដល់កសិករកម្ពុជាយល់ដឹងក្នុងវិស័យកសិកម្ម

ក្រសួងកសិកម្ម​ ៖ គាំទ្រជប៉ុន មកបណ្តាក់ទុនវិនិយោគ ដើម្បីឱកាសដល់កសិករកម្ពុជាយល់ដឹងក្នុងវិស័យកសិកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុនលើកទី៥ ស្ដីពី "ខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង" កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។ លោក MIKAMI- Masahiro ឯកអគ្គរាជទូតជប៉ុន បានមានចំណាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលគួរជាទីមោទនរបស់រាជរដ្ឋាភិបាល ក៏ដូច ជាប្រជាជនកម្ពុជា ។ លោកបានបញ្ជាក់ថា វិស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេស កម្ពុជា ។  ដើម្បីឲ្យវិស័យនេះមានការរីកចម្រើនបន្ថែមទៀត ចាំបាច់ត្រូវជំរុញឲ្យបានសកម្ម និងមានប្រសិទ្ធភាពក្នុងការដោះស្រាយញ្ហាដែលកសិករកំពុងប្រឈម ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម តម្លៃ បន្ថែម ជំរុញការកែច្នៃ វេចខ្ចប់ គុណភាព និងអនាម័យ ឈានឆ្ពោះទៅធ្វើការប្រកួតប្រជែងដើម្បីនាំចេញ។ លោកអគ្គរាជទូត សង្ឃឹមថា គ្រឹះក្ន...