ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ប៉ាគិស្ថានព្រមានឥណ្ឌាក្នុងវេទិកាអង្គការសហប្រជាជាតិស្តីពីវិបត្តិជនភៀសខ្លួន

ប៉ាគិស្ថានព្រមានឥណ្ឌាក្នុងវេទិកាអង្គការសហប្រជាជាតិស្តីពីវិបត្តិជនភៀសខ្លួន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា អង្គការសហប្រជាជាតិបានបើកវេទិកាជាលើកដំបូង រយៈពេលពីរថ្ងៃ គឺនៅថ្ងៃអង្គារ និងថ្ងៃពុធ ទី១៨ ខែធ្នូនេះ នៅទីក្រុងសឺណែវ ប្រទេសស្វីស ស្តីពីវិបត្តិជនភៀសខ្លួននៅជុំវិញពិភពលោកសម្រាប់ឆ្នាំ២០១៩ និងឆ្នាំបន្ទាប់ទៀត ដែលចេះតែកើនឡើងជាលំដាប់ ។ ក្នុងវេទិកានេះ នាយករដ្ឋមន្ត្រីរបស់ប្រទេសប៉ាគិស្ថាន លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) បានព្រមាន ថា ប្រសិនបើមេដឹកនាំរបស់ប្រទេសឥណ្ឌា នៅតែប្រកាន់យកគោលនយោបាយថ្មី ក្នុងជម្លោះនៅតំបន់ កាស្មៀរ (Kashmir region) បន្តទៀត វិបត្តិជនភៀសខ្លួននៃប្រទេសទាំងពីរនឹងអាចកើតឡើងនៅពេលខាងមុខ ។ របាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា ជនភៀសខ្លួននៅជុំវិញពិភពលោកក្នុងឆ្នាំ ២០១៩នេះ បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងបរិមាណជាង២៦លាននាក់ ក្នុងចំណោមជន បម្លាស់ទីសរុបប្រមាណជាង៧១លាននាក់ ដែលបានរត់ចេញពីប្រទេសកំណើតរបស់ខ្លួនដោយសារសង្គ្រាម ក្រីក្រ និងគ្រោះទុរ្ភិក្ស ៕ ...
ក្រសួងពាណិជ្ជកម្ម ប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ

ក្រសួងពាណិជ្ជកម្ម ប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានបញ្ជាក់​ថា​ កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការពង្រឹងសមត្ថភាពផលិត និងផ្គត់ផ្គង់របស់សហគ្រិនក្នុងស្រុក ការធ្វើពិពិធកម្មទីផ្សារនាំចេញក្នុងតំបន់ និងដៃគូអាស៊ាន ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីនានា ដំណាលគ្នានឹងការយកចិត្តទុកដាក់លើវិស័យកម្មសិទ្ធិបញ្ញា និងកិច្ចការពារអ្នកប្រើប្រាស់ ជាពិសេសបង្កើនប្រសិទ្ធភាពត្រួតពិនិត្យ និងបង្ក្រាបការក្លែងបន្លំទំនិញ និងសេវាកម្មគ្រប់ប្រភេទ។ លោករដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពស្ថាប័ន តាមរយ...
ចិនប្រកាសឲ្យប្រើប្រាស់នាវាដឹកយន្តហោះចម្បាំងទី២ ឈ្មោះ ហ្សានតុង

ចិនប្រកាសឲ្យប្រើប្រាស់នាវាដឹកយន្តហោះចម្បាំងទី២ ឈ្មោះ ហ្សានតុង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវនាវាដឹកយន្តហោះចម្បាំងទី២របស់ខ្លួន ឈ្មោះ ហ្សានតុង (Shandong) ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post ។ កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ។ ពិធីប្រគល់នាវាដឹកយន្តហោះចម្បាំងទី២ទៅឲ្យកងទ័ពជើងទឹកចិន ត្រូវបានធ្វើឡើងនៅមូលដ្ឋានកងទ័ពជើងទឹកចិន សាន់យ៉ា (Sanya) ដែលមានទីតាំងនៅភាគខាងត្បូងនៃកោះហៃណាន នៅក្នុងសមុទ្រចិនខាងត្បូង ដែលចិនកំពុងមានជម្លោះដណ្តើមកម្មសិទ្ធិដែនទឹកជាមួយប្រទេសវៀតណាម ព្រុយណេ ហ្វីលីពីន និងម៉ាឡេស៊ី ។ សូមរំលឹកជូនថា កាលពីឆ្នាំ២០១២កន្លងទៅ ប្រមុខដឹកនាំកំពូលរបស់ប្រទេសចិន បានប្រគល់នាវាដឹកយន្តហោះចម្បាំងចម្បាំងទី១ឈ្មោះ លីអៅនីង (Liaoning) ដែលជានាវាដឹកយន្តហោះចម្បាំងរបស់អតីតសហភាពសូវៀត ហើយចិនបានទិញពីប្រទេសអ៊ុយក្រែន និងយកទៅជួសជុលឡើងវិញ ប៉ុន្តែនាវាដឹកយន្តហោះចម្បាំងទី២របស់ចិន ហ្សានតុង ...
ហុងកុងខាតបង់ទឹកប្រាក់វិនិយោគជាង៥ពាន់លានដុល្លារអាមេរិកដោយសារក្បួនបាតុកម្ម

ហុងកុងខាតបង់ទឹកប្រាក់វិនិយោគជាង៥ពាន់លានដុល្លារអាមេរិកដោយសារក្បួនបាតុកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ធនាគាររបស់ប្រទេសអង់គ្លេស Bank of England បានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃអង្គារ ទី១៧ ខែធ្នូនេះ ស្តីពីស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារកណ្តាល (Central Bank’s Financial Stability Report) ដែលបង្ហាញថា ទីក្រុងហុងកុង បានខាតបង់ទឹកប្រាក់វិនិយោគ ប្រមាណជាង៥ពាន់លានដុល្លារអាមេរិក ដោយសារតែក្បួនបាតុ កម្មរបស់ប្រជាបាតុករ ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ របាយការណ៍បានឲ្យដឹងថា ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករនៅទីក្រុងហុងកុង បានអូសបន្លាយអស់រយៈពេលជាង៦ខែហើយ ហើយក្នុងរយៈពេលនេះ លំហូរចូលទឹកប្រាក់សម្រាប់ទុនវិនិយោគជាង៥ពាន់លានដុល្លារអាមេរិក ស្មើនឹង១.២៥%នៃផលិត ផលសរុបក្នុងស្រុកត្រូវបានអាក់ខាន ដោយសារក្បួនបាតុកម្ម ។ របាយការណ៍របស់ធនាគាររបស់ប្រទេសអង់គ្លេស Bank of England ដដែលបានបន្តថា ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករហុងកុង មិនត្រឹមតែបំផ្លាញលំហូរចូលទឹកប្រាក់សម្រាប់ទុនវិនិយោគ ជាង៥ពាន់លានដុល្លារអាមេរិកទេ ក្បួនបាតុកម្មនៅហុងកុ...
វៀតណាមចោទប្រកាន់ចិនពីបទរំលោភតំបន់សេដ្ឋកិច្ចពិសេសនៅសមុទ្រចិនខាងត្បូង

វៀតណាមចោទប្រកាន់ចិនពីបទរំលោភតំបន់សេដ្ឋកិច្ចពិសេសនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសវៀតណាម លោក ង្វៀន ហ្កុក ឌុង (Nguyen Quok Dung) បានចោទប្រកាន់មេដឹកនាំរបស់ប្រទេសចិន នៅថ្ងៃអង្គារ ទី១៧ ខែធ្នូនេះពីបទរំលោភបំពានលើតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ។ ការចោទប្រកាន់របស់លោក ង្វៀន ហ្កុក ឌុង ត្រូវបានធ្វើឡើងក្រោយពីនាវារុករកប្រេង និងនាវាល្បាតរបស់ប្រទេសចិន បានចូលទៅក្នុងដែនទឹកនៅសមុទ្រខាងត្បូង ដែលវៀតណាមអះអាងថាជារបស់ខ្លួន អស់រយៈពេលជាច្រើនខែ ។ លោក ង្វៀន ហ្កុក ឌុង បានថ្លែងថា លោកសង្ឃឹមថា មេដឹកនាំរបស់ប្រទេសចិននឹងបញ្ឈប់សកម្មភាពវ៉ាងទីយកដែនទឹកភាគច្រើននៅសមុទ្រចិនខាងត្បូងនៅឆ្នាំ២០២០ខាងមុខនេះ ដែលអាចបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរបាន ។ សូមបញ្ជាក់ថា ប្រទេសជាសមាជិកអាស៊ានចំនួន៤ប្រទេស មានប្រទេសព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម មានជម្លោះជាមួយប្រទេសចិនក្នុងការដណ្តើមយកកម្មសិទ្ធនៅសមុទ្រចិនខាងត្បូង ហើយវ...
លោកសាយ សំអាល់ ថា៖កម្ពុជាកំពុងសិក្សាលក់កាបូន ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់​ នៅខេត្ត​ស្ទឹងត្រែង

លោកសាយ សំអាល់ ថា៖កម្ពុជាកំពុងសិក្សាលក់កាបូន ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់​ នៅខេត្ត​ស្ទឹងត្រែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា  មាន​តែប្រទេសកម្ពុជានិងប្រទេស ឥណ្ឌូនេស៊ីប៉ុណ្ណោះនៅក្នុងតំបន់អាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។ «យើងកំពុងតែធ្វើការសិក្សានិងបន្តលក់កាបូននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងបន្ថែមទៀត»។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងបែបនេះ ក្នុងពិធីផ្តល់ប័ណ្ណសរសើរដល់ក្រុមការងាររ៉េដបូកជាតិនៅទីស្តីការក្រសួង​បរិស្ថាន កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានបញ្ជាក់ថា ការខិត​ខំប្រឹងប្រែងគ្រប់គ្រងតំបន់ការពារធម្មជាតិបានល្អប្រសើរ យើងបានលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ។ សុមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារអាម...
ក្រុមហ៊ុនSmart Axiata បានបោះទុនវិនិយោគ១,៤០០លានដុល្លារលើច្ចេកវិទ្យាថ្មីនិងប្រព័ន្ធល្បឿនលឿន5G

ក្រុមហ៊ុនSmart Axiata បានបោះទុនវិនិយោគ១,៤០០លានដុល្លារលើច្ចេកវិទ្យាថ្មីនិងប្រព័ន្ធល្បឿនលឿន5G

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ប្រធានក្រុមហ៊ុន Axiata Group Berhad លោក តាន់ស្រ៊ី ចាមាលូឌីន អ៊ីប្រាហ៊ីម (TAN SRI JAMALUDIN IBRAHIM) ក្នុងជំជួបពិភាក្សាការងារជាមួយសម្តេចតេជោនៅថ្ងៃ ទី ១៧ ខែធ្នូនេះថា ក្រុមហ៊ុន Smart Axiataបានបោះទុនវិនិយោគនៅកម្ពុជាអស់ប្រមាណ១,៤០០ លានដុល្លារអាមេរិកហើយ ហើយក្រុមហ៊ុនកំពុងមានគម្រោងវិនិយោគបង្កើតបន្ថែមទៀតគឺការវិនិយោគលើបច្ចេកវិទ្យាថ្មី ទំនើប រួមទាំងប្រព័ន្ធល្បឿនលឿន 5G ផងដែរ។ លោកបានថ្លែងទៀតថា ការវិនិយោគរបស់ក្រុមហ៊ុន Smart Axiata គឺមិនត្រឹមតែដើម្បីរកផលចំណេញនោះទេ ប៉ុន្តែគឺមានគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក៏ដូចជាសង្គមជាតិកម្ពុជាផងដែរ។ លោកបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុនSmart បានចូលរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការសង្គមដូចជាលើ វិស័យអប់រំ វិស័យសុខាភិបាលក៏ដូចជាវិស័យបរិស្ថាន និងកីឡាផងដែរ ហើយក្រុមហ៊ុន Smart Axiata នឹងបន្តពង្រីកវិសាលភាពរបស់ក្រុមហ៊ុនបន្តទៀតដែលនឹងគ្របដណ្ដប់ទៅតាមទីជនបទនៅទូទាំ...
ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម មានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម មានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មណ្ឌលគីរី ៖  ធនាគារអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើក ទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ ដែលព្រឹត្តទៅនៅភូមិដំណាក់នាគខេត្តមណ្ឌលគីរី ។ កាល ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ។ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោក សាន វិសាល សមាជិកក្រុមប្រឹក្សា ភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ លោក ចាន់ សីហា អគ្គនាយករង និងជាតំណាងបុគ្គលិក នៃធនា គារអភិវឌ្ឍន៍ជនបទ ។ លោក កៅ ថាច បានអបអរសាទរនិងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលសម្រេចបានដ៏ល្អប្រសើររបស់នាយកដ្ឋាន និងអង្គភាពគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំបំពេញការងារ បានល្អប្រសើរ ហើយសមិទ្ធ ផលសម្រេចបានទាំងអស់នេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញ ពីការរីកចម្រើនរបស់ធនាគារអភិវឌ្ឍន៍ជន បទពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាល និងថ្នាំដឹកនាំ របស់ធនាគារអភិវឌ្ឍជនបទ។ លោកកៅ ថាច បានណែនាំដល់បុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ ទាំងអស់ឱ្យខិតខំប្រឹងប...
ចិនកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកក្នុងទំនាក់ទំនងពាណិជ្ជកម្ម

ចិនកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកក្នុងទំនាក់ទំនងពាណិជ្ជកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន  បានថ្លែងកាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូនេះ ថា ចិនកំពុងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកក្នុងទំនាក់ទំនងពាណិជ្ជ កម្ម ដោយងាកទៅពង្រឹងទំនាក់ទំនង ជាមួយសហភាពអឺរ៉ុប ទាំងខាងនយោបាយ និងខាងពាណិជ្ជកម្ម ។ នេះបើតាមការចុះផ្សាយរបស់ CNBC ។ លោក វ៉ាង យី បានបន្ថែមថា សហភាពអឺរ៉ុបនឹងក្លាយជាដៃគូដ៏សំខាន់របស់ប្រទេសចិន ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រួមបញ្ចូលទាំងប្រទេសរុស្ស៊ី និងជប៉ុនផងដែរ ដោយពឹង ផ្អែកកាន់តែតិចលើទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិកនៅពេលខាងមុខ ។ រដ្ឋមន្ត្រីការបរទេសចិន បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស អាស៊ី អឺរ៉ុប នៅប្រទេសអេស្ប៉ាញ ដោយមានរដ្ឋមន្ត្រីការបរទេសមកពីតំបន់អាស៊ី និងអឺរ៉ុប ចូលរួម ដោយពិភាក្សាផ្តោតសំខាន់លើទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចនៃតំបន់ទាំងពីរ ជាពិសេសជាមួយប្រទេសចិន ៕  ...
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិន ពិនិត្យសុខភាពបញ្ហាភ្នែកដល់ប្រជាពលរដ្ឋកម្ពុជា

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិន ពិនិត្យសុខភាពបញ្ហាភ្នែកដល់ប្រជាពលរដ្ឋកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការ ងារ ជាមួយលោក លឿង ជុនយីង អនុប្រធានគណៈកម្មការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជន ចិន និង ជាប្រធានមជ្ឈមណ្ឌលខ្សែក្រវាត់ និងផ្លូវនៃទីក្រុងហុងកុង ប្រទេសចិន។ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩នេះ ។ លោក លឿង ជុនយីង បានរាយការណ៍ជូនសម្ដេចតេជោថា នេះជាលើកទី២ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ចិនមកជួយពិនិត្យសុខភាពដល់ប្រជាពលរដ្ឋកម្ពុជាដែលមានបញ្ហាភ្នែកនៅខេត្តកំពង់ចាម។ លោក លឿង ជុនយីង បានបញ្ជាក់ថា ប្រជាជនកម្ពុជាមានបញ្ហាភ្នែកកើតកន្ទុយថ្លែនច្រើន នឹងបញ្ហាភ្នែកដ៏ទៃទៀត ក្នុងន័យនេះ លោកនឹងរៀបចំឲ្យមានមជ្ឈមណ្ឌលជួយដល់ប្រជាពលរដ្ឋខេត្តកំពង់ចាមដែលមានបញ្ហាភ្នែកឱ្យជាសះស្បើយទាំងអស់គ្នា។  ការព្យាបាលភ្នែកកន្ទុយថ្លែនគឺជាការងាយបំផុត មិនមានគ្រោះថ្នាក់ ហើយមិនមានការឈឺចាប់នោះទេ និយាយរួមការងារនេះគឺជាការងារមិនគួរឲ្យមានការព្រួយបារម្ភនោះទេ តែជាការងារដែ...