ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីនឹងជួបអ្នកកាសែតជា​លើក​ទី​៤ធ្វើ​ឡើងនៅ​ថ្ងៃទី​១៤ខែមករាឆ្នាំ​២០២០​

នាយករដ្ឋមន្ត្រីនឹងជួបអ្នកកាសែតជា​លើក​ទី​៤ធ្វើ​ឡើងនៅ​ថ្ងៃទី​១៤ខែមករាឆ្នាំ​២០២០​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បើតាម​លិខិត​របស់​គណៈរដ្ឋមន្ត្រី ជម្រាបជូន ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងជួបអ្នកកាសែតជា​លើក​ទី​៤ធ្វើ​ឡើង នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០​។
ហ្វីលីពីនអាចជាអតិថិជនដំបូងដែលទិញមីស៊ីលល្បឿនលឿនជាងសម្លេងពីឥណ្ឌានិងរុស្ស៊ី

ហ្វីលីពីនអាចជាអតិថិជនដំបូងដែលទិញមីស៊ីលល្បឿនលឿនជាងសម្លេងពីឥណ្ឌានិងរុស្ស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសហ្វីលីពីនអាចក្លាយជាអតិថិជនដំបូងគេក្នុងតំបន់ ដែលនឹងសម្រេចចិត្តទិញមីស៊ីលបាញ់តម្រង់គោលដៅប្រភេទ BrahMos (BrahMos supersonic cruise missile) ដែល​​ត្រូវបានផលិតរួមគ្នាដោយប្រទេសឥណ្ឌា និងរុស្ស៊ី ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Hindustan Times ដែលបានចុះផ្សាយនៅថ្ងៃចន្ទ ទី០៩ ខែធ្នូនេះ ។ មីស៊ីលបាញ់តម្រង់គោលដៅប្រភេទ BrahMos គឺជាមីស៊ីលរយៈចម្ងាយមធ្យម ដែលអាចហោះហើរបានក្នុងរយៈចម្ងាយ៥០០គីឡូម៉ែត្រ និងមានល្បឿនលឿនជាងសម្លេង ដែលឥណ្ឌា​​​​បានសាកល្បងមីស៊ីលប្រភេទនេះដោយជោគជ័យដោយបាញ់ចេញពីយន្តហោះចម្បាំងប្រភេទ Su-30 ដែលបានទិញពីរុស្ស៊ី ។ សូមរំលឹកថា អង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍វិស័យការពាររបស់ប្រទេសឥណ្ឌា (Defence Research and Development Organization) ដែលហៅកាត់ថា DRDO និងសហគ្រាសរដ្ឋសហព័ន្ធរបស់ប្រទេសរុស្ស៊ី (Federal State Unitary)បានបង្កើតក្រុមហ៊ុនរូមគ្នាមួយឈ្មោះ BrahMos Aerospace កាលពីថ្ងៃទី១២ ខែកុ...
ព្រះសង្ឃជប៉ុន ក្នុងប្រទេសជប៉ុន រៀបចំពិធីបុណ្យឧទ្ទិសមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី

ព្រះសង្ឃជប៉ុន ក្នុងប្រទេសជប៉ុន រៀបចំពិធីបុណ្យឧទ្ទិសមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី

ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមទំព័រហ្វេសប៊ុករបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ទេសសូ (Tesso Sisowath) បានឲ្យដឹងថា ព្រះសង្ឃជប៉ុន និងពុទ្ធសាសនិករាប់រយអង្គ-អ្នក នៅក្នុងប្រទេសជប៉ុន បានរៀបចំពិធីបុណ្យឧទ្ទិសមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ដល់ព្រះរាជបុត្រី សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី។ ទំព័រហ្វេសប៊ុកនេះបានសរសេរថា ព្រះតេជព្រះគុណបណ្ឌិត Kyuse Enshinjoh បានដឹកនាំប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសលដល់ព្រះរាជបុត្រី សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី នៅក្នុងវត្ត Nenbutsushu Sampoza Muryojuji នាទីក្រុងកូបេ ប្រទេសជប៉ុន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩នេះ។ នៅក្នុងពិធីសាសនា ក្នុងប្រទេសជប៉ុននេះ ក៏មានការយាងចូលរួមព្រះរាជវង្សានុវង្សកម្ពុជាផងដែរ ប៉ុន្តែមិនមានបញ្ជាក់ឲ្យបានច្បាស់លាស់ឡើយ ដែលតាមរយៈរូបថត គេគ្រាន់តែឃើញព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ទេសសូ បានយាងដុតធុបនៅក្នុងឱកាសនោះ។ កាលពីពេលថ្មីៗ កន្លងមកនេះ ព្រះសង្ឃជប៉ុនរា...
ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងធនធានទឹក និងឧតុនិយម លើការងារស្រោចស្រព ដើម្បីដោះស្រាយទឹកជូនដល់បងប្អូនប្រជាកសិករ

ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងធនធានទឹក និងឧតុនិយម លើការងារស្រោចស្រព ដើម្បីដោះស្រាយទឹកជូនដល់បងប្អូនប្រជាកសិករ

ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងធនធានទឹក និងឧតុនិយម លើការងារស្រោចស្រព ដើម្បីដោះស្រាយទឹកជូនដល់បងប្អូនប្រជាកសិករ នៅក្នុងប្រទេសកម្ពុជា។ ការកោតសរសើរ និងវាយតម្លៃបែបនេះ ធ្វើឡើងនៅក្នុងការពិគ្រោះពិភាក្សាផ្តល់ធាតុចូលក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាពតី ដែលឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម បានធ្វើបទបង្ហាញស្ដីពីការវិវឌ្ឍរីកចម្រើនលើវិស័យធនធានទឹក និងឧតុនិយមជូនដល់អង្គប្រជុំ។ តាមរយៈបទបង្ហាញនេះ ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងធនធានទឹក និងឧតុនិយម ដែលបានធ្វើការអភិវឌ្ឍជាបន្តបន...
ផ្លូវជាតិលេខ២ ​និងលេខ២២ ​​នឹង​ចាប់ផ្តើម​សាងសង់​​នៅ​ឆ្នាំ​​២០២០​ខាងមុខនេះក្នុង​តម្លៃទឹកប្រាក់ប្រមាណ៥៦លានដុល្លារអាមេរិក

ផ្លូវជាតិលេខ២ ​និងលេខ២២ ​​នឹង​ចាប់ផ្តើម​សាងសង់​​នៅ​ឆ្នាំ​​២០២០​ខាងមុខនេះក្នុង​តម្លៃទឹកប្រាក់ប្រមាណ៥៦លានដុល្លារអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា  ​ផ្លូវជាតិ​លេខ​ ២១​ ពី​ក្រុង​​តាខ្មៅ​ ទៅស្រុក​កោះធំ​ ហើយ​ជាមួយ​នឹងការ​បើ​ករ​ដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​ ២ និង​ ផ្លូវជាតិ​លេខ​ ២២​ នៅ​ឆ្នាំ​២០២០​ខាងមុខ​។ លោក រដ្ឋមន្ត្រី  បានបញ្ជាក់បែបនេះ ក្នុង​វេទិកា​សំណេះសំណាល​ស្ដីពី​ចល័ត​ភាព​ក្នុង​ទីប្រជុំជន​ នា​ថ្ងៃទី​ ៥ ខែធ្នូ​ ២០​១៩​។ បើតាមលោក រដ្ឋមន្ត្រីស៊ុន ចាន់ថុល បញ្ចាក់ថា  នាពេលនេះ គ្រឿងចក្រ​បាន​មកដល់​ប្រទេស​កម្ពុជា​បណ្តើរ​ហើយ​ និង​ថវិកា​ក៏​មាន​គ្រប់គ្រាន់​ហើយដែរ ដោយ​ត្រៀម​ពេល​សមស្រប​ស្នើសុំ​សម្តេច​តេជោ​ ហ៊ុន​ សែន​ រក​ពេលវេលា​​​អញ្ជើញ​បើ​ករ​ដ្ឋាន​ជា​ផ្លូវការ​។ គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ២ និង​ផ្លូវលេខ២២ មាន​ប្រវែង​សរុប ៧២,១៧​គីឡូម៉ែត្រគ្រោង​​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៥៦លាន​ដុល្លារ​អាមេរិក​ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​កូរ៉េ​ និង​ថវិកា​រ​ប​ដិ​ភាគ...
 ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ អាកាសធាតុ នឹងចុះត្រជាក់ខ្លាំង

 ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ អាកាសធាតុ នឹងចុះត្រជាក់ខ្លាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រែប្រួល អាកាសធាតុនឹងចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងធានធានទឹក និងឧតុនិយមបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើស្ថានភាពអាកាសធាតុ ជាប្រចាំទាំងក្នុងដំបន់ និងដោយឡែក សម្រាប់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបពីការប្រែប្រួលអាកាសធាតុ។ ដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ ពីប្រទេសចិនគួបផ្សំនិងខ្យល់មូសុងឦសានខ្លាំងបាន និងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើប្រទេសកម្ពុជាស្ថានភាពអាកាសធាតុបែបនេះនឹងធ្វើឲ្យបណ្ដារាជធានីខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាចុះត្រជាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែធ្នូឆ្នាំ២០១៩ អាស្រ័យដូចនេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នទាំងអស់គ្នា​៕...
ក្រុមជម្រើសជាតិកម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games ក្រោយឈ្នះម៉ាឡេស៊ី ៣-១

ក្រុមជម្រើសជាតិកម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games ក្រោយឈ្នះម៉ាឡេស៊ី ៣-១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ម៉ានីល៖ ក្រុមជម្រើសជាតិ U22 កម្ពុជា បានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រឡើងវគ្គពាក់កណ្ដាលផ្ដាច់ ព្រ័ត្រលើកដំបូង ក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីនបន្ទាប់ពីឈ្នះក្រុម U22 ម៉ាឡេស៊ី ដោយលទ្ធផល ៣-១  ក្នុងជំនួបបញ្ចប់ពូល A នៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល។ សម្រាប់ជំនួប វគ្គទី១ ក្រុមទាំងពីរមិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ប៉ុន្ដែនៅវគ្គទី២ ក្រុមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អ ដោយរកបាន ៣គ្រាប់ផ្ទួនៗ ដោយកីឡាករ អ៊ិន សូដាវីត នៅនាទី៥៥, កីឡាករ សៀង ចន្ធា នៅនាទី៥៧ និងកីឡាករ កែវ សុខផេង នៅនាទី៦៨ ដែលធ្វើឲ្យចប់ការប្រកួតពេញម៉ោងក្រុម U22 កម្ពុជា យកឈ្នះក្រុម U22 ម៉ាឡេស៊ី ៣-១។ សម្រាប់ជ័យជម្នះខាងលើ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា បង្កើតនូវប្រវត្តិសាស្ដ្រថ្មី ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងក្នុងរយៈពេល ៦០ឆ្នាំ នៃព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះ បន្ទាប់ពីក្រុម U22 កម...
លោកកែ គឹមយ៉ានថា៖អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរកគន្លឹះថ្មីៗ ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន

លោកកែ គឹមយ៉ានថា៖អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរកគន្លឹះថ្មីៗ ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រជុំដេីម្បីឆ្លងផែនការជាតិ៥ឆ្នាំស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាពលោកកែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខា ភិបាល និងតំណាងក្រសួងស្ថាប័ន ប្រធាន អនុប្រធាន សមាជិក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន។នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នេះ ។ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានកោតសរសើរដល់ក្រសួង ស្ថាប័ន អង្គភាពជាសមាជិកទាំងអស់ដែលបានរួមគ្នាពិនិត្យ និងកែសម្រួលសេចក្តីព្រាងផែនការជាតិ៥ឆ្នាំស្តីពីការត្រួតពិនិត្យគ្រឿង ញៀន ឆ្នាំ២០១៩-២០២៣នេះ កាន់តែមានលក្ខណៈពហុវិស័យ សុក្រឹត្យ និងគ្រប់ជ្រុងជ្រោយ តាមវិស័យនីមួយៗ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយប្រកបដោយប្រសិទ្ធភាពចូលរួមចំណែកក្នុងការការពារសុខមាលភាពប្រជាពលរដ្ឋ ការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធ...
សម្តេចតេជោ និងម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចូលរួមសោកស្តាយ​ នឹងឧបត្ថម្ភថវិកាដល់អ្នកស្លាប់និងរងរបួសបាក់ប្លង់សេអគារសាលាឆាន់

សម្តេចតេជោ និងម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចូលរួមសោកស្តាយ​ នឹងឧបត្ថម្ភថវិកាដល់អ្នកស្លាប់និងរងរបួសបាក់ប្លង់សេអគារសាលាឆាន់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន  និងម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាប្រមាណ ២០លានរៀលដល់អ្នកស្លាប់ និង ៣លានរៀល សម្រាប់អ្នករងរបួសបាក់ប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ នេះយោងតាមលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់សារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់នេះ។ បានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដែលបានរងគ្រោះក្នុងហេតុការណ៍ដ៏អកុសលនេះផងដែរ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាប្រមាណ ២០លានរៀល សម្រាប់គ្រួសារជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត និង...
រដ្ឋមន្រ្តីលឹម គានហោ  លើកទិសដៅការងារ ៥ចំណុចពាក់ព័ន្ធនិងវិស័យធនធានទឹក

រដ្ឋមន្រ្តីលឹម គានហោ  លើកទិសដៅការងារ ៥ចំណុចពាក់ព័ន្ធនិងវិស័យធនធានទឹក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖ លោកលឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុប វាយតម្លៃ និងលើកទិសដៅការងារ វិស័យធនធានទឹក និងឧតុនិយម បង្ហាញដល់បណ្តា មន្ទីរធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំទទួលបន្ទុកតាមមុខព្រួញរាជធានី-ខេត្ត ។ កិច្ចប្រជុំនេះ​​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣-៤ ខែធ្នូ ឆ្នាំ ២០១៩ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ។ លោករដ្ឋមន្រ្តី លឹម គានហោ បានដាក់ចេញនៅផែនការណ៍ ៥ចំណុចរួមមាន ៖ ទី ១- ធ្វើការត្រួតពិនិត្យស្ថានភាពពាក់ព័ន្ធនឹងទឹក ទាំងទឹកភ្លៀង និងទឹកទន្លេ ពីបរិមាណ និងពេលវេលា ដោយធ្វើការប្រៀបធៀបឆ្នាំចាស់ និងមធ្យមភាគច្រើនឆ្នាំ។ ទី ២- ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ ២០១៩ តើមានការខូចខាត និងប៉ះពាល់ប៉ុន្មាន នៅទីតាំងណាខ្លះ និងការងារបង្កបង្កើនផលស...