រដ្ឋាភិបាលសហរដ្ឋអាមេរិកបីជំនាន់បន្តកុហកពលរដ្ឋខ្លួនឯងក្នុងសង្គ្រាមនៅអាហ្វហ្កានិស្ថាន
ប្រធានាធិបតី និងមន្ត្រីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិករហូតដល់៣ជំនាន់ គឺជំនាន់លោកប្រធានា ធិបតី ចច ដាប់ប៊ែលយូ ប៊ូស (George W.Bush) លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានបន្តកុហកបោកប្រាស់ និងបំភាន់មតិប្រជាពលរដ្ឋរបស់ខ្លួនឯងមិនទាន់បញ្ចប់នៅឡើយពាក់ព័ន្ធនឹងបរាជ័យរបស់អាមេរិកក្នុងសង្គ្រាមនៅប្រទេសអាហ្វ ហ្កានិស្ថាន។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Washington Post ។
Washington Post បានចុះផ្សាយបែបនេះ ដោយផ្អែកទៅលើឯកសារសម្ងាត់របស់រដ្ឋាភិបាលអាមេរិកប្រមាណជាង២០០០ច្បាប់ស្តីពីសង្គ្រាមនៅប្រទេសអាហ្វហ្កានិស្ថាន ដែលបានបែកធ្លាយ និងត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយមួយនេះ ។
ឯកសារសម្ងាត់ទាំងជាង២០០០ច្បាប់នោះបានបង្ហាញថា សហរដ្ឋអាមេរិកបានទទួលបរាជ័យទាំងស្រុងក្នុងសង្គ្រាម នៅប្រទេសអាហ្វហ្កានិស្ថាន ដោយសារតែសង្គ្រាមនេះ បានចាប់ផ្ទុះឡើងចាប់តាំងពីឆ្នាំ ២០០១ ដោយអតីត...








