ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រៀម ចូលរួមកិច្ចប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៨ នៅប្រទេសប្រ៊ុយណេ
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៤កេីត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ អញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រៀម ចូលរួមកិច្ចប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៨ (28 th DGICM) នៅប្រទេសប្រ៊ុយណេដារូសាឡឹម។
កិច្ចប្រជុំនេះក៏មានកាអញ្ជេីញចូលរួមពីឯកឧត្តម អគ្គនាយករង លោក-លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្ត្រីដែលត្រូវទៅចូលរួមកិច្ចប្រជុំ។
លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក បានមានប្រសាសន៍ឲ្យត្រៀមរាល់ឯកសារដែលពាក់ព័ន្ធ ឲ្យត្រឹមត្រូវទៅតាមកម្មវិធី និងកិច្ចប្រជុំទ្វេភាគី ដាច់ដោយឡែក ព្រមទាំងត្រៀមវត្ថុអនុស្សាវរីយ៍សម្រាប់ថ្នាក់ដឹកនាំរាល់កិច្ចប្រជុំទាំងអស់ ៕...








