ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នាថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥,ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB រួមទាំងទិសដៅការងារ និងរបៀបវារៈផ្សេងៗទៀត។ ក្រោយកិច្ចពិភាក្សាការងារ លោកបណ្ឌិតប្រតិភូ បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដើម្បីអភិវឌ្ឍទាំងសមត្ថភាពបុគ្គលិក និងស្ថាប័នឱ្យកាន់តែរីកចម្រើន​ ៕...
កងកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រៀមខ្លួនជាស្រេចអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីរួមដៃជាមួយកម្លាំងកងទ័ពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី

កងកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រៀមខ្លួនជាស្រេចអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីរួមដៃជាមួយកម្លាំងកងទ័ពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសពីការត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពួតដៃគ្នាជាមួយកងទ័ព ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីពីពួកចោរសៀមឈ្លានពាន។ ការប្រកាសត្រៀមខ្លួនរបស់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងពេលដែល ឯកឧត្តម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ព្រម​ទាំង​ត្រួត​ពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ ដែលបម្រើដល់ភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង នៃស្នងការនគរបាលរាជធានីភ្នំពេញ។ ថ្លែងក្នុងឱ...
ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលធ្វើទង្វើក្បត់ជាតិ

ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលធ្វើទង្វើក្បត់ជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំកំពង់ផែ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសផ្តួចផ្តើមគំនិតស្នើរាជរដ្ឋាភិបាល សិក្សាអំពីទិដ្ឋភាពច្បាប់ដើម្បីរៀបចំធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែលឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ។ ការផ្តួចផ្តើមគំនិតនេះ គឺជាទឡ្ហឹករណ៍ថ្មីមួយទៀត ដែលបញ្ជាក់ឱ្យកូនខ្មែរ ក្នុងពេលបច្ចុប្បន្ន និងតទៅ ជំនាន់ក្រោយៗបានឃើញ បានយល់ និងចងចាំយ៉ាងច្បាស់ថា សម្តេចតេជោ ជាមេដឹកនាំខ្មែរដ៏កម្រមួយរូប ដែលបានខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីការពារនិងសម្រេចឱ្យបាននូវ ឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន ពិសេសការកសាងនិងរក្សាការពារសន្តិភាព ការពារបូរណភា...
សម្តេចតេជោ ហ៊ុន សែន៖ សម្តីអ្នកនយោបាយជ្រុលនិយមថៃ ស៊ិនធិ លឹមថងគុល បង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីរបស់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ សម្តីអ្នកនយោបាយជ្រុលនិយមថៃ ស៊ិនធិ លឹមថងគុល បង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីរបស់កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឺទ្ធសភានៃកម្ពុជា បានលើកឡើងថា ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមការងារផ្លូវការ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានរំលេចថា អ្នកនយោបាយជ្រុលនិយមថៃ ស៊ិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។ សម្តេចតេជោ បន្តថា នេះជាសំដីរបស់ ស៊ិនធិ លឹមថងគុល ដែលនិយាយភាសាថៃ៖ «អាហ៊ុនសែនមហាតេជោ អ្នកឯងសំណាងល្អដែលអញ ស៊ិនធិ លឹមថងគុល ដែលអញអត់មានអំណាច ប្រសិនបើអញមានអំណាចវិញ ថ្ងៃនេះ បាត់ដំបង សៀមរាប សិរីសោភណ្ឌ អញនឹងដណ្តើមយកមក ហើយស្អែកអញនឹងទៅយកព្រះវិហារ និងបន្តទៅយកកោះគុជទៀត ហើយអញសួរហ្អែងថា ប្រសិនបើនៅមិនពេញចិត្តទៀត អញនឹងទៅយកភ្នំពេ...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា …

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា …

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងដោយមានការចូលរួមពីក្រុមឯកទេសផលិតផលហាឡាល ក្រុមហ៊ុន សហគ្រាស សិប្បកម្ម ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា និងធុរជនដែលអញ្ជើញមកពីសភាពាណិជ្ជកម្មកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា សមាគមអ្នកផលិត និងអ្នកនាំចេញសំបុកត្រចៀកកាំកម្ពុជា សមាគមអ្នកផលិតចំណីអាហារកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងសហព័ន្ធទេសចរណ៍កម្ពុជា សរុបប្រមាណ ១៥០រូប។ សិក្ខាសាលានេះមានគោលបំណង បញ្ជ្រៀបការយល់ដឹងឱ្យកាន...
ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ និង រដ្ឋមន្ត្រី នេត្រ ភក្រ្តា អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១២ ឆ្នាំ២០២៥, ម្ចាស់ជ័យលាភីលេខ១ បានទៅលើវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)

ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ និង រដ្ឋមន្ត្រី នេត្រ ភក្រ្តា អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១២ ឆ្នាំ២០២៥, ម្ចាស់ជ័យលាភីលេខ១ បានទៅលើវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញបិទព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១២ ឆ្នាំ២០២៥។ បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញបានរកឃើញម្ចាស់ជ័យលាភីរួមមាន៖ ជ័យលាភីលេខ១ គឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) (ITC), ជ័យលោភីលេខ២ បានទៅលើសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងជ័យលោភីលេខ៣ បានទៅលើវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចាប់តាំងពីការរៀបចំលើកទី១២ នៅក្នុងឆ្នាំ២០១៤ យើងបានផ្តល់ឱកាសដល់យុវនិស្សិតកម្ពុជា ដែលស្រឡាញ់មុខជំនាញ បច្ចេកវិទ្យា បានជួបគ្នាផ្លាស់ប្តូរយោបល់ បទពិសោធន៍ពីគ្នាទៅវិញទៅមកលើវិស័យរ៉បូតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានការវិវត្តរីកចម្រើនលើផ្នែកចំណេះដឹង សមត្ថភាព ជំនាញពីមួយឆ្នាំទៅមួយឆ្ន...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្ម និងជាប្រធានក្រុមចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន ROTA ស្រុកខ្សាច់កណ្តាល។ នៅក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ក្រុមយុវជនឃុំទាំង១២នៅក្នុងស្រុកខ្សាច់កណ្តាល សមាជិក សមាជិការ ក្រុមគ្រូពេទ្យ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងយុវជន ជាសិស្សនិស្សិតផងដែរ។ បន្ទាប់ពីបានអញ្ជើញទស្សនាផ្ទាល់ នៃការប្រកួតវគ្គផ្តាច់ព្រ័ត...
លេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធាណៈ ផ្សារទំនើបអូឡាំព្យា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ!

លេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធាណៈ ផ្សារទំនើបអូឡាំព្យា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ!

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធីបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធាណៈ ផ្សារទំនើបអូឡាំព្យា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង អ្នកឧកញ៉ា ឧកញ៉ា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។ ពិធីបើកឱ្យដំណើរការជាផ្លូវការនេះមានគោលបំណងដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ និងបង្កើតជម្រើសបន្ថែមសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ក្នុងការស្នើសុំលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងពង្រឹងយន្តការកៀរគរចំណូលថវិកាជាតិបន្ថែម និងដ...
ប្រធានគណបក្សប្រជាជនប្រកាសរួមគ្នាកម្ចាត់ចលនាជ្រុលនិយមឱ្យអស់ពីសង្គមកម្ពុជា ដោយ មិនទុកឱ្យមកបំផ្លាញសន្តិភាពបានឡើយ

ប្រធានគណបក្សប្រជាជនប្រកាសរួមគ្នាកម្ចាត់ចលនាជ្រុលនិយមឱ្យអស់ពីសង្គមកម្ពុជា ដោយ មិនទុកឱ្យមកបំផ្លាញសន្តិភាពបានឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានថ្លែងថា ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស និងរួមគ្នាកម្ចាត់ចលនាជ្រុលនិយមឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យវាមកបំផ្លាញសន្តិភាព បានឡើយ។
គាំទ្រផលិតក្នុងស្រុក! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចាត់ក្រុមការងារចុះទិញល្ពៅដល់ចម្ការនៅខេត្តព្រះវិហារ ជាច្រើនតោន

គាំទ្រផលិតក្នុងស្រុក! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចាត់ក្រុមការងារចុះទិញល្ពៅដល់ចម្ការនៅខេត្តព្រះវិហារ ជាច្រើនតោន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យជំរុញការគាំទ្រផលិតផលក្នុងស្រុក ដើម្បីបង្កើនទីផ្សារដល់កសិករ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានណែនាំក្រុមការងារចុះដល់ទីតាំងចម្ការល្ពៅរបស់កសិករខ្មែរ នៅខេត្តព្រះវិហារ ដើម្បីបង្ហាញឆន្ទៈរឹងមាំក្នុងការគាំទ្រកសិផលជាតិ។ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចុះទៅដល់ទីតាំងចម្ការរបស់ប្រជាកសិករតែម្តង ដើម្បីប្រមូលទិញល្ពៅជាច្រើនតោន សម្រាប់ចែកជូនប្រជាពលរដ្ឋតាមខេត្តផ្សេងទៀត ពិសេសនោះ ជូនដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកពីបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងស្នាក់នៅវត្តដើមពោធិ៍ ៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ។ តាមរយៈសកម្មភាពរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នាពេលនេះ បង្ហាញឲ្យឃើញពីកាយវិការប្រកបដោយសប្បុរស ក្នុងស្មារតីគាំទ្រផលិតក្នុងស្រុករបស់យើងផង គាំទ្រដល់បងប្អូនជាជនភៀសសឹកផង ក្នុងគ្រាប្រទេសកំពុងបញ្ហាប្រឈមជាមួយប្រទេសជិតខាង។ សម្ដេចធិ...