ព័ត៌មានជាតិ
ឯកឧត្តម ប៉ែន បូណា៖ នយោបាយ “ឈ្នះឈ្នះ” គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង
ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែ ក៏មានបងប្អូនយើងមួយចំនួនហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ។
ខ្ញុំសូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ៖
ទី១៖ ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរសុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះ មួយទៀត ដែលថ្នាក់ដឹកនាំយើងសម្រេចបានសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។ បើសិនជាសង្គ្រាមនេះផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារឆ្ងាយណាស់។ មើលតែសព្វាវុធទាំងសងខាងទៅដឹងហើយ។ បើវាផ្ទុះមែន៖ តើអាយុជីវិតកងទ័ព និងប្រជាជនស្លូតត្រង់ប៉ុន្មាននាក់ដែលត្រូវបាត់បង់? ប៉ុន្មាននាក់ដែលរងរបួស? ទ្រព្យសម្បត្តិអ្វីខ្លះដែលត្រូវបំផ្លាញ? តើត្រូវចំណាយថវិកាប៉ុន្មានទៅលើសង្គ្រាមមួយនេះ? អាចនិយាយបានថា ក្រោយពេលផ្ទុះសង្គ្រាមនេះ ប្រទេសទាំងពីរន...
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ៖ ក្រុមបាតុករដែលហៅខ្លួនឯងថា “បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ” ធ្វើបាតុកម្មនៅម្ខាងផ្លូវ មុខស្ថានទូតកម្ពុជា បានរំសាយទៅវិញហើយ នៅវេលាម៉ោង ១១:១៥ នាទីព្រឹក ថ្ងៃទី៦ មិថុនា ២០២៥។
សមត្ថកិច្ចនគរបាលថៃបានដាក់កម្លាំងការពារសុវត្ថិភាពជូនស្ថានទូត និងមន្ត្រីបុគ្គលិករបស់ស្ថានទូតយ៉ាងហ្មត់ចត់ល្អប្រសើរ។ មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់ មានសុវត្ថិភាព និងបាននិងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតី។
ស្ថានទូត កំពុងបើកដំណើរការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេស ជាធម្មតា។...
កម្ពុជាបង្កើនកិច្ចសហការជាមួយសហភាពអឺរ៉ុប ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យ
ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសប្តាហ៍នេះបានទទួលជួបពិភាក្សាការងារ ជាមួយ តំណាងសហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍នានានៃ«គំនិតផ្តួចផ្តើមក្រុមអឺរ៉ុប» ពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរួមគ្នា លើវិស័យកសិកម្មក្នុងពេលកន្លងមក និងការបន្ស៊ីគ្នានៃផែនការយុទ្ធសាស្ត្រ-អាទិភាពសម្រាប់អនុវត្តនៅក្នុងដំណាក់កាលបន្ទាប់។ រហូតមកដល់ពេលនេះ សហភាពអឺរ៉ុបបានជួយវិស័យកសិកម្មកម្ពុជាជាច្រើនគម្រោង ដូចជា គម្រោងកសិកម្ម និងវារីវប្បកម្ម។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ស្នើអោយសហភាពអ៊ឺរ៉ុបជួយលើការជួយអភិវឌ្ឍន៍កសាង សហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងកម្មវិធីអភិវឌ្ឍន៍វិស័យ កសិកម្មលើកដំបូងរបស់កម្ពុជា ដោយ ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម និងបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
សូមបញ្...
រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាត្រូវបានអញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០
ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានគោរពអញ្ជើញជាគណៈអធិបតីចូលរួមក្នុងកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិពរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោកលើកទី៤ នៅរដ្ឋធានីសេអ៊ូល ដែលមានការចូលរួមពីប្រទេសជាង៤០ ពីគ្រប់ទ្វីប ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន ហើយក្រសួងទេសចរណ៍ក៏បានចូលរួមដោយរៀបចំពន្លាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក ជាពិសេសប្រជាជនកូរ៉េ ដើម្បីមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើង។...
លោក សំ លាងទ្រី អំពាវនាវប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ស្តីពីផ្លូវថ្នល់ ដោយមិនត្រូវចាក់ដីលុបប្រឡាយទឹក លុបលូបង្ហូរទឹក ចាក់ដីខ្ពស់ជាងថ្នល់់ ពិសេសសូមកុំដឹកជញ្ជូនលើសទម្ងន់ដែលច្បាប់បានកំណត់ និងយកចំណីផ្លូវធ្វើអាជីវកម្មផ្សេងៗ
នៅក្នុងឱកាសចុះពិនិត្យការងារថែទាំ និងកែសម្រួលផ្លូវជាតិលេខ៩៤ ប្រវែង៦១គីឡូម៉ែត្រ ចាប់ពីទីរួមស្រុកឆែប ដល់ឃុំកំពង់ស្រឡៅ១ ព្រំដែនកម្ពុជា-ឡាវ កាលពីពេលថ្មីៗនេះ លោក សំ លាងទ្រី ថា៖ដោយសារប៉ុន្មានថ្ងៃនេះភ្លៀងធ្លាក់ជាប់់ៗគ្នាធ្វើឱ្យការងារថែទាំ ជួសជុលផ្លូវថ្នល់ របស់មន្ទីរមានការអាក់ខាន ប៉ុន្តែក្រោយភ្លៀងចាប់ផ្តើមរាំងភ្លាម ក្រុមការងារបានចាប់ផ្តើមជួសជុលថែទាំផ្លូវក្រាលក្រួសក្រហមតាមបណ្តោយព្រំដែន ដោយធ្វើការកៀសម្រួល ថែមដីល្បាយថ្ម ស្រោចទឹកកិនបង្ហាប់ ដោយឡែកចំពោះផ្លូវជាតិ គឺយើងលុបសំបុកមាន់ និងកាត់សម្អាតរុក្ខជាតិសងខាងផ្លូវ។
លោក សំ លាងទ្រី បានមានប្រសាសន៍បញ្ជាក់ផងដែថា៖ដោយអនុវត្តន៍តាមការណែនាំដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានយកចិត្តទុកដាក់ ជួសជុលថែទាំផ្លូវ ដែលគ្រប់ក្រងដោយមន្ទីរ ធ្វើយ...
រថយន្តដឹកពងមាន់ ១ម៉ឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់បាននៅខណ្ឌច្បារអំពៅ
ភ្នំពេញ ៖ រថយន្តម៉ាកសាំយ៉ុងមួយគ្រឿង មានដឹកស៊ុតមាន់៥០ដុំ ស្មើ១៥០០០គ្រាប់ ដោយគ្មានលិខិតអនុញ្ញាតត្រូវបាន សមត្ថកិច្ចបង្រ្កាបកាលពីម៉ោង០៦ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវលំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកម្លាំងបង្ក្រាបបទល្មើសចលនាសត្វ បានឱ្យដឹងថា កម្លាំងសម្ងាត់បានរាយការណ៍ មកឱ្យជួយស្ទាក់ រថយន្ត ០១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតមាន់ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ចូលទៅកាន់ រាជធានីភ្នំពេញហើយ ។
ភ្លាមៗ កម្លាំងបានដាក់ពង្រាយកម្លាំង រហូតមកដល់វេលាម៉ោងកើតហេតុ បានប្រទះឃើញ រថយន្តដែលដឹកស៊ុតមាន់ខាងលើ បើកតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ព្រែកឯង ខណៈនោះ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានដេញស្ទាក់ នឹងឃាត់បាននៅនឹងកន្លែងតែម្តង។ ដោយបានត្រួតពិនិត្យរកឃើញស៊ុតមាន់ ចំនួន ៥០ដុំ ស្មើនឹង១៥០០០គ្រាប់ ។
ប្រភពបន្តថា កម្លាំងជំនាញបានសាកសួរម្ចាស់ដឹកស៊ុតមាន់ថា គាត់បានបើ...
រដ្ឋមន្ត្រី ហេង សួរ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្ដីពីសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជា ត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត។
រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ រដ្ឋមន្ត្រី បានស្តាប់ និងណែនាំលើរបាយការណ៍ពីលទ្ធផលការងាររបស់គណៈវិស្វករកម្ពុជាដែលបានអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅការងារបន្តដើម្បីពង្រឹងដំណើរការ និងការអនុវត្តការងាររបស់គណៈវិស្វករកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕...
មន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ មានសេចក្តីសោមនស្ស រីករាយដែលបានឧបត្ថម្ភជាថវិការ 1000 ដុល្លា សហរដ្ឋអាមេរិក ទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការជួយសង្គ្រោះកុមារកម្ពុជា
ព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៥។
មន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រ ឃែរ តែងតែចូលរួម និង បន្តរចូលរួមរាល់សកម្មភាពសង្គមផ្សេងៗទៀតផងដែរ។
