ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីការប៉ះទង្គិចនៅតំបន់មុំបី
បន្ទាយមានជ័យ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ - លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ១១៩ គ្រួសារ ដែលបានជម្លៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិចគ្នា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់មុំបី។
ប្រជាពលរដ្ឋនៅភូមិតេជោមរកត និងភូមិសែនតេជៈ ឃុំមរកត បានបង្ខំចិត្តនាំក្រុមគ្រួសារចាកចេញពីផ្ទះសម្បែង ដីស្រែចម្ការ និងមុខរបររកស៊ីរបស់ខ្លួន ដោយសារតែការភ័យខ្លាច និងព្រួយបារម្ភពីការប្រឈមមុខដាក់គ្នា រវាងកងទ័ព ដែលបច្ចុប្បន្នពួកគាត់កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពតាកឹង។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត, លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ...








