ព័ត៌មានជាតិ
ឯកឧត្តម ឡូយ សុផាត ថា កិច្ចប្រជុំជាង១៧ម៉ោងនេះ គ្រាន់តែជាមេរៀនតូចមួយរបស់សម្តេច ហ៊ុន សែន
ភ្នំពេញ៖ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣រដ្ឋសភា ដែលទទួលបន្ទុកជាតំណាងក្រុមជំនួយការគណៈកម្មការសមាជរដ្ឋសភា-ព្រឹទ្ធសភា រាយការណ៍ «ប្រធានបទវិស័យកសិកម្ម» បានរំលឹករឿងកាលពីឆ្នាំ១៩៨៩។ កាលណោះ ឯកឧត្កម ជាអនុរដ្ឋមន្ត្រីមហាផ្ទៃ ហើយត្រូវបានសម្តេច ហ៊ុន សែន បញ្ជាឱ្យរៀបចំ២វារៈសេនាតូចនគរបាលA៣ ទៅកាន់ខេត្តបាត់ដំបង ក្រោយកងទ័ពវៀតណាមដកចេញ។
ឯកឧត្តម ឡូយ សុផាត បានថ្លែងថា សមាជិកព្រឹទ្ធសភា-រដ្ឋសភា មួយចំនួនធំ ប្រហែលលើកដំបូងបំផុតដែលអង្គុយប្រជុំរហូតដល់ជាង១៧ម៉ោង ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន។ សម្រាប់ឯកឧត្តម ឡូយ សុផាត នេះគ្រាន់តែជាមេរៀនតូចមួយប៉ុណ្ណោះរបស់សម្តេច ហ៊ុន សែន។
ជាមួយគ្នានោះ ឯកឧត្តម ឡូយ សុផាត បញ្ជាក់ថា កាលណោះ បាត់ដំបងមានព្រឹត្តិការណ៍ដ៏ធ្ងន់ធ្ងរមួយ ដោយមានការវាយប្រហារក្រោមផែនការយុទ្ធសាស្ត្រ «វាយប៉ើងដូចក្រដាស»។ លោកបានធ្វើដំណើរជាង១៧ម៉ោង ជិតចូល១៨ម៉ោងក្នុងដំណើរទៅកាន់ខេត្តបាត់ដំបង។...
លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារនិងក្រុមគ្រួសារ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ រាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ: លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារនិងក្រុមគ្រួសារ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានលើកឡើងថា ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងតាមយន្តការការទូត និងច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
សូមប្រកាសគាំទ្រទាំងស្រុងចំពោះប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានគូសបញ្ជាក់យ៉ាងច្បាស់ថា «បើទោះបីកម្ពុជាប្តេជ្ញា ដោះស្រាយបញ្ហាព្រំដែនតាមបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដ...
ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវ មានសទ្ធាជ្រះថ្លាប្រគេនអង្ករប្រចាំខែមិថុនា ចំពោះព្រះសង្ឃ វត្ដប្រាសាទស្រះកណ្ដាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ
បន្ទាយមានជ័យ: ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ព្រមទាំងលោកជំទាវនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះមានសទ្ធាជ្រះថ្លាប្រគេនអង្ករប្រចាំខែមិថុនា ចំពោះព្រះសង្ឃ វត្ដប្រាសាទស្រះកណ្ដាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ។...
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ:ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។
ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ÷
១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។
២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។
ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោ...
លោក សយ សុភាព សូមថ្លែងនូវការកោតសរសើរ នាយឧត្តមសេនីយ៍ យន្ត មីន ដែលមានគុណបំណាច់ធំធេង ចំពោះភារកិច្ចដែលរាជរដ្ឋាភិបាល បានប្រគល់ជូន តាមរយៈក្រសួងការពារជាតិ ក្នុងកិច្ចការការពារព្រំដែនកម្ពុជា
ភ្នំពេញ: លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាអ្នកអត្ដាធិប្បាយភូមិសាស្រ្តនយោបាយបានបង្ហាញសារពេលលោកអ្វើដំណើរឆ្លងកាត់ខេត្តកោះកុង រួចសូមថ្លែងនូវការកោតសរសើរ ចំពោះនាយឧត្តមសេនីយ៍ យន្ត មីន ដែលមានគុណបំណាច់ធំធេង ចំពោះភារកិច្ចដែលរាជរដ្ឋាភិបាល បានប្រគល់ជូន តាមរយៈក្រសួងការពារជាតិ ក្នុងកិច្ចការការពារព្រំដែនកម្ពុជា។
លោក សយ សុភាព មានប្រសាសន៍រំលឹកថា
សូមថ្លែងនូវការកោតសរសើរ ចំពោះនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលនាយឧត្ដមសេនីយ៍មានគុណបំណាច់ធំធេង ចំពោះភារកិច្ចដែលរាជរដ្ឋាភិបាល បានប្រគល់ជូន តាមរយៈក្រសួងការពារជាតិ ក្នុងកិច្ចការការពារព្រំដែនកម្ពុជា ក្នុងដែលសមត្ថកិច្ចពេល នាយឧត្ដមសេនីយ៍ នៅជាប្រធានយោធាខេត្តកោះកុង។
លោក សយ សុភាព រំលឹកថា «ខ្ញុំថ្ងៃនេះបានធ្វើដំណើរ តាមផ្លូវក្រវ៉ាត់ព្រំដែនពីថ្មដា មកកោះកុង ហើយបានចូលមើលតាមច្រកព្រំដែន និងកន្លែងកងទ័ព ឈរជើង»។
លោកបានបញ្ជាក់ទៀតថា ពេលនេះ...
«ទឹកធ្លាក់ជ្រាវ» ជាទីលម្ហែកាយដ៏ត្រជាក់ត្រជុំសម្រាប់ទេសចរជាតិ អន្តរជាតិ សម្រាកលម្ហែនារដូវកាលបៃតង (Green Season)
ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងសំណេះសំណាលជាមួយសិស្ស និស្សិតដែលកំពុងសិក្សាជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចចំនួន ២០នាក់ និងជាពិសេសការសំណេះសំណាលជាមួយសហគមន៍គោកមានទីនៅ «ទឹកធ្លាក់ជ្រាវ» ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងជាទីទេសចរណ៍មួយ មានទឹកធ្លាក់កម្ពស់រហូតដល់ ១៥០ម៉ែត្រ អមជាមួយសម្រស់ធម្មជាតិព្រៃភ្នំស្ថិតនៅតំបន់ភ្នំឱរ៉ាល់ និងមានសត្វព្រៃជាច្រើនប្រភេទ បានត្រៀមខ្លួនរួចរង់ចាំទេសចរជាតិ អន្តរជាតិទៅកម្សាន្តគយគន់ទស្សនាទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនារដូវកាលបៃតង។
សូមជម្រាបជូនថា «ទឹកធ្លាក់ជ្រាវ» ជាតំបន់ទេសចរណ៍មួយដែលមានឈ្មោះល្បីក្នុងខេត្តកំពង់ស្ពឺ បានទាក់ទាញភ្ញៀវទេសចរ តាមរយៈសម្រស់ទឹកធ្លាក់ដែលអាចឱ្យទេសចរងូតទឹកលេងកម្សាន្ត មើលសម្រស់ព្រៃឈើយ៉ាងស្រស់បំព្រង ហើយអាចបោះតង់សម្រាកនៅចង្កេះភ្នំជ្រា...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១នៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសជប៉ុន ប្រមាណ ១ ៦០០នាក់
នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រៀម ចូលរួមកិច្ចប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៨ នៅប្រទេសប្រ៊ុយណេ
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៤កេីត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ អញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រៀម ចូលរួមកិច្ចប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៨ (28 th DGICM) នៅប្រទេសប្រ៊ុយណេដារូសាឡឹម។
កិច្ចប្រជុំនេះក៏មានកាអញ្ជេីញចូលរួមពីឯកឧត្តម អគ្គនាយករង លោក-លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្ត្រីដែលត្រូវទៅចូលរួមកិច្ចប្រជុំ។
លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក បានមានប្រសាសន៍ឲ្យត្រៀមរាល់ឯកសារដែលពាក់ព័ន្ធ ឲ្យត្រឹមត្រូវទៅតាមកម្មវិធី និងកិច្ចប្រជុំទ្វេភាគី ដាច់ដោយឡែក ព្រមទាំងត្រៀមវត្ថុអនុស្សាវរីយ៍សម្រាប់ថ្នាក់ដឹកនាំរាល់កិច្ចប្រជុំទាំងអស់ ៕...
ក្រសួងមហាផ្ទៃច្រានចោលការចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមានការជាប់ពាក់ព័ន្ធ ទៅនឹង សកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ប្រកាសបានបដិសេធនិងទាត់ចោល ចំពោះការចោទប្រកាន់នានាពីក្រុមប្រឆាំងនៅក្រៅប្រទេសថា ឯកឧត្ដមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមួយចំនួន មានការជាប់ពាក់ព័ន្ធ ទៅនឹង សកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា ខណៈការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ពីតថភាពពិតនៅកម្ពុជា។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ ចំពោះការមួលបង្កាច់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដោយចោទថា មានទំនាក់ទំនង ជាមួយក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ដើម្បីឲ្យករណីឆបោក ឬក៏ករណីជួញដូរមនុស្សនេះ កើតឡើងជាដើម ក្នុងនាមក្រសួងមហាផ្ទៃសូមទាត់ចោល ច្រានចោលគឺមិនអាចទទួល យកបានជាដាច់ខាត។
ការបដិសេធនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។...
