ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ Widiyanti Putri Wardhana រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូនេស៊ី បានជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យទេសចរណ៍រវាងកម្ពុជា-ឥណ្ឌូនេស៊ី។...
ធុរជនជប៉ុនប្រមាណ៤០ក្រុមហ៊ុន ចុះស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា

ធុរជនជប៉ុនប្រមាណ៤០ក្រុមហ៊ុន ចុះស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូធុរជនជប៉ុន ដឹកនាំដោយ លោក Wakabayashi Kohei ប្រធានការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization – JETRO) ប្រចាំនៅរាជធានីភ្នំពេញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូធុរជនជប៉ុន អំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៥០ និងបានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ ក.អ.ក. ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ព...
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមសនិ្នសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៥ យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជា

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមសនិ្នសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៥ យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ បានចូលរួមសនិ្នសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៥ យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជាសន្និសីទរបស់(CDRI)វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៥។ ប្រធានបទ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០២៥ យុទ្ធសាស្រ្តកំណេីនថ្មីរបស់កម្ពុជាៈ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្តរភាព»។ ជាមួយនឹងបំណងប្រាថ្នាចង់បាន "កម្ពុជាមានកំណេីនសេដ្ឋកិច្ចប្រកបដោយ ចីរភាព បរិយាបន្ន និងភាពធន់៖ គោលនយោបាយ និងយុទ្ធសាស្ត្រកំណើនមានគុណភាពរយៈពេល វែងក្នុងបរិការណ៍ដែលមានភាពមិនច្បាស់លាស់"។...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ថ្លែងក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងការពេញចិត្តចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំក្រសួង ដោយមានការគាំទ្រពីមន្ត្រីគ្រប់ជាន់ថ្នាក់ ក្នុងការបន្តកំណែទម្រង់ផ្ទៃក្នុង ការបង្កើតគំនិតផ្តួចផ្តើមថ្មីៗថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងសម្រួចការងារការទូត ក្នុងការការពារផលប្រយោជន៍គោលរបស់ជាតិ និងលើកកម្ពស់កិត្យានុភាព កិត្តិនាមរបស់កម្ពុជា ក្នុងឋានៈជាប្រទេសមួយស្មើមុខ ស្មើសិទ្ធិ លើឆាកតំបន់ និងអន្តរជាតិ។ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ រយៈពេលពីរថ្ងៃ ដោយបានចាប់ផ្ដើមដំណើរការ...
លោក ហែម វណ្ណឌី ស្នើជំរុញផលិតភាព ក្នុងសន្និសីទចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥

លោក ហែម វណ្ណឌី ស្នើជំរុញផលិតភាព ក្នុងសន្និសីទចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យមានការកែសម្រួលគោលនយោបាយ ដើម្បីជំរុញផលិតភាព បរិវត្តិកម្មនិងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា នៅក្នុងសន្និសីទទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ "យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា៖ ឱកាសសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព" ដែលរៀបចំឡើងដោយវិទ្យាស្ថាន CDRI នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។ ក្នុងកិច្ចពិភាក្សានេះ លោក ហែម វណ្ណឌី បានលើកឡើងពីតួនាទីសំខាន់របស់សហគ្រាសធុនតូច និងមធ្យម និងការធ្វើសមាហរណកម្មសហគ្រាសទាំងនោះទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៃឧស្សាហកម្មធំៗដែលជាការវិនិយោគផ្ទាល់ពីបរទេស (FDI)។ លោកបានលើកឡើងពីភាពចាំបាច់ក្នុងការជំរុញផលិតភាព តាមរយៈការអភិវឌ្ឍជំនាញ ការចាប់យកបច្ចេកវិទ្យា និងការកែលម្អគ្រឿងចក្រផលិតកម្ម ព្រមទាំងបានស្នើឱ្យមានការកែសម្រួលគោលនយោបាយ ដើម្បីពន្លឿនការចាប់យកស្វ័យប្រវត្តិកម្ម និងធានាថា ឧស្ស...
ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រី ដែលមានចែងក្នុងច្បាប់ ជាធរមាន និងមិនមែនជាការសើរើស្ថានភាពណានោះទេ

ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រី ដែលមានចែងក្នុងច្បាប់ ជាធរមាន និងមិនមែនជាការសើរើស្ថានភាពណានោះទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រី ដែលមានចែងក្នុងច្បាប់ជាធរមាន និងមិនមែនជាការសើរើស្ថានភាព ណានោះទេ ពោលគឺជាការបន្តធ្វើវឌ្ឍនភាពប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យកាន់តែធន់ ទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ក្នុងសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានបញ្ជាក់ពីមូលហេតុជាច្រើន ដែលកម្ពុជា មានភាពចាំបាច់ក្នុងការបន្តការងារ កែទម្រង់។ ឧបនាយករដ្ឋមន្ត្រីតែងតែលើកឡើងជារឿយៗថា ការកែទម្រង់រដ្ឋបាលសាធារណៈ ឬការវិភាគ មុខងារជាដើម ត្រូវបានអនុវត្តជាប្រចាំមកហើយ។ អ្វីដែលរាជរដ្ឋាភិបាល ដោយមានក្រសួងមុខងារ សាធារណៈ ជាសេនាធិការសម្របសម្រួល បាននិងកំពុងធ្វើនាពេលនេះ គឺជាការបន្...
វឌ្ឍនភាពនៃជេីងយន្តហោះអន្តរជាតិ​ បានរីកចម្រេីនគួរជាទីមោទន​: ក្នុងនោះយោងតាមព័ត៌មានដែលទទួលបាន​៖​ ១/​ ជេីងហោះហេីរតួគីអ៊ែរឡាញ​ នឹងចាប់ដំណេីរការត្រង់មកកម្ពុជានៅចុងឆ្នាំ២០២៥​ និង​ ២/​ ជេីងហោះហេីរ​ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានពង្រីកចំនួនហោះហេីរ​ និងគោលដៅបន្ថែមមកកាន់កម្ពុជាផងដែរ។

វឌ្ឍនភាពនៃជេីងយន្តហោះអន្តរជាតិ​ បានរីកចម្រេីនគួរជាទីមោទន​: ក្នុងនោះយោងតាមព័ត៌មានដែលទទួលបាន​៖​ ១/​ ជេីងហោះហេីរតួគីអ៊ែរឡាញ​ នឹងចាប់ដំណេីរការត្រង់មកកម្ពុជានៅចុងឆ្នាំ២០២៥​ និង​ ២/​ ជេីងហោះហេីរ​ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានពង្រីកចំនួនហោះហេីរ​ និងគោលដៅបន្ថែមមកកាន់កម្ពុជាផងដែរ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រោមកិច្ចសហការ​ និងការជំរុញបេីកចំហជេីងមេឃកម្ពុជា​ ក្នុងការទទួលយកភ្ញៀវជាតិ​ អន្តរជាតិ​ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម​ និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ​ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល​ បានបន្តពង្រីក​ និងលេីកកម្ពស់បន្ថែមជេីងហោះហេីរត្រង់មកកម្ពុជា​ ដែលជាលទ្ធផលថ្មីសម្រេចបាន គឺ៖ ១/​ ជេីងហោះហេីរ​ តួកីអ៊ែរឡាញ​ នឹងបេីកការហោះហេីរពីទីក្រុងអ៉ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ​ នៅចុងឆ្នាំ២០២៥នេះ។ ២/​ ជេីងហោះហេីរ​ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានជំរុញ​ និងពង្រីកការហោះហេីរមកកម្ពុជា​ ពីទីក្រុងឌូបៃទៅខេត្តសៀមរាប​ នាពាក់កណ្តាលឆ្នាំ២០២៥នេះ។ ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈ​ពេលខ្លីនិងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ដឹកនាំដោយ អ្នកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល និង លោកឧកញ៉ា ណាង សុធី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើបទបង្ហាញជូន ឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមរយៈជំនួបពិភាក្សាការងារនេះដែរ អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានគោរពស្នើសុំការចង្អុលបង្ហាញពី ឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេសមានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការ៕ ...
រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញចូលរួមពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025

រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញចូលរួមពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមពិធីបើកពិព័រណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅមជ្ឈមណ្ឌលពិព័រណ៍ Messe Berlin នៃទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយមានការចូលរួមពីអ្នកលក់ (Seller) ប្រមាណ ៥,៦០០នាក់ និងអ្នកទិញ (Buyer) ប្រមាណ ១,៣០០នាក់ អ្នកសារព័ត៌មាន និងអ្នកផលិមាតិកា (Media) ៣,៥០០នាក់ និងអ្នកទស្សនាប្រមាណ ១០០,០០០នាក់ ដែលមកពីជាង ១៩០ ប្រទេសជុំវិញពិភពលោក។ សូមជម្រាបជូនថា ការចូលរួមពិព័រណ៍ខាងលើមានគោលបំណងផ្សព្វផ្សាយយុទ្ធាការ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ - សុវត្ថិភាព ស្អាត និងបៃតង” ទៅកាន់ទីផ្សារអាល្លឺម៉ង់ និងពិភពលោក ក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច...
ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី សម្របសម្រួលនិងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា

ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី សម្របសម្រួលនិងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ, ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួលនិងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ ជាលទ្ធផល៖ ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយនិងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី។ ខាងក្រោមនេះ ជាលិខិតសូមទោសជាសាធារណៈរបស់ពិធីករ ជួប វុត្ថា ហៅ MC Vuth ៖...