រដ្ឋមន្រ្តីកសិកម្ម ឌិត ទីណា អញ្ជេីញជាអធិបតីក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម
ភ្នំពេញ: នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥លោករដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ថ្លែងទៅកាន់អង្គពិធីលោករដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់សិស្ស-និស្សិត យកចិត្តទុកដាក់រៀនសូត្រ និងមានភាពប្រាកដនិយម ដែលជាគុណាធិបតេយ្យចេញពីការខិតខំរៀនសូត្រប្រកបដោយគុណភាព។ ឯកឧត្តមរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់អំពីភាពចាំបាច់ដែលសិស្ស-និស្សិតត្រូវមានភាពជាអ្នកដឹកនាំ មានមូលដ្ឋានភាសាបរទេស មានគំនិតច្នៃប្រឌិត និងយល់ដឹងពីការធ្វេីជំនួញ ធុរកិច្ច និងអាចរៀបចំដឹកនាំសហគមន៍កសិកម្មទំនេីប សម្របសម្រួលឱ្យប្រជាកសិករចេះធ្វេីការរួមគ្នា និងមានភាពម្ចាស់ការពិតប្រាកដ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានតម្រង់ទិសលេីមុខជំនាញវិស្វកម្មកសិកម្ម សេដ្ឋកិច្ចកសិកម្ម និងសារគមនាគមន៍កសិកម្ម ដែលមា...








