អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា រៀបចំ“ពិធីប្រគល់លិខិតទទួលស្គាល់ប្លង់ទីតាំងរៀបចំឧបករណ៍និង/ឬកម្មវិធីល្បែង”
ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.), អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានរៀបចំ“ពិធីប្រគល់លិខិតទទួលស្គាល់ប្លង់ទីតាំងរៀបចំឧបករណ៍និង/ឬកម្មវិធីល្បែង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាកម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ និងតំណាងក្រុមហ៊ុនកាស៊ីណូ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃ គ.ល.ក. សរុបប្រមាណ ១៤០ រូប។
ពិធីប្រគល់លិខិតទទួលស្គាល់ប្លង់ទីតាំងរៀបចំឧបករណ៍និង/ឬកមុ្មវិធីល្បែង ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជំរុញ និងពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការកំណត់ទីតាំងរៀបចំឧបករណ៍និង/ឬកមុ្មវិធីល្បែងក្នុងបរិវេណកាស៊ីណូ របស់កម្មសិទ្ធិករ ន...








