ក្នុងពិធីសំណេះសំណាលស្រុកខ្សាច់កណ្តាល លោកបណ្ឌិត កៅ ថាច រំលឹកដល់សិស្សឲ្យរៀបចំផែនការនិងយុទ្ធសាស្រ្តរៀនសូត្រ ដើម្បីបាននិទ្ទេស A
កណ្តាល៖ កាលពីឆ្នាំសិក្សា២០២ ៣-២០ ២៤កន្លងទៅវិទ្យាល័យទាំង២ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលសិស្សទទួលបាននិទ្ទេស A មានរហូតដល់ ១៧ នាក់ ហេតុដូច្នោះហើយថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយ នាយក លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សថ្នាក់ទី១២ឆ្នាំសិក្សា២០២៤-២០២៥ ប្រមាណជិត១ពាន់នាក នៅទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោកបណ្ឌិត កៅ ថាច រំលឹកដល់សិស្សឲ្យរៀបចំផែនការនិងយុទ្ធសាស្រ្ត ក្នុងការរៀនសូត្រ ដើម្បីទទួលបាននិទ្ទេស Aអោយច្រើនជាងឆ្នាំមុន ។
ប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត កៅ ថាច សមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាលទទួលបន្ទុកចលនាយុវជនស្រុក ខ្សាច់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សមកពីវិទ្យាល័យទាំង២ គឺវិទ្យាល័យហ៊ុនសែនខ្សាច់កណ្តាល និងវិទ្យាល័យសម្តេចតេជោហ៊ុនសែនROTA ខ្សាច់កណ្តាល ដែលមានអ្នកចូលរួមសរុបទាំងអស់ចំនួន៩០៣នាក់ ។
លោកបណ្ឌិត កៅ ថាច ក៏បានរំលឹកជូនថា លោកអគ្គបណ្ឌ...








