ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាពនិងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន» បិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាព និងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន»

លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាពនិងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន» បិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាព និងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃអង្គារទី៧ ខែកក្កដាឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាព និងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន» ព្រមទាំងបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការបញ្ចប់វគ្គបណ្តុះបណ្តាលជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ ក្នុងឱកាសនោះ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គម្រោង EU-German GATE របស់ភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ Cambodia) ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការរៀបចំវគ្គបណ្តុះបណ្តាលនេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ។ លោកជំទាវ ឧកញ៉ា ក៏បានបង្ហាញនូវជំនឿជាក់ថា គម្រោង EU-German GATE នឹងបន្តគាំទ...
រដ្ឋបាលខេត្តកំពង់ស្ពឺ សំណូមពរប្រជាពលរដ្ឋ ទៅកំសាន្តនៅលើតំបន់ទេសចរណ៍ខ្នងផ្សារ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកភ្លៀង កំពុងបន្តធ្លាក់ខ្លាំង

រដ្ឋបាលខេត្តកំពង់ស្ពឺ សំណូមពរប្រជាពលរដ្ឋ ទៅកំសាន្តនៅលើតំបន់ទេសចរណ៍ខ្នងផ្សារ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកភ្លៀង កំពុងបន្តធ្លាក់ខ្លាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹង ស្តីពី ការត្រៀមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុចំពោះភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរកំសាន្តទៅ លើតំបន់ ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បណ្តាល ឱ្យមានទឹកហូរធ្លាក់ពីលើតំបន់ភ្នំយ៉ាងគំហុក ដែលធ្វើឱ្យមានការលំបាកដល់បងប្អូនភ្ញៀវទេសចរណ៍ឡើង និងចុះពីលើតំបន់ទេសចរណ៍ខ្នងផ្សារ ជាក់ស្តែងបច្ចុប្បន្នអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានជួយសម្របសម្រួល ជូនភ្ញៀវទេសចរណ៍បានចុះមកដល់ខាងក្រោមវិញ ប្រកបដោយសុវត្ថិភាព។ ពាក់ព័ន្ធនឹងស្ថានភាព និងអាកាសធាតុប្រែប្រួលនេះ ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះថ្នាក់ ជាយថាហេតុផ្សេងៗទាន់ពេលវេលា រដ្ឋបាលខេត្តកំពង់ស្ពឺ សូមសំណូមពរដល់ភ្ញៀវទេសចរ បងប្អូនប្រជាពលរដ្ឋ ...
ឱកាសការងារជាង ៣ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប

ឱកាសការងារជាង ៣ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(សៀមរាប)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៣ ៥០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកអង្គរធំ ខេត្តសៀមរាប។ ថ្លែងក្នុងវេទិកាក្រោមប្រធានបទ«ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលមានប្រជាពលរដ្ឋជាង ៥៦០នាក់ចូលរួម ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ឱកាសការងារទាំងជាង ៣ពាន់កន្លែងនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រមូលពីតំបន់សេដ...
ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជារបស់ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា

ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជារបស់ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនាល្ងាចថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ភ្នំពេញ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធី ជប់លៀងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជារបស់ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នជាតិកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។...
ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងសមាជិកក្រុមការងារចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋ

ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងសមាជិកក្រុមការងារចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តបន្ទាយយមានជ័យ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងសមាជិកក្រុមការងារបានចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋនាថ្ងៃចុងសប្តាហ៍នាខែកក្កដាឆ្នាំ២០១៦នេះ។ ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ក្រុមការងារជាមួុយនិងសមាជិកសមាជិកាដោយក្នុងនោះក៏បានចែកជូននូវគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរដល់ប្រជាពលរដ្ឋដែលជាសមាជិកក្រុមការងារកំពុងតែខ្វះខាតនិងរងគ្រោះដោយភាពរាំងស្ងួតនិងទឹកជំនាន់។...
ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុង​ពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក» នៅផ្សារទំនើបអ៊ីអន ម៉ល រាជធានីភ្នំពេញ

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុង​ពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក» នៅផ្សារទំនើបអ៊ីអន ម៉ល រាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក» នៅផ្សារទំនើបអ៊ីអន ម៉ល រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម។ ថ្លែងក្នុងពិធីបើក ឯកឧត្តម គី ច័ន្ទរំដួល បានលើកឡើងថា កម្មវិធីពិព័រណ៍នាថ្ងៃនេះ មិនមែនគ្រាន់តែជាការតាំងបង្ហាញកសិផលរបស់ខ្មែរប៉ុណ្ណោះទេ តែវាបានក្លាយជាចលនាជាតិមួយដែលលេចឡើងចំពេលវេលាដ៏សំខាន់បំផុត ក្នុងកាលៈទេសៈដែលយើងកំពុងប្រឈមនឹងស្ថានភាពតានតឹងនៅតាមតំបន់ព្រំដែន។ ឯកឧត្តមបានបញ្ជាក់ថា ការធ្វើពហិការមិនគាំទ្រផលិតផលចោរសៀមឈ្លានពាន ហើយងាកមកពង្រឹងស្មារតីមហាសាមគ្គីជាតិ ដោយគាំទ្រផលិតផលក្នុងស្រុក គឺជារឿងចាំបាច់ជាងពេលណាៗទាំងអស់។ ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាការប្រកាសជំហររួមគ្នាយ៉ាងមុតស្រួច ក្នុងការប្រែក្លាយការគាំទ្រផលិតផលខ្មែរ ឱ្យទៅជាខែល...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group នៅខេត្តស្ទឹងត្រែង

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group នៅខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
​ស្ទឹងត្រែង៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦, បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយមន្ត្រីរាជការជុំវិញខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួចមក, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញបន្តដំណើរចុះទស្សនកិច្ចសិក្សា ទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ​បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម យ៉ាងសកម្ម ដោយផ្តោតលើមុខដំណាំសំខាន់ៗ រួមមាន៖ • ​ដំណាំកាហ្វេ៖ កំពុងដាំដុះលើផ្ទៃដីចំនួន ៨០ ហិកតា និងមានផែនការត្រៀមពង្រីកបន្ថែមចំនួន ១០០ ហិកតា ទៀតនាពេលខាងមុខ។ • ​ដំណាំចេក៖ កំពុងដាំដុះលើផ្ទៃដីចំនួន ១៥០ ហិកតា។ • ​ដ...
ឯកឧត្តមបណ្ឌិត កៅ ថាច ចុះស្វែងយល់ពីការដាំដំណាំកាហ្វេក្រោមដើមស្វាយចន្ទី និងពិនិត្យគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ខេត្តព្រះវិហារ

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះស្វែងយល់ពីការដាំដំណាំកាហ្វេក្រោមដើមស្វាយចន្ទី និងពិនិត្យគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ខេត្តព្រះវិហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំសហការី រួមជាមួយសមាជិកសមាគមបណ្តាញកសិករតេជោ ចុះស្វែងយល់ពីការដាំដំណាំកាហ្វេក្រោមដើមស្វាយចន្ទី និងការបណ្តុះកូនដើមកាហ្វេ នៅកសិដ្ឋានចន្ទី ហួត ដារ៉ា​ ស្ថិតក្នុងសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ព្រមទាំងចុះពិនិត្យទីតាំងត្រៀមអនុវត្តគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ស្ថិតក្នុងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ការចុះពិនិត្យនេះ មានគោលបំណងស្វែងយល់ពីសក្តានុពលនៃការអភិវឌ្ឍផលិតកម្មកសិកម្មនៅក្នុងតំបន់ និងជំរុញការអនុវត្តគម្រោងដែលអាចបង្កើតប្រភពស្បៀងអាហារ ការងារ និងប្រាក់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីតាំងជនភៀសសឹក។ ក្នុងឱកាសចុះពិនិត្យកសិដ្ឋានចន្ទី ហួត ដារ៉ា ឯកឧត្តមបណ្ឌិត កៅ ថាច ...
ឯកឧត្តមបណ្ឌិត កៅ ថាច ជួបពិភាក្សាការងារជាមួយអភិបាលខេត្តព្រះវិហារ លើផែនការអភិវឌ្ឍន៍កសិកម្ម ចិញ្ចឹមសត្វ វារីវប្បកម្ម ដាំបន្លែ និងកែច្នៃផលិតផលកសិកម្ម និងចំណីអាហារ

ឯកឧត្តមបណ្ឌិត កៅ ថាច ជួបពិភាក្សាការងារជាមួយអភិបាលខេត្តព្រះវិហារ លើផែនការអភិវឌ្ឍន៍កសិកម្ម ចិញ្ចឹមសត្វ វារីវប្បកម្ម ដាំបន្លែ និងកែច្នៃផលិតផលកសិកម្ម និងចំណីអាហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លើផែនការអភិវឌ្ឍន៍កសិកម្ម ដែលមានគោលដៅបង្កើតការងារ និងបង្កើនចំណូលលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង និងសហគមន៍នានា នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារតាមរយៈផលិតកម្មចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ និងការរៀបចំការកែច្នៃចំណីអាហារ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងតំបន់ជ៉ំវិញខេត្តព្រះវិហារ។ ជំនួបពិភាក្សានេះបានប្រព្រឹត្តទៅ នៅសាលាខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរ-អង្គភាពជំនាញក្រោមឱវាទរដ្ឋបាល និងអ្នកជំនាញបច្ចេកទេសពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសមាគមបណ្តាញកសិករតេជោ។...
មន្ត្រីក្រសួងព័ត៌មានកម្ពុជា និងភាគីចិន វាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចងនៃវគ្គសិក្ខាសាលាប្រព័ន្ធផ្សព្វផ្សាយពីបណ្តាប្រទេសនៃតំបន់ភាគខាងត្បូង

មន្ត្រីក្រសួងព័ត៌មានកម្ពុជា និងភាគីចិន វាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចងនៃវគ្គសិក្ខាសាលាប្រព័ន្ធផ្សព្វផ្សាយពីបណ្តាប្រទេសនៃតំបន់ភាគខាងត្បូង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប៉េកាំង៖ វគ្គសិក្ខាសាលាសម្រាប់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសនៃតំបន់ខាងត្បូង (Global South) ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ១៤ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន បានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការបង្កើនសមត្ថភាពបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ និងការពង្រឹងកិច្ចសហប្រតិបត្តិការ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ក្នុងកម្មវិធីបិទសិក្ខាសាលាស្តីពី «មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន មកពីបណ្តាប្រទេសនៃតំបន់ភាគខាងត្បូង»នៅប្រទេសចិន នាព្រឹកថ្ងៃទី០៦​ ខែកក្កដា​ ឆ្នាំ២០២៦ លោក ហេ ដុងបូ អនុប្រធានគណៈកម្មាធិការបក្ស និងអនុប្រធានក្រុមហ៊ុន CBIC​ បានលើកឡើងថា​ រយៈពេល ១៤ថ្ងៃនេះ គឺជាថ្នាក់រៀនដ៏មានសារៈសំខាន់ក្នុងការសិក្សាស្វែងយល់ស៊ីជម្រៅអំពីទំនើបកម្មនៃប្រព័ន្ធផ្សព្វផ្សាយបែបប្រទេសចិន។ នៅទីក្រុងប៉េកាំង សិក្ខាកាមបានសិក្សាពីកត្តាវិជ្ជានៃការអភិវឌ្ឍរបស់ចិន ចំណែកនៅទីក្រុងយិនឈួន...