ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចបវរធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម​ (MTFF) ឆ្នាំ២០២៦-២០២៨​​

សម្តេចបវរធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម​ (MTFF) ឆ្នាំ២០២៦-២០២៨​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម​ (MTFF) ឆ្នាំ២០២៦-២០២៨​​ នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី២ ឧសភា ២០២៥។
ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញ បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូនៃខេត្តជេជូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក Moon Sung Jong

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញ បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូនៃខេត្តជេជូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក Moon Sung Jong

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញ បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូនៃខេត្តជេជូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក Moon Sung Jong ប្រធានគណៈកម្មការនិយ័តកម្មកាស៊ីណូជេជូ នៅអគាររដ្ឋបាល គ.ល.ក.។ ជំនួបនេះមានគោលបំណងពិភាក្សាអំពីគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម ក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍ និងព័ត៌មានស្ដីពីទិដ្ឋភាពទូទៅនៃការអភិវឌ្ឍវិស័យល្បែងពាណិជ្ជកម្មនៃភាគីទាំងពីរ។...
រដ្ឋមន្ត្រី ហេង សួរ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Simon Chen ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd.។

រដ្ឋមន្ត្រី ហេង សួរ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Simon Chen ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd.។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Simon Chen ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd.។ ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា៕...
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ សហគ្រាស គ្រឹះស្ថានថ្មី កើនឡើងចំនួនជាង៤០០សហគ្រាស ហើយចំនួនកម្មករនិយោជិត បានកើនឡើងជាង៣ម៉ឺននាក់

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ សហគ្រាស គ្រឹះស្ថានថ្មី កើនឡើងចំនួនជាង៤០០សហគ្រាស ហើយចំនួនកម្មករនិយោជិត បានកើនឡើងជាង៣ម៉ឺននាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួ ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងត្រីមាស ទី១ ឆ្នាំ២០២៥ ដដែលនេះ សហគ្រាស គ្រឹះស្ថាន បានកើនឡើងពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ២៥៥សហគ្រាស កើនឡើងចំនួន ៤៥៧សហគ្រាស ហើយចំនួនកម្មករនិយោជិត បានកើនឡើងពីចំនួន ១ ៨១៦ ០៤៦នាក់ ដល់ចំនួន ១ ៨៤៦ ៨៣៧នាក់ កើនឡើងចំនួន ៣០ ៧៩១នាក់។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា រាជរដ្ឋាភិបាលក៏បានបន្តខិតខំលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស...
Ministry of Culture and Fine Arts & Partners Launch Workshop to Promote National Disability Strategic Plan 2024–2028

Ministry of Culture and Fine Arts & Partners Launch Workshop to Promote National Disability Strategic Plan 2024–2028

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
The Ministry of Culture and Fine Arts, in collaboration with development partners, hosted here on April 29 a workshop to disseminate the National Disability Strategic Plan (NDSP) 2024–2028 to its disability affairs working group. The event underscores the ongoing efforts to improve the lives and empower persons with disabilities across Cambodia. Presiding over the opening ceremony at the ministry’s office, H.E. Thieng Vandarong, Under-Secretary of State at the Ministry of Culture and Fine Arts, highlighted the workshop’s role in strengthening the implementation of the updated strategic plan. The ministry currently employs 152 civil servants with disabilities (including 44 women) out of a total workforce of 2,464, representing 6.16 percent of staff. These employees serve at bot...
ឧកញ៉ា ឡាយ ឈុនហួ សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល City Rice Import Export Co., Ltd ឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា …!!

ឧកញ៉ា ឡាយ ឈុនហួ សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល City Rice Import Export Co., Ltd ឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា …!!

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា ឡាយ ឈុនហួ សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល City Rice Import Export Co., Ltd ដែលបានឧបត្ថម្ភថវិកាចំនួន ៥០០ ដុល្លារ (ប្រាំរយដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ កាកបាទក្រហមកម្ពុជាសូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌...
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ រដ្ឋសភាបានកំពុងធ្វើកំណែទម្រង់ក្នុងការពង្រឹងគណនេយ្យភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងការទទួលខុសត្រូវ ដើម្បីផ្តល់សេវាកម្មជូនតំណាងរាស្រ្តឱ្យបានកាន់តែល្អប្រសើរ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ រដ្ឋសភាបានកំពុងធ្វើកំណែទម្រង់ក្នុងការពង្រឹងគណនេយ្យភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងការទទួលខុសត្រូវ ដើម្បីផ្តល់សេវាកម្មជូនតំណាងរាស្រ្តឱ្យបានកាន់តែល្អប្រសើរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ នៃក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល» បានមានប្រសាសន៏លើកឡើងថា ស្របពេលស្ថាប័ននីតិប្រតិបត្តិបានកំពុងអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈនោះ ស្ថាប័នរដ្ឋសភា ក្នុងនីតិកាលទី៧នេះ ក៏បានដាក់ចេញនូវចក្ខុវិស័យ និងគោលដៅច្បាស់លាស់ ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការលើកកម្ពស់អភិបាលកិច្ចល្អ តាមរយៈការពង្រឹងគណនេយ្យភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងការទទួលខុសត្រូវ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់សេវាកម្មជូនតំណាងរាស្រ្តឱ្យបានកាន់តែល្អប្រសើរទាន់ពេលវេលា មានប្រសិទ្ធភាព និងគុណភាពខ្ពស់ ផងដែរ។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ក្នុងរយៈពេល ២០ខែ កន្លងមកនេះ រដ្ឋសភាកម្ពុជាបានដាក់ចេញនូវវិធានការ និងអនុវត្តសកម្មភាពគន្លឹះមួយចំនួន ...
មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប ករណីជួញដូរគ្រឿងញៀនឃាត់ខ្លួន ជនល្មើស ២នាក់ រឹបអូសបានថ្នាំ ជិត ៤គីឡូក្រាម

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប ករណីជួញដូរគ្រឿងញៀនឃាត់ខ្លួន ជនល្មើស ២នាក់ រឹបអូសបានថ្នាំ ជិត ៤គីឡូក្រាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២០៖១៥នាទី កម្លាំងជំនាញ (ក៧) នៃមន្ទីរ ប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋាន រាជធានីភ្នំពេញ ដោយមានការដឹកនាំនិង សម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ហុងសាន បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈាន ទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ ដោយ ខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចតាម បណ្តោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សី កែវ រាជធានីភ្នំពេញ។ ការបង្ក្រាបនេះ កម្លាំងជំនាញចាប់ខ្លួនជនល្មើស ២នាក់ ឈ្មោះ រ៉េន ដារ៉ា ភេទប្រុស ជនជាតិ ខ្មែរ អាយុ ៤២ឆ្នាំ និងឈ្មោះ ភី សៀងអាន ភេទប្រុស ជនជាតិ ខ្មែរ អាយុ ៤៤ឆ្នាំ ដោយចាប់យកគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ៣៩៩៤ ក្រាម (៣គីឡូ ៩៩៤ក្រាម)។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាន សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាង សំណុំរឿង បញ្ជូនទៅកាន់អយ្យកា...
រដ្ឋមន្ត្រី ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ” ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់” និងពិធីប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ប្រចាំឆ្នាំ២០២៤។

រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធី "អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ” ក្រោមប្រធានបទ "រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់” និងពិធីប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ប្រចាំឆ្នាំ២០២៤។ ពិធីនេះត្រូវបានរៀបចំ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) ខេត្តស្វាយរៀង ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួង, ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង, អភិបាល និងអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង, សាលាដំបូងខេត្ត, អាជ្ញាធរក្រុងបាវិត, មន្រ្តីរាជការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, នគរបាលតំបន់ប្រតិបត្តិការសឹករង, កងរាជអាវុធហត្ថខេត្ត, ថ្នាក់ដឹកនាំសហជីព, សមាគមនិយោជក និងបងប្អូនកម្មករនិយោជិត...