លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រ ជូន”ឧកញ៉ា កែវ មុំ” ភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន ពីសាកលវិទ្យាល័យបញ្ញាសាស្រ្ដ
ភ្នំពេញ:ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី (LYLY Food Industry Co.,Ltd) បានទទួលសញ្ញាបត្រ ភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន ពីសាកលវិទ្យាល័យបញ្ញាសាស្រ្ដ ដោយបានប្រគល់ផ្ទាល់ដោយលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះឧកញ៉ា កែវ មុំ បានលើកឡើងថា ការសិក្សារៀនសូត្រគឺគ្មានថ្ងៃបញ្ចប់នោះទេ ពោលគឺរៀនហើយរៀនទៀត។
ជាមួយនឹងការលើកឡើងនេះ លោកជំទាវ ឧកញ៉ា ក៏បានថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានប្រគល់សញ្ញាបត្រ «ភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន» ពីសកលវិទ្យាល័យបញ្ញាសាស្ត្រ។
ទន្ទឹមនឹងនេះ លោកជំទាវ ឧកញ៉ា កែវ មុំ ក៏បានចែករំលែកពីគន្លឹះក្នុងការទទួលបានសញ្ញាបត្រផងដែរ ដោយលោកជំទាវ បានលើកឡើងថា «ដើម្បីទទួលបានសញ្ញាបត្រ ភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន (International Exec...








