ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

មន្រ្តីជំនាញ ក.ប.ប.ចូលរួមសហការតាមការស្នើសុំរបស់មន្រ្តីជំនាញគយចល័តតំបន់៤ត្រួតពិនិត្យលើជ្រូកក្លាសេចំនួន ១ឡានក្នុងខេត្តបាត់ដំបង

មន្រ្តីជំនាញ ក.ប.ប.ចូលរួមសហការតាមការស្នើសុំរបស់មន្រ្តីជំនាញគយចល័តតំបន់៤ត្រួតពិនិត្យលើជ្រូកក្លាសេចំនួន ១ឡានក្នុងខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ក.ប.ប.​ បាត់ដំបង)៖ ដោយមានការស្នើសុំសហការពីមន្រ្តីជំនាញគយចល័តតំបន់៤​ ដែលប្រចាំនៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប. ខេត្តបាត់ដំបងបានចូលរួមត្រួតពិនិត្យលើជ្រូកក្លាសេដែលផ្ទុកដោយរថយន្តមួយគ្រឿងម៉ាក lexus GX 470 ពណ៌ស្ករដោយក្នុងនោះមានជ្រូកក្លាសេចំនួន ១១០ក្បាល ស្មើនឹង ៨៨០គីឡូក្រាម។ ក្រោយពីមន្រ្តីជំនាញធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់បានឃើញថា ជ្រូកដែលបានដឹកជញ្ជូននោះផ្ទុកដោយខុសបទប្បញ្ញត្តិបចេ្ចកទេស និងក្នុងសីតុណ្ហភាពពុំត្រឹមត្រូវតាមច្បាប់ដែលមានចែងធរមាន។ ក្រោយពីត្រួតពិនិត្យចប់ មន្រ្តីជំនាញបានស្នើសុំគោលការពីលោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ធ្វើការដុតកម្ទេចចោលដោយមានការចូលរួមពីអាជ្ញាធរដែនដី និងមន្រ្តីជំនាញគយចល័តតំបន់៤ផងដែរ។...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញា តឱ្យលោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (សសកច-CCJA) និងសហការី ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ដឹកនាំបន្ថែមពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលនាំឱ្យប៉ះពាល់ដល់កិត្យានុភាពឱកាសវិនិយោគចិននៅកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជេីញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជេីញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជេីញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលីដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ ដោយមានការចូលរួមពីវិនិយោគិន ចំនួន ៣៥០នាក់ និងក្រុមហ៊ុន ចំនួន ៣៥០ក្រុមហ៊ុន ។ លើសពីនេះ ក៏មានពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារដូចជា៖ ១. អនុស្សរណៈយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវិទ័ររៀ ក្នុងការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសអូស្រ្តាលី ។ ២. អនុស្សរណៈយោគយល់គ្នារវាងសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន La Vie Hospitality Group ក្នុងចូលរួមទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍ ។ វេទិកាធុរកិច្ចនេះដែរ ក៏នឹងបន្តជាយន្តការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ហាញអំពីសក្តានុ...
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទ «ពង្សាវតាខ្មែរ» ដោយផ្ទាល់រួមគ្នា។ សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីគោរពទង់ជាតិមានចំនួនពីរដងក្នុងមួយសប្តាហ៍ ដែលត្រូវធ្វើឡើងជារៀងរាល់ម៉ោង ៧ព្រឹកនៃថ្ងៃចន្ទ និងរៀងរាល់ម៉ោង ៥ល្ងាចនៃថ្ងៃសុក្រ៕ #MLVT #HENGSour...
ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics គ្រោងពង្រីកការវិនិយោគលើវិស័យសុខាភិបាលបន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics គ្រោងពង្រីកការវិនិយោគលើវិស័យសុខាភិបាលបន្ថែមទៀតនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អូស្រ្តាលី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅ​ថ្ងៃទី០៤​ ខែមីនា​ ឆ្នាំ២០២៤ នេះ​បានអនុញ្ញាតឱ្យ លោក Daniel Phillips ប្រធានក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី ផងដែរថា ក្រុមហ៊ុន Freshstart Logistics កំពុងតែមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក ដោយផ្ដោតលើសេវាកម្មផ្នែកដឹកជញ្ជូន ឡូជីស្ទីក ខ្សែច្រវាក់ផ្គត់ផ្គង់ និងឃ្លាំងស្តុកទំនិញជាដើម។ ចំណែកក្រុមហ៊ុន Aegros ជាផ្នែកមួយនៃ F...
លោក សំ លាងទ្រី  ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនបានអំពាវនាវអោយប្រជាពលរដ្ឋរុះរើសំណង់អ នាធិបតេយ្យចេញពីចញ្ចើមផ្លូវដោយកខ្លួនឯងជៀសវាងប្រើវិធានការច្បាប់

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនបានអំពាវនាវអោយប្រជាពលរដ្ឋរុះរើសំណង់អ នាធិបតេយ្យចេញពីចញ្ចើមផ្លូវដោយកខ្លួនឯងជៀសវាងប្រើវិធានការច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ :លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណះការនឹង ដឹកជញ្ជូនខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី03ខែមិនាឆ្នាំ2024នេះបានដឹកនាំក្រុមចម្រុះចុះពិនិត្យនឹងវាស់វែងដីចំណីផ្លូដើម្បីឈូសឆាយពង្រីកចំណីផ្លូវអោយបានធំទូលាយ។ លោក សំ លាងទ្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់រស់នៅអមសង្ខាងផ្លូវជាតិលេខ62 ចាប់ពីរង្វង់មូលព្រះនរាយ ណ៍ដល់ចុងភូមហ្មសែតសង្កាត់ប៉ាលហាលក្រុងព្រះវិហារខេត្តព្រះ វិហារមូលហេតុក្រុមជំនាញនៃមន្ទីរសាធារណះការនឹងដឹកជញ្ជូនខេត្តព្រះវិហារកំពង់ធ្វើការឈូសឆាយពង្រីកចិញ្ចើមផ្លូវដើម្បីកែលំអរសោភណ្ឌ័ភាពផ្លូវអោយសក្តិសមជាខេត្តទេសចរណ៍។ លោក សំ លាងទ្រី បានលើកឡើងថា យោងតាមបទបញ្ជារបស់ឯកឧត្តម ប៉េង ពោធនា រដ្ឋមន្ត្រីក្រសួងសាធារណះការនឹងដឹកជញ្ជូន នឹងយោងតាមការណែនាំចង្អុរបង្ហាញរបស់ ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណះអភិបាលខេត្តព្រះវិហារ អោយមន្ទីរជំនាញធ្វើការកែលំអរចញ្ជើមផ្លូវអោយបានធំទូលាយរៀបចំកែលំអរសួនច្បានៅចំណុចបុស្សបុករូ...
កម្ពុជានិងរដ្ឋលិចតិនស្តាញនៅអឺរ៉ុបឯកភាពបន្តកិច្ចសហការ និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហការថ្មី ដើម្បីបង្កើនផលិតភាពការងារ និងទាក់ទាញវិនិយោគបន្ថែម

កម្ពុជានិងរដ្ឋលិចតិនស្តាញនៅអឺរ៉ុបឯកភាពបន្តកិច្ចសហការ និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហការថ្មី ដើម្បីបង្កើនផលិតភាពការងារ និងទាក់ទាញវិនិយោគបន្ថែម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ កម្ពុជា និងរដ្ឋលិចតិនស្តាញ(Liechtenstein )ក្នុងតំបន់អឺរ៉ុប បានឯកភាពគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជាដែលមានស្រាប់ និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការថ្មីដើម្បីជំរុញឱ្យកម្លាំងពលកម្មកម្ពុជាមានផលិតភាពការងារខ្ពស់ និងទាក់ទាញវិនិយោគបន្ថែម។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងជំនួបសំដែងការគួរសមរវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ឌូមីនិក ហាស្លឺ(Dominique Hasler) រដ្ឋមន្ត្រីក្រសួងការបរទេស អប់រំ និងកីឡា នៃប្រទេសលិចតិនស្តាញដែលធ្វើឡើងនៅថ្ងៃសុក្រ ទី១ ខែមិនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង។ ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលលិចតិនស្តាញ(Liechtenste in) ដែលបានជួយពង្រឹងបន្ថែមនូវគុណវុឌ្ឍិនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជាស្របទៅ...
មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មបានចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីនិន្នាការ និងតម្រូវការទេសចរមូស្លីមដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍

មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មបានចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីនិន្នាការ និងតម្រូវការទេសចរមូស្លីមដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:នៅថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ មន្ត្រី នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកអគ្គនាយករង ស្រូយ សុបញ្ញា បានដឹកនាំមន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាល និងសាខា ក.ប.ប. ខេត្តព្រះសីហនុ ចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីនិន្នាការ និងតម្រូវការទេសចរមូស្លីមដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍។ កម្មវិធីនេះ ក្រោមអធិបតីភាព ឯកឧត្ដម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានចូលរួមពី លោក ម៉ាង ស៊ីណេត អភិបា លរង នៃគណៈអភិបាលខេត្តព្រះសីហនុ លោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍។ លើសពីនេះមាន មន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប ប្រតិបត្តិករប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍រួមមានអាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ សមាគមចុងភៅសមាគមទេសចរណ៍ ដែលមានមូលដ្ឋានក...
រយៈពេល ២ថ្ងៃប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញបានដឹកនាំមន្រ្តីរបស់ខ្លួនដោយសហការជាមួយមន្រ្តីពាក់ព័ន្ធចុះអនុវត្តផែនការសាកល្បងលើប្រព័ន្ធ HACCP ដែលគាំទ្រដោយក្រុមជំនាញរបស់អង្គការ SPEC និង ISC

រយៈពេល ២ថ្ងៃប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញបានដឹកនាំមន្រ្តីរបស់ខ្លួនដោយសហការជាមួយមន្រ្តីពាក់ព័ន្ធចុះអនុវត្តផែនការសាកល្បងលើប្រព័ន្ធ HACCP ដែលគាំទ្រដោយក្រុមជំនាញរបស់អង្គការ SPEC និង ISC

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ រយៈពេល ២ថ្ងៃនេះមន្រ្តីជំនាញ ក.ប.ប.​ សាខារាជធានីភ្នំពេញ ដឹកនាំដោយលោកប្រធានសាខារួមសហការដោយមន្រ្តីជំនាញនៃមន្ទីរពិសោធន៍ម្ហូបអាហាររបស់នាយកដ្ឋានមន្ទីរពិសោធន៍ មន្រ្តីនៃមន្ទីរពាណិជ្ចកម្មរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធចុះអនុវត្តផែនការសាកល្បងលើវិធានការអនាម័យរបស់ប្រព័ន្ធ HACCP នៅផ្សារ និងទីតាំងចំនួន ២ ៖ - ទី១ ផ្សារអូរឬស្សី ដែលបានអនុវត្តលើតូបលក់ជ្រូកខ្វៃចំនួន ៥ ក្នុងនោះបានត្រួតពិនិត្យសាកល្បងលើសម្ភារៈមួយចំនួនទៀតដូចជា កាំបិត ជ្រុញ និងជញ្ជីងជាដើម។ ⁃ ទី២ ម្ដុំបឹងកេងកង ដែលត្រួតពិនិត្យលើតូបលក់ត្រីសាម៉ុន និងគ្រឿងសមុទ្រ ក្នុងនោះបានត្រួតពិនិត្យសាកល្បងលើសម្ភារៈមួយចំនួនទៀតដូចជា កាំបិត ជ្រុញ ជញ្ជីង និងបរិវេនលក់ជាដើម។ សកម្មភាពនៃការត្រួតពិនិត្យនេះផងដែរគឺមានការគាំទ្រពីក្រុមជំនាញនៃអង្គការរបស់ SPEC និង ISC ដែលជាក្រុមអ្នកជំនាញផ្នែកអនុវត្តវិធានអនាម័យលើប្រព័ន្ធ HACCPផងដែរ។ ជាមួយគ្នានោះមន្រ...
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧​ លើរបៀបវារៈចំនួន៣

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧​ លើរបៀបវារៈចំនួន៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដោយសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃនេះ មានរបៀបវារៈចំនួន៣៖ ១-ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ដោយរដ្ឋសភា នីតិកាលទី៧ ២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល ៣- សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក។ សូមបញ្ជាក់ថា សមាជិក សមាជិការដ្ឋសភាអញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញនៅព្រឹកថ្ងៃនេះ មានចំនួន ១១៣រូប។...