សម្តេចតេជោ ហ៊ុន សែន «សូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន»
សម្តេចតេជោ ហ៊ុន សែន «សូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន»
Breaking news: បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ប៉ុន្មានថ្ងៃមកនេះកងទព័ថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខនិងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់សាលារៀន វត្តអារាមក៏ពួកគេប្រើកាំភ្លើងធំនិងយន្តហោះវាយបំផ្លាញចោល។ផ្សែងពុលគ្រាប់បែកចង្កោម
ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅនិងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។
ក្នុងសភាពការណ៍បែបនេះក្នុងនាមប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សកាន់អំណាច ខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាក
រាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន។
ពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃត្...








