លោក ផាន អូន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ឃុំគរឃុំជ្រៃវៀននិងឃុំមៀន បានចូលរួមកម្មវិធីសំណេះសំណា លនិងថ្លែងអំណរគុណសមាជិកនិងសមាជិកាបក្សនៅមូលដ្ឋានឃុំទាំង៣
កំពង់ចាម:ក្រោមការណែនាំពីលោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកព្រៃឈរនិងបាធាយ បន្ទាប់ ពីការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ គណបក្សប្រជា ជនកម្ពុជាទទួលបានជោគជ័យលើសលប់។
លោកប្រធានបានចាត់ឱ្យក្រុមការងារតាមបណ្តាឃុំនីមួយៗ បន្តការខិតខំប្រឹងប្រែងបន្ថែមទៀតនិងធ្វើពិធីសំណេះសំណាលនិងថ្លែងអំណរគុណដល់សមាជិកនិងសមាជិកា គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំនីមួយៗ។
ជាមួយគ្នានេះដែរ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៥-២៦ ខែមិថុនា ឆ្នាំ២០២២នេះ លោក ផាន អូន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀនបានដឹកនាំក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំទាំង៣ អញ្ជើញចូលរួមប្រារព្ធពិធីសំណេះសំណាល និងថ្លែងអំណរគុណសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀនដែលបានចូលរួមលះបង់ពេលវេលាកម្លាំងកាយនិងកម្លាំងចិត្តក្នុងការគាំទ្រនិងកៀងគររក សម្លេងឆ្នោតក្នុងការបោះ ឆ្នោតជ...








