ឯកឧត្តម នេត្រ ភក្រ្តា ៖ តម្លៃដ៏សំខាន់បំផុតរបស់មនុស្សគ្រប់រូបគឺ “ មានសុខភាពល្អ មានចំណេះដឹង និងមានសីលធម៌ល្អ សម្រាប់ការរស់នៅក្នុងសង្គម “
ឯកឧត្តម នេត្រ ភក្រ្តា ៖ តម្លៃដ៏សំខាន់បំផុតរបស់មនុស្សគ្រប់រូបគឺ “ មានសុខភាពល្អ មានចំណេះដឹង និងមានសីលធម៌ល្អ សម្រាប់ការរស់នៅក្នុងសង្គម “
បើធៀបទៅការសាងសង់ផ្ទះចំណេះដឹងចាត់ទុកជាដំបូលផ្ទះ, សុខភាព ដូចជាសសរផ្ទះ រីឯសីលធម៍ ជាជញ្ជាំង បើសិនមានទាំង ៣ចំណុចនេះហើយ គឺជាផ្ទះស្អាតមួយចង់រស់នៅ។ បើសិនជាមនុស្សវិញមានចំណុចសំខាន់ ៣នេះ សុខភាពល្អ ចំណេះដឹង និងមានសីលធម៌ល្អ គឺគេស្រលាញ់ អាប់អានច្រើន,
ដូច្នេះអ្វីដែលសំខាន់ ប្អូនៗជាសិស្ស និស្សិត ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះដឹង ដើម្បីបង្កើនតំលៃនៃខ្លួនយើង និងមានអនាគតល្អ, ការសិក្សារៀនសូត្រ គឺជាកាតព្វកិច្ច ដែលត្រូវបំពេញ, ការសិក្សា គឺជាផ្នែកមួយនៃជីវិត,
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សនិទ្ទេស A ចំនួន ៤៦នាក់ មកពីខេត្ត...








