សម្ដេចតេជោយល់ព្រមឲ្យបណ្ដេញជនបរទេសចេញពីកម្ពុជា និងជនជាតិខ្មែរចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការមិនសហការផ្ដល់ព័ត៌មាននិងមិនព្រមធ្វើចត្តាឡីស័ក
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាន យល់ព្រមឲ្យបណ្ដេញជនបរទេសចេញពីកម្ពុជា និងជនជាតិខ្មែរចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការមិនសហការផ្ដល់ព័ត៌មាននិងរត់គេចមិនព្រមធ្វើចត្តាឡីស័ក។
ការយល់ព្រមរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមសំណើរបស់លោកឧត្តមសេនីយ៍ឯកឌី វិជ្ជា អនុប្រធានគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។
យោងតាមលិខិតរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចុះថ្ងៃទី២២ ខែកុម្ភៈ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា កន្លងមកក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា ២៨វិច្ឆិកា និងព្រឹត្តិការណ៍ ២០កុម្ភៈ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ (COV10-19) តែងតែជួបប្រទះនូវបញ្ហាប្រឈម មួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងនោះមាន បញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការ ផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណ៏រត់គេចមិនព្រមធ្វើចត្តាឡីស័ក។
ព...








