ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ បញ្ជាឱ្យបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ទាំងអស់ នៅតំបន់ក្រហម

សម្តេចតេជោ បញ្ជាឱ្យបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ទាំងអស់ នៅតំបន់ក្រហម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាតករដ្ឋមន្រ្តីនៃកម្ពុជា នៅយ ប់ថ្ងៃទី២៧ ខែមេសានេះ បានបញ្ជាឱ្យ បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ទាំងអស់ នៅក្នុងតំបន់ក្រហម ។ តាមរយៈសារជាសំឡេង ជាង៤ នាទី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា៖ «នៅពេលចាក់វ៉ាក់សាំង សូមកុំខ្វល់ថាប្រជាជន មកពីត្រង់ណាអី ឱ្យតែបងប្អូនយល់ព្រមចាក់ គឺចាក់ឱ្យតែម្តង ហើយចេញកាតឱ្យពួកគាត់ ព្រោះសុទ្ធតែប្រជាជនខ្មែរយើងដដែលទេ ប៉ុន្តែត្រូវមានសណ្តាប់ធ្នាប់ ដោយសារយើងខ្វះកន្លែង អញ្ចឹងយើងត្រូវឲ្យអាជ្ញាធរមូលដ្ឋានកំណត់ថា ថ្ងៃនេះ ភូមិនេះ ថ្ងៃនោះភូមិនោះ»។...
សម្តេចក្រឡាហោម ដឹកនាំកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់

សម្តេចក្រឡាហោម ដឹកនាំកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាននេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ អគ្គលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ច្រើនរូបទៀត៕...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី ៥៨០នាក់ទៀត និងជាសះស្បើយ ១៧៧នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី ៥៨០នាក់ទៀត និងជាសះស្បើយ ១៧៧នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី ៥៨០នាក់ទៀត និងជាសះស្បើយ ១៧៧នាក់ ហើយករណីឆ្លងសហគមន៍ ៥៧៩ នាក់និង អ្នកដំណើរពីបរទេស ០១ នាក់។ ភ្នំពេញ (337) ព្រះសីហនុ (91) បន្ទាយមានជ័យ (91) កណ្ដាល (51) កំពង់ធំ (2) ព្រៃវែង (2) ស្វាយរៀង (1) ត្បូងឃ្មុំ (1) កែប (1) កំពង់ឆ្នាំ (1) កំពង់ស្ពឺ (1) គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ - អ្នកឆ្លងសរុប= ១០៥៥៥ នាក់ - អ្នកជាសះស្បើយ= ៣៥៧៧ នាក់ - អ្នកកំពុងព្យាបាល= ៦៨៩២ នាក់ - អ្នកស្លាប់= ៧៩ នាក់...
ប្អូនស្រីសម្តេចតេជោ  និងឧកញ៉ា សេង វួចលាង យកគ្រឿងឧបភោគបរិភោគមួយចំនួនទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាតចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌចំនួន២ ដើម្បីទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩

ប្អូនស្រីសម្តេចតេជោ និងឧកញ៉ា សេង វួចលាង យកគ្រឿងឧបភោគបរិភោគមួយចំនួនទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាតចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌចំនួន២ ដើម្បីទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្អូនស្រីបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន លោកជំទាវ ហ៊ុន ស៊ីណាត និងឧកញ៉ា សេង វួចលាង យកគ្រឿងឧបភោគបរិភោគមួយចំនួនទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាតចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌចំនួន២ ដើម្បីទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩នៅថ្ងៃទី២៦ខែមេសានេះ។ លោកជំទាវ  ហ៊ុន ស៊ីណាត មានប្រសាសន៍ថា"ថ្ងៃនេះ ខ្ញុំ និងលោកជំទាវឧកញ៉ា សេង វួចលាង ចេញដំណើរយកគ្រឿងឧបភោគបរិភោគមួយចំនួនទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាត និងជាការចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌក្នុងការទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩ ក្នុងមូលដ្ឋានពីរកន្លែង គឺខណ្ឌ៧មករានិងខណ្ឌទួលគោក"។ អំណោយទាំងពីរខណ្ឌដូចគ្នារួមមាន៖ អង្ករ ចំនួន ១តោន  ត្រីខចំនួន ៦០០កំប៉ុង ទឹកត្រី ១០០ដប ទឹកស៊ីអ៉ីវ ១០០ដប មីកំប៉ុង ចំនួន 600កំប៉ុង ។ចែកជូនក្នុងមួយខណ្ឌ50គ្រួសារ។ សូមជូនពរដល់លោកគ្រូ អ្នកគ្រូពេទ្យ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលឈរការពារនិងព្យាបាលប្រជាជនក្នុងកាលៈ ទេសៈ កូវិដនេះសូមមា...
លោក សយ សុភាព ថា”ប្រសិនអាស៊ានយករូបមន្តត្រ័យការ កម្ពុជានិងដើរតួសំខាន់លើបញ្ហាវិបត្តិភូមា”

លោក សយ សុភាព ថា”ប្រសិនអាស៊ានយករូបមន្តត្រ័យការ កម្ពុជានិងដើរតួសំខាន់លើបញ្ហាវិបត្តិភូមា”

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក សយ សុភាព អ្នកតាមដាននយោបាយនិងភូមិសាស្ត្រនយោបាយអន្តរជាតិ បានមានប្រសាសន៍ថា"ប្រសិនអាស៊ានយករូបមន្តត្រ័យការ កម្ពុជានិងដើរតួសំខាន់លើបញ្ហាវិបត្តិភូមា" លោក សយសុភាព ថា កម្ពុជាបានស្នើរូបមន្តត្រ័យការនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសនៅប្រទេសឥណ្ឌូនេសុី នាទីក្រុងហ្សាការតាកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដោយ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី។ ប្រសិនបើសេណារីយោនេះត្រូវបានអាស៊ានទទួលយក ប្រទេស កម្ពុជានឹង ក្លាយជាតួអង្គសំខាន់មួយរបស់អាស៊ានដើរតួនាទីគន្លឹះ សម្រាប់ស្វែងរកដំណោះស្រាយ ជំលោះដ៏ស្មុគស្មាញនៅប្រទេសភូមា។ លោកពន្យល់ថា រូបមន្តត្រ័យការរបស់អាស៊ានដែលធ្លាប់មានកន្លងមកគឺ«រដ្ឋមន្ត្រីការបរទេសនៃអតីតប្រធានអាស៊ានប្តូរវេន រដ្ឋមន្ត្រីការបរទេសជាប្រធានអាស៊ានបច្ចុប្បន្ន និង រដ្ឋមន្រ្តីការបរទេសអនាគតប្រធានអាស៊ានបន្ទាប់»។ កម្ពុជាបានធ្លាប់ជួបរូបមន្តនេះកាលពីឆ្នាំ១៩៩៧ក្រោយពីកងទ័ពស្មោះសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិនាយ...
ក្រោយរំដោះបានក្រុងបាត់ដំបង ខែមេសា ឆ្នាំ១៩៧៥! នួន ជា ឱ្យគេយកឪពុកមាឈ្មោះស៊ីវ ហេង យកទៅសម្លាប់ចោល

ក្រោយរំដោះបានក្រុងបាត់ដំបង ខែមេសា ឆ្នាំ១៩៧៥! នួន ជា ឱ្យគេយកឪពុកមាឈ្មោះស៊ីវ ហេង យកទៅសម្លាប់ចោល

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន (SBM Nwews)៖ នៅពេលកងទ័ពខ្មែរក្រហមយកពួកទាហានលន់ នល់ទាំងអស់នៅក្នុងទីក្រុងបាត់ដំបង ទៅសម្លាប់ចោលនោះ មានតែវរសេនីយ៍ទោម្នាក់ឈ្មោះស៊ីវ ហេង ប៉ុណ្ណោះ ដែលពួកខ្មែរក្រហមមិនហ៊ានធ្វើអ្វីគាត់សូម្បីបន្តិច។ តើវរសេនីយ៍ទោម្នាក់ឈ្មោះស៊ីវ ហេង នេះជានរណា បានជាពួកខ្មែរក្រហមមិនហ៊ានយកទៅសម្លាប់ចោលដូចពួកទាហានលន់ នល់ ផ្សេងៗទៀត?។ មុនពេលកងទ័ពខ្មែរក្រហមចូលមកដល់ ស៊ីវ ហេង បានបបួលកូនចៅគាត់នាំគ្នាចាកចេញទៅប្រទេសថៃដែរ តែកូនមិនជឿតាមគាត់។ ស៊ីវ ហេង ជាមេដឹកនាំចលនាខ្មែរឥស្សរៈ និងបានចូលជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិននិង តាំងពីឆ្នាំទសវត្សរ៍ឆ្នាំ១៩៤០ មកម៉្លេះ ។ ដោយមានការជួយជ្រោមជ្រែងពីពួកកុម្មុយនិស្តវៀតមិញ ផងនោះ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មេដឹកនាំចលនាខ្មែរឥស្សរៈកុម្មុយនិស្ត បានបង្កើតបក្សរបស់ខ្លួនមួយឈ្មោះបក្សប្រជាជនបដិវត្តន៏ខ្មែរ ដោយមានសឺង ង៉ុកមិញ ដែលគេស្គាល់ថា អាចារ្យមៀន ជាលេខាគណៈកម្មាធិការមជ្ឈិមប...
លទ្ធផលកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅឥណ្ឌូណេស៊ីឯកភាពគ្នាជារួម បញ្ឈប់អំពើហិង្សាក្នុងវិបត្តិនៅមីយ៉ាន់ម៉ា!

លទ្ធផលកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅឥណ្ឌូណេស៊ីឯកភាពគ្នាជារួម បញ្ឈប់អំពើហិង្សាក្នុងវិបត្តិនៅមីយ៉ាន់ម៉ា!

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លទ្ធផលកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅឥណ្ឌូណេស៊ីឯកភាពគ្នាជារួម បញ្ឈប់អំពើហិង្សាក្នុងវិបត្តិនៅមីយ៉ាន់ម៉ា!
លោករដ្ឋមន្រ្តី  ខៀវ កាញារីទ្ធនិងលោកស្រី ទេព រង្ស៊ី បាននាំយកនូវបច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត និគ្រោធវ័នគល់ទទឹង

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធនិងលោកស្រី ទេព រង្ស៊ី បាននាំយកនូវបច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត និគ្រោធវ័នគល់ទទឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ប៉ោ ពុទ្ធារិទ្ធ នាយករងខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្ស៊ី បាននាំយកនូវបច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់នៅវត្ត និគ្រោធវ័ន គល់ទទឹង ស្ថិតក្នុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១។ សូមបញ្ជាក់ថា បច្ច័យ និងទេយ្យទានរបស់ លោក ខៀវ កាញារីទ្ធ និងលោកជំទាវ ដែលប្រគេនជូនដល់វត្តនិគ្រោធវ័ន គល់ទទឹង នាឱកាសនៃពិធីបុណ្យ វិសាខបូជា ក្នុងឆ្នាំនេះ រួមមានអង្ករ ១០បេ ,ទឹកសុទ្ធ ២០កេស, ដំណាប់ល្មើរ ៦កេស, មីយើង ៥កេសធំ កាពិផាវស្ងួត ១០កំប៉ុង, ផ្លែទំពាំងបាយជូរមួយកេស។ ចំពោះបច្ច័យ សរុប ១៥លានរៀល ក្នុងនោះ វេរប្រគេនចំនួន ៥ លានរៀល សម្រាប់គាំទ្រការផ្សព្វ ផ្សាយព្រះធម៌ នៃស្ថានីយ៍វិទ្យុ គល់ទទឹង, ៥លានរៀល សម្រាប់ចង្ហាន់ព្រះសង្ឃ, និង ៥លានរៀ លទៀតសម្រាប់មន្ទីរ សម្រាកព្យាបាលព្រះសង្ឃវត្តគល់ទទឹង ជូនអាចារ្យគណៈកម្ម...