អភិបាលខេត្តកណ្ដាល ចុះត្រួតពិនិត្យ ទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ និងមណ្ឌលចត្តាឡីស័កនៅស្រុកកោះធំ
កណ្ដាល៖ បន្ទាប់ពីរកឃើញវិជ្ជមាន អ្នកផ្ទុកមេរោគកូវីដ-១៩ បន្ថែមទៀត ចំនួន ៦៤ នាក់ នៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ ប្រជុំបន្ទាន់ ដោយមានការចូលរួមពីម្ចាស់កាស៊ីណូទាំង ៦ ក្នុងស្រុកកោះធំ និងចុះត្រួតពិនិត្យ ការរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ និងមណ្ឌលចត្តាឡីស័កនៅស្រុកកោះធំ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមីនានេះ ទូទាំងស្រុកកោះធំមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន១៣៦នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះមាន កាស៊ីណូរបស់ក្រុមហ៊ុនព្រីនចំនួន ១០២ នាក់ កាសុីណូយ៉ុងយ័ន ៣២នាក់ និងកាស៊ីណូឃីងហ្វា ចំនួន ០២ នាក់។
លោកអភិបាលខេត្ត បានបន្ថែមថា ទោះបីជាមានការកើនឡើងនៃអ្នកផ្ទុកមេរោគកូវីត-១៩ នៅស្រុកកោះធំ តែអាជ្ញាធរខេត្ត ...








