ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក ជុំ កុសល៖ យើងរួមគ្នាការពារសន្តិភាព និងបណ្តុះផ្នត់គំនិតជាតិនិយម នោះយើងនឹងកាន់តែរឹងមាំ

លោក ជុំ កុសល៖ យើងរួមគ្នាការពារសន្តិភាព និងបណ្តុះផ្នត់គំនិតជាតិនិយម នោះយើងនឹងកាន់តែរឹងមាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តាកែវ៖ លោក ជុំ កុសល ប្រធានកិត្តយសសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព និងជារដ្ឋលេខាធិកាក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងនាមយើងដែលជាយុវជនគឺត្រូវរួមគ្នាការពារសុខសន្តិភាព និងបណ្តុះផ្នត់គំនិតជាតិនិយមទៅដល់គ្រប់ស្រទាប់វណ្ណៈ នោះប្រទេសជាតិនឹងកាន់តែខ្លាំងក្លារឹងមាំថែមទៀត ។ ថ្លែងក្នុងពិធី ប្រកាសទទួលស្គាល់ជាផ្លូវការគណៈកម្មការធិការប្រតិបត្តិសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាពខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងការប្រកាសតែងតាំងលោក ហេង វុទ្ធី ជាប្រធានសាខាខេត្ត នៅឯសាលមហោស្រពខេត្តតាកែវ ។ លោក ជុំ កុសល  បានមានប្រសាសន៍បន្តថា សុខសន្តិភាពនេះ គឺយើងរកដោយលំបាកខ្លាំងណាស់ ហើយក្នុងនាមយុវជនជំនាន់ក្រោយ ពិសេសក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ត្រូវរួមចិត្តរួមគំនិតការពារនូវអ្វីដែលមានសព្វថ្ងៃ ដែលបានកសាងតាំងពីបាតដៃទទេ ហើយខិតខំបន្ត កសាងនឹងអភិវឌ្ឍន៍សង្គមជាតិរបស់យើងឲ្យមានការរីកចម្រើន ។ រដ្ឋលេខាធិកាបន្ថែមទៀតថ...
អឺរ៉ុបព្រមានចិនពីបទបង្ករភាពតានតឹងនៅសមុទ្រចិនខាងត្បូង

អឺរ៉ុបព្រមានចិនពីបទបង្ករភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Express បានចុះផ្សាយថា ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលជាប្រទេសមហាអំណាចនៅសហភាពអឺរ៉ុប បានប្រតិកម្មតបយ៉ាងខ្លាំងលើសកម្មភាពរបស់ប្រទេសចិននៅដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង ដោយប្រទេសទាំង៣បានជំរុញឲ្យចិនកុំរំលោភបំពានលើច្បាប់អន្តរជាតិ ខណៈដែលភាពតានតឹងក្នុងជម្លោះដែនទឹកកាន់តែរីកធំឡើង ។ មហាអំណាចអឺរ៉ុបទាំង៣ បានលើកឡើងថា លំហាត់សមយោធានៅលើដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង ដែលចិនបានអះអាងសិទ្ធស្របច្បាប់ គឺមិនស្របទៅតាមច្បាប់អន្តរជាតិទេ ហើយប្រទេសទាំង៣ បានជំរុញអង្គការសហប្រជាជាតិឲ្យបង្ហាញពីសុចរិតភាពនៃអនុសញ្ញានៃច្បាប់អន្តរជាតិ ។ លោក Jonathan Odom សាស្ត្រចារ្យយោធាផ្នែកច្បាប់អន្តរជាតិនៅមជ្ឈមណ្ឌលអឺរ៉ុប George C. Marshall សម្រាប់សិក្សាសន្តិសុខ បានពន្យល់ថា នេះជាលើកដំបូងហើយសម្រាប់មហាអំណាចទាំង៣នៅសហភាពអឺរ៉ុប ដែលបានកត់សម្គាល់ពី វិបត្តិនៅសមុទ្រចិនខាងត្បូង ៕...
លោក អ៊ុន ចាន់ដា ណែនាំដលក្រុមហ៊ុនទទួលសាងសង់ អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ត្រូវអនុវត្តតាមបទបដ្ឋានបច្ចេកទេស និងគុណភាព

លោក អ៊ុន ចាន់ដា ណែនាំដលក្រុមហ៊ុនទទួលសាងសង់ អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ត្រូវអនុវត្តតាមបទបដ្ឋានបច្ចេកទេស និងគុណភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ លោក​អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកជំទាវអភិបាលរងខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអ្នកទទួលការសាងសង់។ លោក អភិបាលខេត្ត បានណែនាំដលក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តតាមបទបដ្ឋានបច្ចេកទេស ដែលមានក្នុងកិច្ចសន្យាសាងសង់ ដើម្បីធានាបានគុណភាពសំណង់ និងត្រូវពន្លឿនការសាងសង់តាមកិច្ចសន្យាដែលបានកំណត់។ ជាមួយគ្នានេះ មន្ត្រីបច្ចេកទេស ត្រូវចុះពិនិត្យលក្ខណៈបច្ចេកទេសតាមជំហាននីមួយៗ ឲ្យស្របតាមលក្ខណៈបច្ចេកទេសសំណង់ ដើម្បីធានាបានគុណភាពរបស់សំណង់ផងដែរ។ ដោយមើលឃើញពីការលំបាករបស់មន្ត្រីដែលកំពុងបម្រើការងារនៅសាលាខេត្ត និងដើម្បីផ្តល់កន្លែងសមរម្យជូនដល់មន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃ សម្រាប់បម្រើសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន...
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋ អាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូសន្និសីទ នៅទីស្ដីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ។ មានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋាន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ៕    ...
ក្នុង១ថ្ងៃនៅទូទាំងពិភពលោក មនុស្សជិត៦ពាន់នាក់ស្លាប់ និងជាង៣១ម៉ឺននាក់ឆ្លងវីរុសCovid-19

ក្នុង១ថ្ងៃនៅទូទាំងពិភពលោក មនុស្សជិត៦ពាន់នាក់ស្លាប់ និងជាង៣១ម៉ឺននាក់ឆ្លងវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា កំណើនមនុស្សស្លាប់ និងកំណើនមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅទូទាំងពិភពលោក នៅតែបន្តកើនឡើងដល់ក្នុងកម្រិតខ្ពស់នៅឡើយ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ វីរុសCovid-19បានសម្លាប់មនុស្សអស់ជិត៦ពាន់នាក់ គឺចំនួន ៥៨៧២នាក់ ហើយវីរុសនេះបានឆ្លងទៅមនុស្សថ្មីប្រមាណជាង៣១ម៉ឺននាក់ គឺចំនួន៣១៤ ៨៥៥នាក់ ។ ប្រទេសឥណ្ឌា នៅតែជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃ និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃនៃវីរុសCovid-19ច្រើនជាងគេ ដែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ ឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១១៤៤នាក់ និងមានមនុស្សឆ្លងថ្មីចំនួន៨៥៩១៩នាក់ ខណៈប្រទេសនេះមានមនុស្សឆ្លងសរុបចំនួន៥៨១៦១០៣នាក់ និងមនុស្សស្លាប់សរុបចំនួន៩២៣១៧នាក់ ។ សូមបញ្ជាក់ថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់៣២ ៤០៨ ៥០៤នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់៩៨៧ ៧២៤នាក់ ខណៈកំណើនមនុស្សជា...
អ្នកវិទ្យាសាស្រ្តស្រាវជ្រាវរកឃើញ សត្វរមាំងក្នុងតំបន់ទេសភាពមេគង្គ ក្នុងខេត្ត ក្រចេះ

អ្នកវិទ្យាសាស្រ្តស្រាវជ្រាវរកឃើញ សត្វរមាំងក្នុងតំបន់ទេសភាពមេគង្គ ក្នុងខេត្ត ក្រចេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  អ្នកវិទ្យាសាស្រ្តបានបង្ហាញរូបភាព សត្វ រមាំង (Rucervus eldii) ចំនួន បួនក្បាល ដែលគេថតបានជាលើកដំបូងក្នុង អំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ាស៊ីនថត ស្វ័យប្រវិត្ត នៅក្នុងដែន ជម្រក សត្វព្រៃសំបូរ ជាតំបន់ការពារធម្ម ជាតិមួយ ស្ថិតក្រោមការគាំទ្រដោយអង្គការ WWF មានទីតាំង ស្ថិតក្នុងតំបន់ទេសភាព ព្រៃលិចទឹក មេគង្គ នៃខេត្ត ក្រចេះ។ សត្វរមាំង ត្រូវបានចាត់ថ្នាក់ ជាប្រភេទសត្វ រងគ្រោះជិតផុតពូជ ទាំងនៅក្នុង ច្បាប់ព្រៃឈើ របស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហម របស់អង្គការ IUCN ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ សត្វព្រៃនៅក្នុងប្រទេសកម្ពុជា។ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិរួមនឹងអង្គការដៃគូបានខិតខំក្នុងការពង្រឹងការអនុវត្តច្បាប់ និងជំរុញឱ្យមានការចូលរួមពីប្រជា...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះបានទទួលជួបពិភាក្សាការងារជាមួយនឹង លោក​​ អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា។ នៅក្នុងជំនួបព្រឹកមិញនោះដែរ លោក ANATOLY BOROVIK បានគោរពនាំមកនូវការសួរសុខទុក្ខពីសំណាក់ប្រធានាធិបតីរុស្ស៊ី ឯកឧត្តម Vladimir Putin ចំពោះសម្ដេចតេជោ និងជូនពរសម្ដេចមានសុខភាពល្អ។ នៅក្នុងឱកាសនោះដែរ លោក​​ក៏បានគោរពជម្រាបជូនសម្តេចតេជោអំពីទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីគឺជាទំនាក់ទំនងដ៏ល្អដែលមានជាមួយគ្នាជាយូរមកហើយ។ លោក​​​បានមានប្រសាសន៍ថា ទំនាក់ទំនងការទូតមកទល់ពេលនេះគឺមានរយៈពេល៦៤ឆ្នាំ ហើយនៅឆ្នាំក្រោយនេះគឺជាខួប​៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី។ នៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ ឯកឧត្តមនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្...
តែងតាំងព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ សភាកម្ពុជា

តែងតាំងព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ សភាកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស គង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ខេត្តបាត់ដំបង ទទួលបានការតែងតាំងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ សភាកម្ពុជា ។ នេះយោងតាមសេចក្តីសម្រេចលេខ ០៤២/២០ ស.ស.រ ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ របស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ៕...
លោកស្រី សៀង ចាន់ហេង ៖សន្យាជួយកសាងមន្ទីរពេទ្យបង្អែកគ្រប់ខេត្ត ទូទាំងប្រទេស ក្នុងមួយខេត្ត មួយអគារ

លោកស្រី សៀង ចាន់ហេង ៖សន្យាជួយកសាងមន្ទីរពេទ្យបង្អែកគ្រប់ខេត្ត ទូទាំងប្រទេស ក្នុងមួយខេត្ត មួយអគារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ លោកស្រី សៀង ចាន់ហេង បានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្រាកព្យាបាលជំងឺទូទៅ១ខ្នង នៃមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប ដែលត្រូវបានជួសជុល និងកសាងពង្រីកបន្ថែម នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ។ លោកស្រី បានបង្ហាញនូវការប្តេជ្ញាចិត្តថា ការចូលរួមកសាងសង្គមជាតិ វិស័យសុខា ភិបាល គឺជាគោលដៅដ៏ធំមួយ ហើយលោកស្រីបានសម្រេចចិត្តថា នឹងត្រូវកសាងឱ្យបានអគារសម្រាកព្យាបាល អ្នកជំងឺ ជូនមន្ទីរពេទ្យបង្អែកគ្រប់ខេត្តទូទាំងប្រទេស ក្នុងមួយខេត្ត ១អាគារ កម្ពស់៥ជាន់។ គម្រោងនេះ កំពុងត្រូវបានអនុវត្តន៍បានប្រមាណជា៩៥ភាគរយហើយ នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ និងត្រូវបន្តទៅបណ្តាខេត្តផ្សេងៗទៀត។ សម្រាប់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ក៏ត្រូវបានទទួលគម្រោងនេះដែរ លើអាគារដែលត្រូវបាន ជួសជុលកែ លម្អកន្លងមក។ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាបមានគ្រែអ្នកជំងឺច...
ពលរដ្ឋរស់នៅបុរីទីក្រុងរណបហ្រ្គេនភ្នំពេញបាននាំគ្នា ចងបដាតាមមុខផ្ទះប្រឆាំងការលុបស្រះទឹកពីសំណាក់ក្រុមហ៊ុនជីប ម៉ុងលែន

ពលរដ្ឋរស់នៅបុរីទីក្រុងរណបហ្រ្គេនភ្នំពេញបាននាំគ្នា ចងបដាតាមមុខផ្ទះប្រឆាំងការលុបស្រះទឹកពីសំណាក់ក្រុមហ៊ុនជីប ម៉ុងលែន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ពលរដ្ឋ​រស់នៅ​ក្នុង​បុរី​ទីក្រុងរណប​ហ្គ្រេន​ភ្នំពេញនៅថ្ងៃទី២៤ខែកញ្ញានៅតែអះអាងថា ពួកគាត់នៅតែប្រកាន់ជំហរនាំគ្នាចងបដា តវ៉ាប្រឆាំង​នឹង​ការលុបបឹង(ស្រះទឹក) ក្នុងបុរីនោះដដែល ពីសំណាក់​ក្រុមហ៊ុន ជីប ម៉ុង លែន ហើយ​​​បានដាក់សំណើសុំអន្តរាគមន៍ ទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និសំណង់ ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ ដើម្បីជួយអន្តរាគមន៍ ទប់ស្កាត់ការលុបស្រះ ពីសំណាក់ក្រុមហ៊ុនជីប ម៉ុងលែន។ តំណាង​ពលរដ្ឋ​បានឲ្យដឹងថា ​ចំពោះការ​លុបបឹង​(ស្រះទឹក) ដែលជា​ការកែប្រែ​ប្លង់សរុប​របស់​បុរី​ទីក្រុង​រណប​អន្តរជាតិ​ហ្គ្រេនភ្នំពេញ ឬការ​កែប្រែ​ផ្លាស់ប្តូរ​​ដីនៅទីតាំង​នេះ។ ប្រជាពលរដ្ឋ​រស់នៅក្នុង​ទីក្រុងរណប​ហ្គ្រេនភ្នំពេញ បានបញ្ជាក់ថា ស្រះទឹក​​នេះ ដែលមាន​បណ្ដោយ​ប្រវែង ៤២៣ ម៉ែត្រ ទទឹងប្រហែល ២៤៥ ម៉ែត្រ ស្ថិតក្នុង​ទីតាំង​បុរី​ទីក្រុងរណប​អន្តរជាតិ ហ្គ្រេន​ភ្នំពេញ​ ស្របតាមប្លង់សរុប​ ដែលបាន​អនុញ្ញាត​ជាផ្លូវក...