លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានខ្មែររីករាយបានពន្យល់ថា ពន្យល់ដល់កសិករអំពីវិធានការសំខាន់ៗ ដើម្បីការពារកុំឲ្យសត្វងាប់នៅរដូវស្សាឆ្នាំនេះ
ភ្នំពេញ៖ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានខ្មែររីករាយ បានពន្យល់ថា ចិញ្ចឹមទាយកពង ខ្មែររីករាយ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានរំលឹកប្រាប់ដល់កសិករពីវិធានការសំខាន់ៗ ដើម្បីការពារកុំឲ្យសត្វងាប់នៅរដូវស្សាឆ្នាំនេះ ជាពិសេស ការរៀបចំវ៉ាក់សាំងការពារជំងឺផ្តាសសាយបក្សី វ៉ាក់សាំងអាសន្នរោគ និងវ៉ាក់សាំងជំងឺប៉េស ដែលជាប្រភពជំងឺឆ្លងផងដែរ។
លោក សៀវ វិសុទ្ធ បានពន្យល់ថា នៅឆ្នាំ២០២៦នេះ លោកមានវិធានការការពារមុនកុំឲ្យសត្វងាប់ និងឈឺ ដែលកសិករមិនត្រូវពឹងលើមន្រ្តីបសុពេទ្យទាំងស្រុងនោះទេ ត្រូវមានផ្នែកការសង្រ្គោះបឋមខ្លះ ហើយតាមដានសត្វចិញ្ចឹមឲ្យទៀងទាត់ជាប្រចាំ ទើបមិនមានហានិភ័យកើតឡើងចំពោះសត្វចិញ្ចឹម ជាពិសេសសត្វទាតែម្តង។
លោកបានពន្យល់ថា តាមបទពិសោធន៍លោកបានដានសុខភាពសត្វ និងផ្តោតលើការប្រើប្រាស់វ៉ាក់សាំងឲ្យបានត្រឹមត្រូវលើសត្វទា គឺជាការងារសំខាន់បំផុត។ ជាក់ស្តែងកសិដ្ឋានលោកស្ទីរតែគ្មានទាងាប់ ដោយសារតែមា...








