ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោកស្រី Vilada Meeyam បានរួមចំណែកពង្រឹងគុណភាពការងាររូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា

លោកស្រី Vilada Meeyam បានរួមចំណែកពង្រឹងគុណភាពការងាររូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Vilada Meeyam ជំនាញការ IMF ផ្នែកគោលនយោបាយរូបិយវត្ថុប្រចាំនៅធនាគារជាតិនៃកម្ពុជា ដែលនឹងត្រូវបញ្ចប់បេសកកម្មនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ចូលជួបជម្រាបលា និងរាយការណ៍ពីការងារដែលបានធ្វើកន្លងមក។ ក្នុងអំឡុងពេលបេសកកម្មរយៈពេល១ឆ្នាំកន្លងមកនេះ លោកស្រី Vilada Meeyam បានរួមចំណែកពង្រឹងគុណភាពការងារគ្រប់គ្រងសន្ទនីយភាព ពង្រឹងសមត្ថភាពលើការវិភាគ និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសម្រាប់រៀបចំគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា។ លោកស្រី នាវ ច័ន្ទថាណា បានថ្លែងអំណរគុណចំពោះលោកស្រី Vilada Meeyam ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការបំពេញបេសកកម្មនៅធនាគារជាតិនៃកម្ពុជា។ លោកស្រីបានលើកឡើងពីការងារចាំបាច់ជាច្រើនទៀតដែលមិនទាន់បានបញ្ចប់ ហើយមានតម្រូវការជំនួយបច្ចេកទេសបន្ថែម និងសង្ឃឹមថា លោកស្រី នឹងបន្តជួយដល់ធនាគា...
កំណើនសេដ្ឋកិច្ចចិននឹងកើនឡើង២.៥ភាគរយនៅឆ្នាំ២០២០នេះ

កំណើនសេដ្ឋកិច្ចចិននឹងកើនឡើង២.៥ភាគរយនៅឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Bloomberg បានចុះផ្សាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនឡើងក្នុងរង្វង់២.៥ភាគរយនៅឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលវីរុសកូវីដ-១៩ ក្រោយពីបានកើនឡើង៥៥ភាគរយកាលពីឆ្នាំមុន ។ លោក Wang Tao សេដ្ឋវិទូនៅធនាគារចិន បាននិយាយថា ការឆ្លងរាលដាវីរុសកូវីដ-១៩នៅជុំវិញពិភពលោក បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញរបស់ប្រទេសចិន ដោយសារទីផ្សារនៅក្នុងប្រទេសមួយចំនួននៅលើពិភពលោក ដែលជាប្រភពនាំចូលពីចិនបានបិទទ្វារក្នុងចំណាត់ការទប់ស្កាត់ការឆ្លងរាលដាលវីរុសនេះ ។ Bloomberg បានចុះផ្សាយពីការស្ទង់មតិមួយទៅលើក្រុមសេដ្ឋវិទូចំនួន៦៧នាក់ ដែលបង្ហាញថា នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចចិននឹងកើនឡើងក្នុងរង្វង់៥.២ភាគរយ លើ កំណើន៣.២ភាគរយ កាលពីត្រីមាសទី២ចាប់ពីខែមេសាដល់ខែមិថុនាឆ្នាំ២០២០នេះ ៕...
អ្នកស្រី ហែម សាវ៉េត ថា៖ផលិតផលវ៉ត ម្រុំធម្មជាតិ ជាឳសថព្យាបាលជំងឺយ៉ាងមានប្រសិទ្ធិភាព

អ្នកស្រី ហែម សាវ៉េត ថា៖ផលិតផលវ៉ត ម្រុំធម្មជាតិ ជាឳសថព្យាបាលជំងឺយ៉ាងមានប្រសិទ្ធិភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ វ៉ត ម្រុំធម្មជាតិ ជាឳសថព្យាបាលជំងឺយ៉ាងមានប្រសិទ្ធិភាព សម្រាប់អ្នកឡើងជាតិស្ករ និងមានជំងឺទាន់ដៃ ទាន់ជើង ។ អ្នកស្រី ហែម សាវ៉េត រស់នៅភូមិស្នោរ ឃុំកម្រង់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានមាននិយាយថា ពី ដំបូងសុខភាពអ្នកស្រីទាន់ដៃ ទាន់ជើង ឡើងជាតិស្ករ ហើយអាការៈក្នុងខ្លួនសម្រាន្តមិនលក់ ពិសារបាយមិនបាន ។ ក្រោយពីបានប្រើប្រាស់ផលិតផលវ៉ត ម្រុំធម្មជាតិ សុខភាពបានល្អប្រសើរ សម្រាន្តលក់ ពិសារបាយក៏បាន ម្យ៉ាងទៀតបត់ជើងតូច មានលក្ខណៈធម្មតា ។ អ្នកស្រី ហែម សាវ៉េត បានបញ្ជាក់ថា កាលពីមិនទាន់ប្រើប្រាស់ផលិតផលវ៉ត ម្រុំធម្មជាតិ អាការៈក្នុងខ្លួនរបស់អ្នកស្រីឡើងជាតិស្ករ ខ្វះជាតិកាល់ស្យូម ទាន់ដៃ ទាន់ជើង រយះពេលមួយឆ្នាំ ។ ហើយបានប្រើ ប្រាស់ផលិតផលក្រុមហ៊ុន ជាច្រើន តែអាការៈជំងឺនៅដដែល មិនបានធូស្រាលឡើយ ។ អ្នកស្រី​ បញ្ជាក់ថា ក្រោយពីបានប្រើប្រាស់ផលិតផលវ៉ត ម្រុំធម្មជាតិ ក្នុងរយះពេល៦ខែ ជំងឺក្នុងខ្លួន បានជាសះស្បើយប្រហែល៩០...
លោក លូ គឹមឈន់ និងភរិយា​ ដឹកនាំគណៈប្រតិភូកំពង់ផែអញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធសពលោកឧកញ៉ា​ ខូវ​ ជីលី​ ត្រូវ​ជាបីតាក្មេករបស់ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល​​

លោក លូ គឹមឈន់ និងភរិយា​ ដឹកនាំគណៈប្រតិភូកំពង់ផែអញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធសពលោកឧកញ៉ា​ ខូវ​ ជីលី​ ត្រូវ​ជាបីតាក្មេករបស់ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និងភរិយា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូកំពង់ផែអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោកឧកញ៉ា​ ខូវ​ ជីលី​ ត្រូវ​ជាបីតាក្មេករបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណៈភាព ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ​ ។​ សូមវិញ្ញាណក្ខន្ធ​របស់លោកឧកញ៉ា​ ខូវ​ ជីលី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ​ ៕...
សាលាអន្តរជាតិ ជីងម៉ីហ័របង្កើតកម្មវិធីប៉ាម៉ា(PAMA PROGRAM)ក្បាច់គិតលេខរហ័សជួយអភិវឌ្ឍខួរក្បាលកុមារ

សាលាអន្តរជាតិ ជីងម៉ីហ័របង្កើតកម្មវិធីប៉ាម៉ា(PAMA PROGRAM)ក្បាច់គិតលេខរហ័សជួយអភិវឌ្ឍខួរក្បាលកុមារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ កម្មវិធីប៉ាម៉ា (PAMA PROGRAM) ក្បាច់គិតលេខរហ័ស ជួយអភិវឌ្ឍខួរក្បាលកុមារ មានបញ្ចូលស្មារតីសហគ្រិនភាព ភាពជាអ្នកដឹកនាំលំដាប់ថ្នាក់ពិភពលោក ជាពិសេសជួយឱ្យកុមារពូកែគណិតវិទ្យា។ សូមបញ្ជាក់ថា កម្មវិធីប៉ាម៉ា (PAMA PROGRAM) គឺជាឧស្សហកម្មក្បាច់គិតលេខចុងក្រោយបំផុត នៃពិភពលោក ដែលអាចចាត់ទុកថា ជា «នវានុវត្តន៍» ថ្មីមួយទៀត ដែលចេញពីប្រទេសកម្ពុជា សម្រាប់ពិភពលោក ដោយក្នុងកម្មវិធីPAMA មានដាក់បញ្ចូលនូវផ្នត់គំនិត នៃការគ្រប់គ្រង ស្មារតីសហគ្រិនភាព និងភាពជាអ្នកដឹកនាំ ក្នុងឧស្សាហកម្មឧបករណ៍ក្តារបន្ទះគណនាលេខ សម្រាប់បង្រៀនដល់កុមារ និងមាតាបិតា ដំបូងគេបំផុតក្នុងពិភពលោក នេះបើគិតត្រឹមកាលបរិច្ឆេទ៖២៧.០៤.២០១៨។ កម្មវិធីPAMA គឺជាស្នាដៃអក្សរសាស្រ្ត ដែលស្រាវជ្រាវបង្កើតឡើងដោយកូនខ្មែរ ដែលទទួលបានការចុះបញ្ជីការពារស្នាដៃ តាមលិខិតលេខ ១៣ល.ប.ជ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កម្មវិធីនេះ អាចជួយ...
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតរយៈពេល៥ឆ្នាំ របស់បណ្ឌិត្យសភានគរបាលកម្ពុជា

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតរយៈពេល៥ឆ្នាំ របស់បណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ(២០១៥-២០១៩) និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំបន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ សូមបញ្ជាក់ថា បណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ បានដាក់ចេញ និងអនុវត្តដោយជោគជ័យនូវកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗទាក់ទងនឹងការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូ និងមន្រ្តី ការអភិវឌ្ឍធនធានរូបវន្ត និងធនធានសិក្សា ការស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល កិច្ចសហការប្រតិបត្តិការអន្តរជាតិ និងការពង្រឹងវិន័យអ្នកសិក្សា។ ការធ្វើកំណែទម្រង់ខាងលើនេះ គឺដើម្បីឈានទៅសម្រេចបានជោគជ័យលើការអនុវត្តផ...
រដ្ឋមន្រ្តីក្រសួងកសិកម្ម ចែកកូនត្រីអណ្តែង កូនកង្កែប និងចំណីត្រី ដល់កសិករចំនួន ៥០គ្រួសារ

រដ្ឋមន្រ្តីក្រសួងកសិកម្ម ចែកកូនត្រីអណ្តែង កូនកង្កែប និងចំណីត្រី ដល់កសិករចំនួន ៥០គ្រួសារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
 ព្រះវិហារ៖  លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយលោក ប្រាក់ សុវណ្ណ អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ និងសហការី បានអញ្ជើញសំណេះសំណាលជាមួយប្រជាកសិករ និងចែកតង់ផ្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណីត្រី ដល់កសិករចំនួន ៥០គ្រួសារ នៅភូមិពោធិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានឲ្យដឹងថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានទទួលកញ្ចប់ថវិកាពិសេសពីរាជរដ្ឋាភិបាល តាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ចុះអនុវត្តសកម្មភាពគាំទ្រទុន និងបច្ចេកទេសចិញ្ចឹមត្រីអណ្តែងចំនួន ១០០គ្រួសារ កសិករចិញ្ចឹមកង្កែបចំនួន ៧០គ្រួសារ និងកសិករផលិតកូនត្រីចំនួន ០៥គ្រួសារ។ ក្រៅពីនេះក៏នៅមានគម្រោងដៃគូផ្សេងទៀត បានចូលរួមចំណែ...
ក្លិបអ្នកកាសែតកម្ពុជា (CCJ) ចែកជូនម៉ាស់វេជ្ជសាស្ត្រដល់សមាជិកក្លិប

ក្លិបអ្នកកាសែតកម្ពុជា (CCJ) ចែកជូនម៉ាស់វេជ្ជសាស្ត្រដល់សមាជិកក្លិប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្លិបអ្នកកាសែតកម្ពុជា (CCJ) ចែកជូនម៉ាស់វេជ្ជសាស្ត្រដល់សមាជិកក្លិបនៅព្រឹកថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ​២០២០, លោក លាង ដឺលុច នាយកប្រតិបត្តិ តំណាងលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា (Club of Cambodian Journalists) បានប្រគល់ម៉ាស់វេជ្ជសាស្ត្រ​ដល់សមាជិកក្លិបក្នុងគោលដៅការពារពីការឆ្លងរាលដាលមេរោគកូរ៉ណា (Covid-19)។ CCJ បានទទួលអំណោយម៉ាស់វេជ្ជសាស្ត្រ ចំនួន ៣០០០ បន្ថែមទៀតពីសារព័ត៌មានត្នោត (TNAOT APP) នៅព្រឹកថ្ងៃទី១៧​ខែកក្កដា ឆ្នាំ​២០២០។ នេះជាលើកទី២ហើយដែល​សារព័ត៌មាន TNAOT APP បានប្រគល់ម៉ាស់វេជ្ជសាស្ត្រ​ដល់ក្លិបដើម្បី​ចែកជូនបន្តដល់អ្នកកាសែត ក្នុងគោលដៅការពារពីការឆ្លងរាលដាលមេរោគកូរ៉ណាប្រភេទថ្មី។ លោក Tony ដែលជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ TNAOT APP នៃក្រុមហ៊ុនកោះថ្មី ថេកណឡូជី គឺជាអ្នកតំណាងចែកម៉ាស់ដល់លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែត​កម្ពុជា៕...
សារសម្តេចតេជោ”សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩”

សារសម្តេចតេជោ”សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារសម្តេចតេជោ"  ថ្ងៃនេះអង្គការសុខភាពពិភពលោក(WHO) បានបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកក្នុង២១៦ ប្រទេស គឺបានកើនឡើងដល់ 15,581,009 នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ 635,173 នាក់។ រីឯប្រទេសកម្ពុជាយើងវិញអ្នកឆ្លងមេរោគកូវីដ-១៩ គឺបានកើនដល់ 225 នាក់ អ្នកព្យាបាលជាមានចំនួន143 នាក់ ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន 82 នាក់។ ប្រទេសយើងគ្មានអ្នកស្លាប់ទេ ហើយជំងឺកូវីដ-១៩ នេះគឺមិនកើតក្នុងប្រទេសយើងដែរ គឺឆ្លងតាមអ្នកដំណើរមកពីក្រៅប្រទេស"។ ថ្មីៗនេះយើងបានឃើញចំនួនអ្នកមានមេរោគកូវីដ-១៩ ចំនួនច្រើនគឺជាអ្នកធ្វើដំណើរតាមជើងយន្តហោះមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដូច្នេះហើយពេលនេះកម្ពុជាយើងបានសម្រេចផ្អាកជើងហោះហើរមកពីប្រទេសទាំងពីរនេះជាបណ្តោះអាសន្នសិន។ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ហើយពុ...
លោក ឃួង ស្រេង ព្រមានដកប្រធានផ្សារនិងប្រធាន ចំណតឡានផ្សារដើមគរ បើមិនសហការគ្នារៀបចំសណ្តាប់ធ្នាប់

លោក ឃួង ស្រេង ព្រមានដកប្រធានផ្សារនិងប្រធាន ចំណតឡានផ្សារដើមគរ បើមិនសហការគ្នារៀបចំសណ្តាប់ធ្នាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមាន និងដកប្រធានផ្សារដើមគរ និង ប្រធានចំណតរថយន្តផ្សារដើមគរ ប្រសិនបើពួកគាត់ នៅតែធ្វើការ មិនចុះសម្រុងនិងគ្នា ដោយមិនសហការរៀបរយសណ្តាប់ធ្នាប់អោយបានល្អធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ជាពិសេសផ្លូវចេញចូលតែម្តងព្រមទាំងបង្កការថ្នាំងថ្នាក់ដល់ អាជីវករទៀតនោះ ។ លោក ឃួង ស្រេង បានព្រមានបែបនេះ ក្នុងពីធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសថ្មើជើងផ្សារដើមគរ កាលពីថ្ងៃទី ២៤ កក្កដា ឆ្នាំ២០២០។ លោក ឃួង ស្រេង មានប្រសាសន៍ថា ប្រធាន ចំណតរថយន្តផ្សារដើមគរ ត្រូវសណ្ដាប់ធ្នាប់ របៀបរៀបរយឲ្យបានល្អចៀសវាងការថ្នាំងថ្នាក់ពីសំណាក់ ប្រជាពលរដ្ឋ និងអាជីវករដូច្នេះទេ ប្រធាន ផ្សារ និង អ្នកគ្រប់គ្រងបេនឡានផ្សារដើមគរត្រូវរួមគ្នា ដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅក្នុងពេលនេះឲ្យបានល្អសំខាន់ ត្រូវអោយមានច្រកចេញចូលទៅ ក្នុងផ្សារឲ្យបានស្រួល ។ បើមិនដូច្នោះទេអ្នក ទាំងពីរប្រឈម និងការដកតួនាទីចេញពីការងារនេះ...