ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រុមហ៊ុនស៊ុប ភើ អេប (ម.ក) នឹងរៀបចំចេញ នូវផ្សារអនឡាញ ក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុនស៊ុប ភើ អេប (ម.ក) នឹងរៀបចំចេញ នូវផ្សារអនឡាញ ក្នុងពេលឆាប់ៗនេះ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ លោក ប៉ាត់ ចំណាន ប្រធានក្រុមប្រឹក្សាអភិបាល ក្រុមហ៊ុនស៊ុប ភើ អេប ម.ក បានដឹកនាំការប្រជុំប្រចាំត្រីមាស ដែលមាន លោក ចាន់ សេរី ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោក ហៃ ស៊ីណា ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោក អ៊ឹង ឆាយគ័ង ក្រុមប្រឹក្សាភិបាល និង មាន់ ប៊ុនឡុង ក្រុមប្រឹក្សា បានប្រជុំការងារ រៀបចំជាយុទ្ធសាស្រ្ត ក្នុងបរិបទប្រកួតប្រជែងក្នុងទីផ្សារសេរី លើវិស័យបច្ចេកវិទ្យា 4.0 ដើម្បីសំរេចបាននូវផែនការឆ្នាំ២០២១ និងក្នុងរយះពេលប្រាំឆ្នាំខាងមុខ ។ លោក ប៉ាត់ ចំណាន បានរាយការណ៍ពីអ្វីដែលក្រុមហ៊ុនសំរេចបាន ក្នុងរយះពេល០៣ខែ បន្ទាប់ពីបើកដំណើរការសាកល្បងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដែលមានចំនួន ដោនឡូដជាង៥K នឹងមានដៃគូរដឹកជញ្ជូនជាង ៧០០កង់បី នឹងចាប់ផ្តើមមានចំណូលពីការដឹកអ្នកដំណើរ។ ក្រុមហ៊ុននឹងរៀបចំចេញ នូវផ្សារអនឡាញ ក្នុងពេលឆាប់នេះ នឹងត្រៀមទទួល ហាងទ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ខែតុលានេះនានអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» គឺជាគម្រោងសួនកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង ២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជាការវិនិយោគរបស់ក្រុមហ៊ុន «ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក» ដោយគ្របដណ្តប់លើផ្ទៃដីទំហំ ជាង ១៣ហិកតា ជាមួយគម្របរុក្ខជាតិបៃតងចំនួន ៨៨ភាគរយ។ មជ្ឈមណ្ឌលកម្សាន្ត«ព្រីនស៍ ម៉ាណ័រ» ជារមណីយដ្ឋានអេកូឡូស៊ីខ្នាតអន្តរជាតិមួយ ដែលផ្តល់ជូនភ្ញៀវទេសចរនូវការសម្រាកលម្ហែកាយ វិស្សមកាលជាមួយទេសភាពស្រស់បំព្រង ការកម្សាន្តលក្ខណៈគ្រួសារ និងទេសចរណ៍លក្ខណៈពិសេស ដែលរួមបញ្ចូលនូវសួនផ្កាចម្រុះពណ៌ សួន...
សម្ពោធដាក់ឲ្យប្រើប្រាស់អគារទីចាត់ការសាលាបឋមសិក្សាសន្ធរម៉ុក

សម្ពោធដាក់ឲ្យប្រើប្រាស់អគារទីចាត់ការសាលាបឋមសិក្សាសន្ធរម៉ុក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អគារទីចាត់ការសាលាបឋមសិក្សាសន្ធរម៉ុក ដែលជាអំណោយរបស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីជា ស៊ីណា ឃួងស្រេង  សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ០៦ ខែតុលាឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ ។ នាយកសាលាបឋមសិក្សាសន្ធរម៉ុកបានឲ្យដឹងថា ដោយមើលឃើញអគារទីចាត់ការចាស់មួយខ្នង៤បន្ទប់ ដែលសាងសង់ដោយសហគមន៍នៅឆ្នាំ១៩៨៥ មានសភាពចាស់ ទ្រុឌទ្រោមនិងតាមការស្នើសុំរបស់លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាសន្ធរ ម៉ុក លោក ឃួង ស្រេងអភិបាលរាជធានីលោកស្រី ដែលជាអតីតសិស្សសាលាសន្ធរម៉ុក ក្នុងទសវត្សរ៍ទី៨០ និង៩០ ក៏បានផ្តល់ទីចាត់ការមួយខ្នងដ៏ស្រស់ស្អាត ប្រកប ដោយគុណភាពនិងផាសុខភាព ដែលមានបណ្ដោយ ២០ ម៉ែត្រទទឹង១២ ម៉ែត្រ ដោយចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី ០១ កុម្ភៈឆ្នាំ ២០២០ និងបានបញ្ចប់នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ ២០២០ ព្រមទាំងមានបង្គន់អនាម័យចំនួនពីរ បំពាក់អំពូលភ្លើងកង្ហា ចាក់បេតុងជុំវិញអាគារ ដាក់ប្រព័ន្ធ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរា  ជាណាចក្រកម្ពុជានិងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅសាធារណរដ្ឋប្រជាមានិតចិន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង សាធារ ណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួមទាំងឥស្សរជនកំពូលៗថ្នាក់ដឹកស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងព្រះរាជវង្សានុវង្ស ជាច្រើន បានយាងនិង អញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សូមក្រាបបង្គំថ្វាយ ព្រះមហាក្សត្រនិងសម្តេចម៉ែ មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អ បរិបូរណ៌ និង ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់ជាម្លប់ដល់កូនចៅ ប្រជានុរាស្រ្តជាដរាបរៀងទៅ៕...
៩ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករជិត៤៩ម៉ឺនតោន ទៅកាន់ទីផ្សារអ៊ឺរ៉ុប

៩ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករជិត៤៩ម៉ឺនតោន ទៅកាន់ទីផ្សារអ៊ឺរ៉ុប

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២០ ការនាំចេញអង្ករគ្រប់ប្រភេទរបស់កម្ពុជា ទៅកាន់ទិសដៅផ្សេងៗ  សម្រេចបាន ៤៨៨ ៧៨៥ តោន និងទទួលបានចំណូលជាង ៣២៨លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងកំណើនជិត ២៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារ លើសកលោក ក្នុងចំណោមទិសដៅ ប្រទេសចិនបានកាន់កាប់ចំណែកទីផ្សារ៣៥ភាគរយ ដែលមានចំនួន ១៧១ ៨៩៦ តោន។ ទីផ្សារសហគមន៍អឺរ៉ុប (រួមទាំងអង់គ្លេស) ឈរនៅលំដាប់ទី២ មានចំណែកទីផ្សារ ៣៣ភាគរយ ដែលមានបរិមាណ ១៦១​ ៦១៤ តោន ក្នុងនោះប្រទេសបារាំងជាទីផ្សារធំជាងគេ មានចំណែក ១៣ភាគរយ នៃទីផ្សារសរុប។ ក្រៅពីនោះ ទីផ្សារបណ្តាប្រទេសដែលជាសមាជិកអាស៊ាន មានចំនួន ៦៧ ៤៣៣ តោន និងទីផ្សារបណ្តាប្រទេសផ្សេងៗ ទាំង២៩ មានចំនួន ៨៧ ៨៣២ តោន ដែលមានកំណើន៦៩ភាគរយ ប្រៀបធៀបនឹងរយៈពេល៩ខែដូចគ្នា ឆ្នាំ២០១៩ ដែលនេះជាកំណើនមួយគួរឱ្យកត់សម្គាល់ ជាពិសេសគឺប្រទេស ហ្កាបុងកើន៨១ភាគរយ និងអូស្រ...
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដោះស្រាយទំនាស់របស់អាជីវករផ្សារព្រែកដំបូក

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដោះស្រាយទំនាស់របស់អាជីវករផ្សារព្រែកដំបូក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម ៖ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដោះស្រាយទំនាស់របស់អាជីវករផ្សារព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ។ តាមរបាយការណ៍របស់លោក ហេង វណ្ណនី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មា ធិការចម្រុះខេត្ត ដើម្បីចុះដោះស្រាយទំនាស់នៅផ្សារព្រែកដំបូក បានបញ្ចាក់ថា គណៈ កម្មការចម្រុះបានចុះដោះស្រាយមានចំនួន ១៣លើក ដែលមានអាជីវករសរុបចំនួន ១១៤នាក់ មានតូប/គ្រែចំនួន ១៣៨តូប ក្នុងនោះមានតូបចំនួន៩៣ និង គ្រែចំនួន៤៥។ អាជីវករ ចំនួន ២៦នាក់ ដែលមានតូបចំនួន២៥ ដែលលោកអភិបាលខេត្ត បានសម្រេចដកហូតប្រគល់ជូនគណៈអាជីវករផ្សារដើម្បីគ្រប់គ្រង មានតែអាជីវកចំនួន៩នាក់ មាន៩តូប ដែលមិនព្រមប្រគល់ជូនតាមការដកហូត។ អាជីវក ចំនួន៣៧នាក់ មានតូប/គ្រែចំនួន ៤៧ ព្រមទទួលយកដោយមិនមានការរុះរើ អាជីវករ ចំនួន ៤៧នាក់ មានតូប/គ្រែ ចំនួន ៥៧ មិនព្រមទទួលយក ទាមទារឲ្យមានការរុះ...
រដ្ឋបាលរាជធានី កំពុងឈូសឆាយ ការ៉ាស់សាំងសូគីមិចច្រមុះជ្រូកក្បាលថ្នល់ ដើម្បីសម្រួលការកកស្ទះចរាចររណ៍

រដ្ឋបាលរាជធានី កំពុងឈូសឆាយ ការ៉ាស់សាំងសូគីមិចច្រមុះជ្រូកក្បាលថ្នល់ ដើម្បីសម្រួលការកកស្ទះចរាចររណ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ការ៉ាស់សាំងសូគីមិចនៅច្រមុះជ្រូកក្បាលថ្នល់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ រុះរើ និងឈូសឆាយ ខណៈការដោះស្រាយផលប៉ះពាល់ជាមួយនឹងម្ចាស់ទីតាំងបានបញ្ចប់ ។ រដ្ឋបាលរាជធានីភ្នំពេញបាន សុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសុំប្ដូរទីតាំងការ៉ាសសាំងខាងលើចេញ ដើម្បីកែសម្រួលប្រព័ន្ធសារាចរនៅតំបន់ក្បាលថ្នល់តែងតែស្ទះចរាចរណ៍រាល់ថ្ងៃ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា  គម្រោងនៃការកែសម្រួលប្រព័ន្ធសារាចរនៅតំបន់ក្បាលថ្នល់ ឱ្យកាន់តែប្រសើរឡើង បានឈានដល់ការរុះរើ និងឈូសឆាយ ទីតាំងការ៉ាស់សាំងសូគីមិច ខណៈ ការដោះស្រាយផលប៉ះពាល់ជាមួយនឹងម្ចាស់ទីតាំងបានបញ្ចប់ ។ ក្រុម ការងារបាន ដាក់គ្រឿងចក្រដើម្បីឈូសឆាយអនុវត្តទៅតាមគម្រោង ក្នុងការកែសំរួលប្រពន្ធចរាចរណ៍នៅតំបន់នេះ ។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសុំគោល ការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសូមយកការ៉ាស សាំងសូគីមិចចេញពីច្រមុះជ្រូកក្បាលថ...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»កិច្ចប្រជុំនេះ បានរៀបចំកិច្ចពិភាក្សាតាមរបៀបវីរៈនិងសេចក្តីព្រាងប្រកាសអន្តរក្រសួង

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»កិច្ចប្រជុំនេះ បានរៀបចំកិច្ចពិភាក្សាតាមរបៀបវីរៈនិងសេចក្តីព្រាងប្រកាសអន្តរក្រសួង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅ​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នេះ បានរៀបចំកិច្ចប្រជុំ ថ្នាក់ដឹកនាំ ក្រោមការសម្របសម្រួលផ្ទាល់ពី លោក​​​ ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះ បានពិភាក្សាតាមរបៀបវីរៈដូចជា ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកូដិចជាតិ។ពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនៃការពិន័យជាប្រាក់ និងការ​​បែង​ចែកប្រាក់ចំណូលពីការពិន័យជាប្រាក់ លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ លើសពីនេះ ពិភាក្សាលើសេចក្តីព្រាងលិខិតបង្គាប់ការរបស់ក្រុមការងារចំពោះកិច្ចស្ដីពី ការអនុវត្តការងារបង្ក្រាបបទល្មើសក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ចំពោះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបទល្មើសនានាដែលបំពាននឹងកម្មសិទ្ធិបញ្ញា ពិ...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុនតិចឡូជី ប្រាក់ណាខន ប្រទេសថៃ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុនតិចឡូជី ប្រាក់ណាខន ប្រទេសថៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ត្រូវបានសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចឡូជី ប្រាក់ណាខន ប្រទេសថៃ បានសម្រេចផ្តល់នូវសញ្ញាបត្រ បណ្ឌិតកិត្តិយស ករុកោសល្យ សារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ។ លោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បាននាំយកនូវឯកសណ្ឋានបណ្ឌិតកិត្តិយសនេះប្រគល់ជូនដល់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន។ សញ្ញាបត្របណ្ឌិត កិត្តិយសនេះ គឺជាការទទួលស្គាល់របស់សាកលវិទ្យាល័យ ចំពោះលោករដ្ឋមន្ត្រីដែលបានបម្រើការងារជាយូរមកហើយជូនរាជរដ្ឋាភិបាលដើម្បីជួយ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការនាំយកសន្តិភាព ការផ្សះផ្សាជាតិ និងស្ថេរភាពសម្រាប់ប្រទេសកម្ពុជាតាមរយៈការប្រើប្រាស់សិល្បៈនៃការផ្សព្វផ្សាយព័ត៌មាន និងការទំនាក់ទំនងនយោបាយនៅក្នុងសមិទ្ធផលជាច្រើនរបស់ប្រទេស កម្ពុជា។ ក្រោមការដឹកនាំរបស់ របស់លោក ខៀវ កាញារីទ្ធ ប...