គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីកសិដ្ឋានដាំបន្លែរបស់កសិករនៅខេត្តព្រះវិហារ
ព្រះវិហារ៖ លោកណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន រួមដំណើរជាមួយគណៈ ប្រតិភូ គណៈកម្មការទី៣ នៃរដ្ឋសភាដឹកនាំដោយ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជន បទបរិស្ថាន និងធនធានទឹក និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដើម្បីធ្វើការសិក្សាឈ្វេងយល់ពីសមិទ្ធផល រីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្ត ដើម្បីដោះស្រាយឱ្យចំគោលដៅ និងបន្តចុះជួបសំណេះសំណាល និងសិក្សាឈ្វេងយល់ពីសមត្ថផលផលិត កសិកម្មបន្លែរបស់កសិករដាំ បន្លែអាជីពនៅភូមិស្ថាពរ ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
អ្នកស្រី សោម ឌៀប អ្នកជោគជ័យក្នុងការដាំបន្លែ បានរៀបរាប់ថា ក្រោយពីទទួលបានការជួយឧបត្ថម្ភគាំទ្រពីគម្រោង ឆេន Chain និងមន្ត្រីជំនាញនៃ មន្ទីរកសិកម្ម ខេត្តព្រះវិហារ តាំងពីឆ្នាំ២០១៨មក អ្នកស្រីមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះ រហូតដល់ ៧០០០ ម៉ែត្រការ៉េ ក្នុងរដូវប្រា...








